KPT+
ប្ដីប្រពន្ធរស់នៅជាមួយគ្នា អាចកាត់បន្ថយហានិភ័យជំងឺដំកាត់ផ្សេងៗ គ្រាន់តែកែសម្រួលរបៀបរស់នៅ
ការស្រាវជ្រាវបានបង្ហាញថា គូស្វាមីភរិយាដែលរស់នៅជាមួយគ្នាយូរ អាចជួយគ្នាកែសម្រួលរបៀបរស់នៅរបស់គ្នាទៅមក ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដំកាត់ផ្សេងៗយ៉ាងមានប្រសិទ្ធភាព។

តើគូស្នេហ៍ជួយឲ្យយើងមានសុខភាពល្អដោយរបៀបណា?
ការរស់នៅជាមួយគូស្នេហ៍របស់អ្នក អាចផ្លាស់ប្ដូររបៀបរស់នៅ របបអាហារ ការញ៉ាំអាហារ និងអ្វីៗជាច្រើនទៀតដែលអ្នកនឹកស្មានមិនដល់។
អាហារដែលត្រូវញ៉ាំ៖ អ្វីគ្រប់យ៉ាងដែលយើងដាក់លើតុបរិភោគអាហារ គឺជាអ្វីដែលត្រូវញ៉ាំ។ នៅពេលដែលយើងនៅជាមួយមនុស្សជាទីស្រលាញ់ អាហារនឹងត្រូវបានសម្របតាមចំណង់ចំណូលចិត្តរបស់យើងឬគាត់។ រាល់អាហារដែលបានទិញនៅក្នុងផ្ទះ នឹងផ្លាស់ប្ដូរ។ ដោយសារគូស្នេហ៍និយមចម្អិនអាហារដែលមានសុខភាពល្អ និងញ៉ាំជាមួយគ្នា។
ចំនួនអាហារដែលត្រូវបរិភោគ៖ ការរៀបចំម្ហូបអាហារសម្រាប់ហូបរួមគ្នា គឺដូចកាត់បន្ថយបរិមាណអាហារដែលហូប ដោយការចែករំលែកអាហារជាមួយគ្នា។ ការចែកអាហារគ្នារវាងប្ដីប្រពន្ធ ធ្វើឲ្យការហូបតិច និងគិតពីសុខភាពជាចម្បង។

កន្លែងដែលត្រូវញ៉ាំ៖ ទោះបីជាអ្នកទាំងពីរញ៉ាំអាហារពីភោជនីយដ្ឋានក៏ដោយ ប៉ុន្តែនៅតែមានមនុស្សជាច្រើនដែលងាកមករកម្ហូបចម្អិននៅផ្ទះ។ ការទទួលទានអាហារធ្វើខ្លួនឯង អនុញ្ញាតឲ្យយើងត្រួតពិនិត្យគុណភាព សមាសធាតុនៃអាហារ។ ការធ្វើម្ហូបមិនមានជាតិប្រៃពេក ឬហិលពេកទេ រួមទាំងភោជនីយដ្ឋានដែលត្រូវបញ្ជាទិញនៅផ្ទះក៏ដោយ។ គូស្នេហ៍របស់យើង ក៏អាចជួយជ្រើសរើសហាងអាហារដែលមានអាហារសុខភាពល្អដល់យើងជាក់ជាមិនខាន។
នេះឯងគុណសម្បត្តិនៃគូស្វាមីភរិយាដែលរស់នៅជាមួយគ្នា គឺជួយគ្នារឿងរបៀបហូបចុក របៀបរស់នៅ ការហាត់ប្រាណ ឬគ្រប់គ្រងទម្ងន់ និងគ្រប់យ៉ាងឲ្យគ្នាទៅមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលស្នេហាសម័យនេះ ងាយបរាជ័យឈានទៅដល់ការលែងលះគ្នា
ចុចអាន៖ក្នុងជីវិត បើជួបស្នេហាមិនសមបំណង គួរប្រញាប់ប្រើវិធីនេះលួងលោមផ្លូវចិត្តភ្លាម ជាជាងទៅធ្វើបាបគេ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ