KPT+
សំណុំរឿងសុភាប្រុស “បន្ទប់ពិសោធន៍ L-34” កំពុងនាំអ្នកអានទៅបំបែកក្ដីបែបរន្ធត់ម្ដងទៀត
មិត្តអ្នកអាននិយមតាមដានប្រលោមលោក បែបស៊ើបអង្កេតរឿងក្ដីក្ដាំនៃការស្លាប់ ឬបាត់ខ្លួនរបស់មនុស្ស ប្រាកដជាស្គាល់មិនខាន ពីទឹកដៃរបស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលប្រើរហស្សនាម សុភាប្រុស សម្រាប់តាមដានរឿងក្ដីឃាតកម្ម។

គ្រប់រឿងក្ដីរបស់សុភាប្រុស តែងតែនាំអារម្មណ៍ប្រិយមិត្តអ្នកអានឲ្យអន្លង់អន្លោចតាមឈុតឆាករបស់តួនីមួយៗ និងតក់ស្លុតនូវការសម្លាប់មិនស្គាល់អត្តសញ្ញាណរបស់ឃាតកលាក់មុខជានិច្ចកាល។
សម្រាប់រសជាតិថ្មីស្រឡាងរបស់សុភាប្រុសមួយនេះ មានចំណងជើងថា “បន្ទប់ពិសោធន៍ L-34” ដែលនិយាយពីបន្ទប់ពិសោធន៍មួយមិនប្រក្រតី និងមិនមានមន្ត្រីវេជ្ជសាស្ត្រណាម្នាក់ អាចបកស្រាយបាននៅឡើយ។
ជាពិសេសសាច់រឿងបែបស៊ើបក្ដីនេះ បានបង្ហើបពីឈុតឆាកភ័យខ្លាចនៃបន្ទប់ពិសោធន៍នោះថា មិនថាក្មេងឬចាស់ដែលទៅម្ដុំនោះ តែងតែបាត់ខ្លួនជាបន្តបន្ទាប់មិនលើកលែងសូម្បីអ្នកសារព័ត៌មាន ក៏បានរកឃើញថា ស្លាប់មួយគ្រួសារដោយសារតែតាមរឿងក្ដីស្មុគស្មាញនេះ។

“បន្ទប់ពិសោធន៍ L-34” បាននាំអារម្មណ៍មិត្តអ្នកអានប្លែកមួយបែបទៀត ខុសពីភាគនិនានមុនៗដោយសារសាច់រឿងនេះ និយាយពីបន្ទប់ពិសោធន៍ចម្លែកមួយ ខុសពីបន្ទប់ផ្សេងដែលយើងធ្លាប់អានស្នាដៃរបស់អ្នកនិពន្ធ ម៉ីសន សុធារី កន្លងមក។
តៀមខ្លួនបំបែកក្ដីជាមួយសុភាប្រុស!
តើអ្នកឆ្លាតជាងប៉ូលិសព្រហ្មទណ្ឌដែរឬទេ ក្នុងការបំបែករឿងក្ដីនេះជាមួយសុភាប្រុស?
តាមដានទាំងអស់គ្នានៅលើ Meysansotheary.com ដែលជិតចេញនាពេលឆាប់ៗខាងមុខនេះ!
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រលោមលោករន្ធត់ព្រឺព្រួចថ្មីសន្លាងរបស់ ពេជ្របណ្ឌិត ត្រៀមចេញផ្សាយនៅខែក្រោយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ