Connect with us

KPT+

ទម្លាប់ធំទាំង ៦ បើចង់កសាងអ្វីៗ ពីបាតដៃខ្លួនឯង

បានផុស

នៅ

នៅថ្ងៃនេះយើងមកស្គាល់ទម្លាប់គួរឲ្យចាប់អារម្មណ៍ទាំងប្រាំយ៉ាង របស់បណ្តាមហាសេដ្ឋីពិភពលោកមាន​បាន ពីមធ្យោបាយរកប្រាក់បានពីបាតដៃទទេពិតៗ។

ភាពជោគជ័យដោយសារបាតដៃខ្លួនឯង ពិតៗដោយ​បង្កើតបានជា​ឯករាជភាពហិរញ្ញវត្ថុ មានសារៈសំខាន់ខ្លាំង​សម្រាប់សម្គាល់ថាអ្នកណា ជាបុគ្គលជោគជ័យពិត និងគួរឲ្យយកតម្រាប់តាម។

យើងគួរតែរៀនពីមនុស្សដែល សម្រេចនូវគោលដៅនេះ។

បច្ចុប្បន្នមានមហាសេដ្ឋីនៅជុំវិញពិភពលោកប្រមាណសរុបចំនួនមួយជាង១៨០០នាក់។ រីឯមហាសេដ្ឋីម្នាក់ ក្នុងចំណោមមហាសេដ្ឋីថ្មីបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ​ គឺស្ថាបនិក​ ស្នែបឆាត​ អាយុ ២៥ ឆ្នាំឈ្មោះ Evan Spiegel ដែលពិតជាក្មេងមែនទែន គឺគាត់នៅសល់រយៈពេលច្រើនទៀតនៅក្នុងការបង្កើតសមិទ្ធិផលមុនត្រូវចូលនិវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកមហាសេដ្ឋីចំណាស់ជាងគេម្នាក់នៅលើពិភពលោក ធនាគារិកដែលមានអាយុ ១០០ ឆ្នាំឈ្មោះ David Rockefeller ដែលបានចាប់ផ្តើមអាជីពរបស់ខ្លួនក្នុងឋានៈទាបបំផុតមួយ ក្នុងនាមជាអ្នកជំនួយការម្នាក់នៅក្នុង ធនាគារ Chase Manhattan Bank ដែលក្រោយមកលោកត្រូវបានគេស្គាល់ច្រើន និងបានឡើងតំណែង​រហូតដល់ជាអគ្គទេសាភិបាល។

ជារៀងរាល់ឆ្នាំទស្សនាវដ្ដី forbe បានប្រមូលទិន្នន័យអំពីបណ្ដាកំពូលមហាសេដ្ឋីនៅលើពិភពលោក បង្ហាញអ្នកជំនាន់ក្រោយ ប៉ុន្តែគេភាគច្រើនផ្ដោតទៅលើសេដ្ឋីណាដែលកើតមកពីភាពក្រីក្រ ហើយកសាងបាននូវមូលដ្ឋាន​ហិរញ្ញវត្ថុរបស់ពួកគេដោយបាតដៃពួកគេ នឹងគំនិតច្នៃប្រឌិតផ្ទាល់ ព្រមទាំងបានឆ្លងកាត់ការតស៊ូយ៉ាងលំបាកលំបិនផង។

ខាងក្រោម ជាទម្លាប់ប្រាំមួយយ៉ាងរបស់មហាសេដ្ឋីដែលអាចរកលុយបានដោយបាតដៃខ្លួនឯង៖

ទីមួយពួកគេទម្លាប់ធ្វើសមាធិ

វិទ្យាសាស្ត្រយល់ស្របថា ការធ្វើសមាធិជារៀងរាល់យប់មុនពេលគេងនិងមុនពេលក្រោកពីគេង បានធ្វើឲ្យប្រសើរឡើងនូវការចងចាំផ្ទាល់ខ្លួន ពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយការឈឺចាប់ ធ្វើឲ្យប្រសើរឡើងនូវរយៈពេល​ដំណេកស្កប់ និងលើកកម្ពស់ការច្នៃប្រឌិតនៅព្រឹកបន្ទាប់។ សហគ្រិននិងមហាសេដ្ឋីនានា​បញ្ជាក់ថា ខ្លួនមាន​ទម្លាប់នេះ។

ទម្លាប់ទទួលខុសត្រូវ

ការក្លាយជាមនុស្សដែលមានទំនួលខុសត្រូវ មានន័យថា ហា៊ននិងអាចធ្វើការសម្រេចចិត្តប្រកបដោយអាកប្បកិរិយាដែលស្វែងរកការកែលំអខ្លួនឯងនិងជួយអ្នកដទៃផង​។ ដូច្នេះយើងអាចកំណត់អ្នកមានស្មារតីទទួលខុសត្រូវម្នាក់ ជាអ្នកដែលទទួលយកលទ្ធផល នៃការសម្រេចចិត្តខ្លួនបានធ្វើទោះត្រូវឬខុស ដោយក្លាហាន មិនបន្ទោស មិនស្តាយក្រោយ​មិនត្រាំត្រែងក្នុងបញ្ហា​។

ទម្លាប់ទីពីរពួកគេជាអ្នកក្រោកពីព្រលឹម

ពេលវេលាគឺជាសកម្មភាពប្រណិតពិតប្រាកដ នៅពេលព្រឹកចាប់ពីម៉ោងបួនរហូតដល់ម៉ោងប្រាំបី នោះហើយគឺជាមូលហេតុដែលអ្នកមានទ្រព្យស្តុកស្តម្ភនានានៅលើពិភពលោក តែងតែក្រោកពីព្រលឹមដើម្បីធ្វើឲ្យបានច្រើនបំផុតជាងអ្នកដទៃផ្សេង។ លោក Jack Dorsey នាយកប្រតិបត្តិ Twitter និង Square តែងចាប់ផ្តើមថ្ងៃនីមួយៗ នៅរៀងរាល់ម៉ោងប្រាំព្រឹក ដើម្បីធ្វើសមាធិនិងហាត់ប្រាណ។

ទម្លាប់ទីបីពួកគេបរិច្ចាគ

នាយកប្រតិបត្តិនៃសារព័ត៌មានប៊្លូមប៊ើក លោក Michael Bloomberg បាននិយាយថា លោកបាន​បរិច្ចាគទ្រព្យសម្បត្តិប្រហែលជាបីពាន់លានដុល្លាររួចមកហើយ មកដល់ពេលនេះ ចំណែកលោក វ៉ារេន ប៊ូហ្វេត និង លោក ប៊ីលហ្គេតស៍ ក៏កំពុងតែបន្តស្វែងរកវិធីសាស្ត្រ បង្កើនសំឡេង​អំពាវនាវឲ្យមហាសេដ្ឋីនានាហ៊ានមកបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេ ចំនួនពាក់កណ្តាលឲ្យសប្បុរសធម៌រហូតដល់មាន​ខ្លះ ប្រគល់ ៩៩ ភាគរយ នៃទ្រព្យសម្បត្តិរបស់ពួកគេ ពេលដែលគេចូលនិវត្តន៍ឬក៏ស្លាប់ទៅ ។

ទម្លាប់មិនត្រាប់មិនច្រណែន

Steve Jobs បាននិយាយថា“ អ្នកត្រូវតែរកអ្វីដែលអ្នកចូលចិត្ត” ។ ប្រសិនបើយើង​កំពុងស្វែងរកទ្រព្យសម្បត្តិឬលំនឹង ហិរញ្ញវត្ថុហើយមិនធ្វើតាមចំណង់ចំណូលចិត្ត ហែលជានឹងមានការលំបាកក្នុងការ​រក្សាជំនក់ចិត្ត​ឬការតស៊ូ។ ទាំងលោក Steve Jobs និងលោក Bill Gates ពីដំបូង មិនបានសំរេចគោលដៅបានទ្រព្យសម្បត្តិច្រើននៅឡើយ​ទេ ពួកគេបានធ្វើតាមចំណង់ចំណូលចិត្តរមុនសិន ដោយជឿ ដោយមានភាពខុសអ្នកផង និងមិនច្រណែន មិនត្រាប់អ្នកដទៃ។

រកមនុស្ស​មិនYes និង OK មកនៅព័ទ្ធជុំវិញខ្លួន

ផ្នត់គំនិតត្រឹមត្រូវ គឺជាទ្រព្យសម្បត្តិសំខាន់បំផុតមួយរបស់អ្នកមាន។ មនុស្សឯករាជ្យនិងទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ តែង​ពង្រឹងនិងលូតលាស់ផ្នែកស្មារតី ជាងមនុស្ស​ធម្មតា​ដោយសារគេតែងដាក់ខ្លួន​ទទួលយោបល់ ហើយតែងតែពង្រីកការយល់ដឹងព័ទ្ធជុំវិញខ្លួនពួកគេជាមួយមនុស្សឆ្លាតវៃផ្សេងទៀត ដែលយល់ច្បាស់ចំណុចខ្សោយ គេ​ជួយ​បំផុសនិងធ្វើឲ្យប្រសើរឡើងជានិច្ច មិនមែន​យកមកសម្រាប់បញ្ចើចសរសើរេពួកគេឡើយ។

ជាការពិតណាស់ទម្លាប់ពួកគេ​ខាងលើ មិនមែនជាការធានាថា​ពេលធ្វើនឹង​ឆ្ពោះទៅរក​ឯករាជ្យភាពនិងជោគជ័យ​ហិរញ្ញវត្ថុទេ តែវាជាផ្នែកសំខាន់នៃជ័យជំនៈក្នុងឆាកជីវិតរបស់ពួកគេ ពិសេសអាជីពពួកគេ៕

អត្ថបទ៖lyara

ចុចអាន៖ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្លឹបកីឡា មានជាងគេបំផុតលើលោក នាឆ្នាំ ២០២១

ចុចអាន៖ស្ទើរ​មិន​ជឿ​ តាម​ការ​ស្រាវ​ជ្រាវ ​មនុស្ស​រាប់​លាន​នាក់​បាន​ក្លាយ​ជា​សេដ្ឋី​ក្នុង​សម័យកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោក ហ៊ូ វណ្ឌី៖ ការអភិរក្សតំបន់អន្ទង់អាំង មិនត្រឹមជួយពលរដ្ឋឱ្យទទួលបានចំណូល ថែមអាចទាញទេសចរកាន់តែច្រើនមកកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​សិស្សចូលរៀនវិទ្យាសាស្ត្រកុំព្យូទ័រនៅ​​កូរ៉េខាងត្បូង ធ្លាក់ចុះ ដោយ​សារ​​ AI

ព័ត៌មានជាតិ១០ នាទីutes មុន

ពាន​រង្វាន់​ហែល​ទឹក​ព្រឹទ្ធាចារ្យ​ ហែម​ ថុន​៖​ ​ធ្វើ​ឲ្យ​ក្មេងៗ​ទទួល​បាន​បទ​ពិសោធ​ឈាន​ទៅ​រក​កម្រិត​ខ្ពស់​

ព័ត៌មានជាតិ១៤ នាទីutes មុន

សារមន្ទីរធម្មជាតិសាកល ជាកន្លែងដែលគេមិនសូវស្គាល់ តែជាកន្លែងមួយគួរតែចូលមើល

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក ចុះពិនិត្យការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹក សម្រាប់ផលិតទឹកស្អាតក្នុងភូមិសាស្ត្រស្រុកគិរីសាគរ

KPT+១៨ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

លៀក លីដា
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

Sokha Hotels

ព័ត៌មានពេញនិយម