KPT+
ក្មេងមាន IQ ទាប ឬខ្ពស់ អាចសង្កេតមើលសញ្ញាទាំងនេះ
ជាទូទៅ IQជាមធ្យមគឺនៅចន្លោះពី៨៥ ដល់១១៥ នេះបើយោងតាមគេហទំព័រ Extreme Intellect។ យ៉ាងណាមិញ ខណៈពេលដែលមានការចង្អុលបង្ហាញមួយចំនួន អាចបញ្ជាក់ថាក្មេងមានកម្រិតIQខ្ពស់ ឬទាបក៏ពិតមែន ប៉ុន្តែវាមិនមានភាពច្បាស់លាស់ទាំងស្រុងឡើយ។ ការកំណត់នៃបញ្ញាស្មារតី ឬអំណោយទានពីធម្មជាតិ ក៏អាចជះឥទ្ធិពលទៅលើកត្តាដទៃទៀតដូចជាអារម្មណ៍ ការប្រាស្រ័យទាក់ទង ជំនាញសង្គម រួមជាមួយនឹងអសមត្ថភាពក្នុងការរៀនសូត្រផងដែរ។
សញ្ញាបញ្ជាក់ថាក្មេងមានកម្រិតIQទាប

ជាក់ស្ដែង នៅពេលដែលក្មេងមានកម្រិតIQទាបជាងមធ្យម ពួកគេនឹងចាប់ផ្ដើមការដើរ ឬនិយាយយឺតជាងក្មេងស្រករគ្នា។ លើសពីនេះ ពួកគេអាចមានជំនាញសង្គមខ្សោយនៅពេលលេង ឬរៀនជាមួយនឹងក្មេងដទៃទៀត។ ជាពិសេស ពួកគេអាចចេះថែទាំខ្លួន អនាម័យ ស្លៀកពាក់ និងញ៉ាំអាហារយឺតយ៉ាវជាងក្មេងធម្មតា។ នៅពេលដែលពួកគេកាន់តែធំឡើងៗ ក្មេងដែលមានកម្រិតIQទាបអាចមានការពិបាកក្នុងការរៀនសូត្រ ក៏ដូចជាខ្សោយជំនាញធ្វើការងារថែមទៀតផង។
សញ្ញាបញ្ជាក់ថាក្មេងមានកម្រិតIQខ្ពស់

ចំពោះក្មេងដែលមានIQខ្ពស់ជាងធម្មតា ពួកគេតែងតែឆាប់ចេះដើរ និងនិយាយ ការប្រាស្រ័យទាក់ទង និងជំនាញសង្គមជាដើម។ ជាមួយគ្នានេះដែរ ពួកគេមានកម្រិតថាមពលខ្ពស់ ចាប់អារម្មណ៍នៅក្នុងសកម្មភាពសិល្បៈ ក៏ដូចជាបង្ហាញពីការយល់ចិត្តជាមួយនឹងក្មេងដទៃទៀត ព្រមទាំងធ្វើជាអ្នកដឹកនាំនៅក្នុងចំណោមមិត្តភ័ក្ដិ។
សញ្ញាបញ្ជាក់ថាក្មេងមានកម្រិតIQលាយបញ្ចូលគ្នា
លក្ខណៈនៃកម្រិតIQលាយបញ្ចូលគ្នា គឺក្មេងមានIQខ្ពស់ ប៉ុន្តែមានការពិបាកនៅក្នុងការរៀនសូត្រ។ ជាធម្មតា ក្មេងដែលពិបាកក្នុងការផ្ចង់អារម្មណ៍ គឺច្រើនតែមានកម្រិត IQធម្មតា ទៅខ្ពស់។ ពួកគេអាចនឹងពូកែក្នុងការលេងហ្គេមកុំព្យូទ័រ ស្ដាប់ការសន្ទនាច្រើនក្នុងពេលតែមួយ និងសកម្មនៅក្នុងការលេង ប៉ុន្តែមិនអាចផ្ដោតអារម្មណ៍បានល្អ និងទទួលបានពិន្ទុទាបជាងការរំពឹងទុកនៅក្នុងការប្រលងនានា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ
ចុចអាន៖ បង្កើតទម្លាប់ល្អៗ ៣នេះសម្រាប់កូន ទើបជួយពួកគេឱ្យមានសុខភាពល្អនិងឆ្លាតវៃ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?