KPT+
អាថ៌កំបាំង ៨ ចំណុចដែលថែសម្រស់នារីជប៉ុនឲ្យក្មេងជាងជាតិសាសន៍នានា
ស្ត្រីមកពីប្រទេសជប៉ុនត្រូវបានគេដឹង មានអាយុច្រើន ប៉ុន្តែសម្រស់ក្មេងជាងវ័យ ពុំគួរឲ្យជឿ ហើយយើងពិតជាមិនអាចប៉ាន់ស្មានដឹងពីអាយុរបស់ពួកគេបានទេ។ តើស្ត្រីទាំងនោះ មានអាថ៌កំបាំងអ្វីខ្លះ នៅពីក្រោយភាពវ័យក្មេងនិងស្រស់ស្អាតបែបនេះ?
តោះ! មកដឹងគន្លឹះថែសម្រស់របស់ស្ត្រីជនជាតិជប៉ុនខាងក្រោមនេះ៖
១. លាងមុខជាមួយទឹកអង្ករ
អង្ករសម្បូរទៅដោយជាតិខនិជ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារស្បែកពីភាពចាស់ និងធ្វើឲ្យស្បែកភ្លឺថ្លា។ ស្ត្រីជនជាតិជប៉ុនប្រើទឹកអង្ករដើម្បីលាងមុខ និងសក់តាំងពីយូរយារណាស់មកហើយ ព្រោះងាយស្រួលអាចធ្វើនៅផ្ទះដោយខ្លួនឯងបាន។
២. ប្រើសំណាញ់ជំនួសឲ្យប្រើដៃនៅពេលលាងមុខ
នៅពេលយើងជូតមុខ វាជួយស្បែកឲ្យតឹងណែននិងទន់រលោង។ ដូច្នេះស្ត្រីជប៉ុនប្រើសំណាញ់ធ្វើពីស្នោ ដើម្បីថែរក្សាស្បែករបស់ពួកគេ។ សំណាញ់នេះអាចធ្វើឲ្យមានពពុះក្រាស់ និងអាចសម្អាតមុខបានស្អាតជាងការប្រើដៃ។
៣. ប្រើម៉ាសសារ៉ាយសមុទ្រ
សារ៉ាយសមុទ្រ មានលក្ខណៈសម្បត្តិដល់សុខភាពនិងស្បែកដ៏អស្ចារ្យ។ វាត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងប្រទេសជប៉ុន។ ក្រៅពីញ៉ាំជាម្ហូប សារ៉ាយសមុទ្រខ្លះក៏អាចប្រើវានៅលើមុខ ដើម្បីធ្វើឲ្យស្បែក រលោងនិងមានសំណើម។
៤. កំណត់របបអាហារបានត្រឹមត្រូវ
របបអាហាររបស់ជប៉ុន គឺស្រស់ៗនិងជាអាហារផ្ដល់សុខភាពល្អដូចជា ត្រី ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រីសមុទ្រ ផលិតផលសណ្តែកសៀង និងតែបៃតង។ ស្ត្រីជប៉ុនទទួលទានសាច់ និងអាហារកែច្នៃក្នុងបរិមាណតិចតួចបំផុត។
៥. ព្យាយាមរក្សាកម្រិតខូឡាជែនខ្ពស់
ខូឡាជែនគឺជាប្រូតេអ៊ីនដ៏សំខាន់មួយនៃស្បែក ហើយការបាត់បង់វានឹងធ្វើឲ្យយើងមើលទៅចាស់ជាងមុន។ នៅប្រទេសជប៉ុន គេអាចរកទិញថ្នាំបំប៉នខូឡាជែនគ្រប់ប្រភេទ ដែលត្រូវបានលក់ក្នុងទម្រង់ជាថ្នាំគ្រាប់ ចាហួយ និងភេសជ្ជៈ។ ក្រៅពីនោះ ការបន្ថែមទំពាំងបាយជូរ ឆ្អឹងត្រី សាច់មាន់ ស៊ុតពណ៌ស ស្លឹកឈើ និងផ្លែក្រូចឆ្មារទៅក្នុងរបបអាហារ ក៏អាចជួយឲ្យរាងកាយផលិតខូឡាជែនបានច្រើនដែរ។
៦. ត្រាំក្នុងអាងទឹកក្ដៅឧណ្ឌៗ
ប្រជាជននៅប្រទេសជប៉ុនចូលចិត្តត្រាំក្នុងអាងងូតទឹក មិនថាជាអាងទឹកក្តៅ ឬសូម្បីតែក្នុងរដូវក្តៅក៏ដោយ។ សារធាតុរ៉ែដែលមាននៅក្នុងទឹកក្តៅ ជ្រាបចូលក្នុងខ្លួននិងជួយឲ្យស្ងប់អារម្មណ៍ បំបាត់ស្ថានភាពស្បែកមិនល្អ និងធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ។ ប៉ុន្តែប្រសិនបើយើងមិនអាចទៅកន្លែងណាមួយទេ យើងក៏អាចងូតទឹកក្តៅនៅផ្ទះបានដែរ។ ការងូតទឹកក្នុងទឹកក្ដៅ គឺជួយកាត់បន្ថយការរលាក ធ្វើឲ្យគេងលក់ស្រួល និងថែមទាំងជួយដុតបំផ្លាញកាឡូរីបានទៀតផង។
៧. ផឹកតែជាប្រចាំ និងយកកាកធ្វើម៉ាសបិទមុខ
តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចយកកាករបស់វាធ្វើម៉ាសបិទមុខ បន្ទាប់ពីឆុងញ៉ាំហើយ ។ ការទទួលទានតែបៃតងជាប្រចាំ អាចលុបបំបាត់ស្នាមជ្រួញតូចៗ រឹតបន្តឹងរន្ធញើស និងជួយព្យាបាលស្បែកខូច។
៨. ការពារស្បែកពីព្រះអាទិត្យ
ស្ត្រីនៅប្រទេសជប៉ុនជៀសវាងការត្រូវពន្លឺព្រះអាទិត្យតាមដែលអាចធ្វើទៅបាន។ កាំរស្មី UVA និងកាំរស្មី UVB ជះឥទ្ធិពលយ៉ាងខ្លាំងដែលធ្វើឲ្យស្បែកខូច បង្កើនភាពចាស់ ស្នាមជ្រួញ និងអាចម៍រុយ។ ដូច្នេះរាល់ពេលចេញទៅខាងក្រៅ ពួកគេលាបឡេឬផលិតផលថែរក្សាស្បែកដទៃទៀតដើម្បីការពារកម្ដៅថ្ងៃ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ចាប់ផ្តើមថតរូបដើម្បីខ្លួនឯង មិនមែនដើម្បីតែផុសយក Like នោះទេ
ចុចអាន៖ហេតុផល ៥ យ៉ាងដែលកូនក្រមុំសម័យថ្មីសឹងបោះបង់ចោលពិធីមង្គលការតាមបែបបុរាណ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ