KPT+
គេងគ្រប់ហើយនៅតែអស់កម្លាំង មកពីធ្វើតែរឿងអស់នេះក្នុងជីវិតឲ្យក្លាយជាទម្លាប់
តើអ្នកធ្លាប់មានអារម្មណ៍នឿយហត់គ្រប់ពេលទេ? មិនថាអ្នកគេងច្រើនឬសម្រាកប៉ុន្មានទេ អ្នកនៅតែមានអារម្មណ៍អស់កម្លាំង។

អស់កម្លាំងគឺជារោគសញ្ញាទូទៅនៃស្ថានភាពផ្សេងៗនៅក្នុងរាងកាយ ដែលឈានទៅដល់ជំងឺធ្ងន់ធ្ងរ ប៉ុន្តែវាច្រើនតែបណ្តាលមកពីរបៀបរស់នៅរបស់យើងផ្ទាល់ ដោយមូលហេតុ ៥ យ៉ាង៖
១ ញ៉ាំកាបូអ៊ីដ្រាតច្រើនពេក កាបូអ៊ីដ្រាតដែលងាយយល់បំផុតគឺស្ករ ដូចជាស្កររលាយ ស្ករស៊ីរ៉ូ ឬគ្រាប់ធញ្ញជាតិដូចជាស្រូវសាលី ដែលជាសមាសធាតុចម្បងនៃការផលិតម្សៅពណ៌ស។ នៅពេលកាបូអ៊ីដ្រាតរំលាយយើងនឹងបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗ ស្ទើរតែទាំងអស់ដូចជាជាតិសរសៃ វីតាមីន សារធាតុរ៉ែ។ នេះធ្វើឲ្យវាក្លាយជាអាហារដែលមានកាឡូរីតែប៉ុណ្ណោះ។ ការទទួលទានកាបូអ៊ីដ្រាតច្រើនពេក គឺជាហេតុផលមួយទៀតដែលធ្វើឲ្យអ្នកមានអារម្មណ៍នឿយហត់ពេញមួយថ្ងៃ ព្រោះនៅពេលញ៉ាំអាហារកម្រិតជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស។ នេះបណ្តាលឲ្យលំពែងផលិតអាំងស៊ុយលីនច្រើន ដើម្បីយកជាតិស្ករចេញពីឈាម ហើយយូរៗទៅកម្រិតជាតិស្ករដែលធ្លាក់ចុះ នឹងធ្វើឲ្យយើងមានអារម្មណ៍អស់កម្លាំង ហើយបន្ទាប់មកយើងចង់ញ៉ាំស្ករម្តងទៀតហើយវដ្តដូចនេះ។
២ មិនបង្កើតទម្លាប់ហាត់ប្រាណសោះ ការស្រាវជ្រាវបានបង្ហាញថា មនុស្សវ័យកណ្តាលនិងមនុស្សចាស់ដែលមិនហាត់ប្រាណអាចជួបប្រទះរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ ដែលជាភាពអស់កម្លាំងដែលមិនអាចពន្យល់បានជារៀងរាល់ថ្ងៃ។ អនុសាសន៍ដ៏សាមញ្ញមួយគឺត្រូវហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីជួយបង្កើនថាមពលឬយ៉ាងហោចណាស់ ដើរឲ្យបានញឹកញាប់ ដើម្បីជួយកាត់បន្ថយអារម្មណ៍នឿយហត់គ្រប់ពេល។
៣ គេងមិនគ្រប់ឬគ្មានគុណភាពនៃការគេងដូចជា៖មុនពេលចូលគេងជក់បារី ផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន ញ៉ាំភ្លាមក៏ចូលគេងភ្លាម មិនធ្វើលំហាត់ប្រាណ ហើយលេងទូរស័ព្ទថែមទៀត។ បើប្រើទម្លាប់ខាងលើនេះគឺកុំសង្ឃឹមថាមានកម្លាំងគ្រប់ឲ្យសោះ។ បោះចោលដាច់ខាតទម្លាប់អស់ហ្នឹង! ការធ្វើបែបនេះនឹងជួយឲ្យយើងគេងមិនលក់តែប៉ុណ្ណោះ។
៤ ប្រូតេអ៊ីនមិនគ្រប់គ្រាន់ ការទទួលទានប្រូតេអ៊ីនមិនគ្រប់គ្រាន់ អាចជាមូលហេតុមួយទៀតដែលធ្វើយើង មានអារម្មណ៍អស់កម្លាំងពេញមួយថ្ងៃ។ ការសិក្សាក្នុងចំណោមនិស្សិតកូរ៉េបានបង្ហាញថា និស្សិតដែលទទួលទានអាហារមានប្រូតេអ៊ីនខ្ពស់ ដូចជាត្រី សាច់ ស៊ុត យ៉ាងតិចពីរដងក្នុងមួយថ្ងៃ អាចកាត់បន្ថយអារម្មណ៍អស់កម្លាំង។ ប្រូតេអ៊ីនក៏ជួយរក្សាកម្រិតមេតាប៉ូលីសផងដែរ វាក៏ការការពារអស់កម្លាំងផងដែរ។

៥ កម្រិតស្ត្រេសខ្ពស់ ស្ត្រេសជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើង។ មានការស្រាវជ្រាវជាច្រើនដែលបង្ហាញថា ភាពតានតឹងខ្លាំងត្រូវបានផ្សារភ្ជាប់ទៅនឹងភាពអស់កម្លាំង។ យើងប្រហែលជាមានអារម្មណ៍នឿយហត់ជាងមុន នៅពេលយើងតានតឹងនិងធ្វើការ។ បញ្ហានេះអាចត្រូវបានដោះស្រាយដោយការគ្រប់គ្រងស្ត្រេស ហាត់យូហ្គា ញ៉ាំអាហារដែលអ្នកចូលចិត្ត សម្រាក ធ្វើលំហាត់ប្រាណ អាចជួយកាត់បន្ថយភាពតានតឹង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រុងប្រយ័ត្នចំពោះថ្នាំបញ្ចុះប៉ារ៉ាស៊ីត ប្រើមិនស្រួលអាចគ្រោះថ្នាក់ដល់ជីវិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត