Connect with us

KPT+

យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?

បានផុស

នៅ

ជំងឺ​បាក់​ទឹក​ចិត្ត​នៅ​លើ​យុវវ័យ គឺ​ជា​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​មួយ​ដែល​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​សោកសៅ ឬ​លែង​មាន​ចំណាប់​អារម្មណ៍​ធ្វើ​អ្វីៗ​ទាំង​អស់។ ជំងឺ​នេះ​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​ដល់​ការ​គិត អារម្មណ៍ និង​ឥរិយាបថ ថែមទាំង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ទៅ​ដល់​រាង​កាយ​ដូច​គ្នា។ ចុះ​ហេតុ​អី​បាន​ជា​យុវវ័យ​សព្វ​ថ្ងៃ ងាយ​រង​គ្រោះ​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្ត?

My Son Would Still be Alive If We Were Living in Singapore – Sinking It In!
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ក្មេងៗ​ជំទង់ អាច​ប្រឈម​នឹង​ផល​វិបាក​ច្រើន​ដែល​ផ្លូវចិត្ត​មិន​អាច​គ្រប់​គ្រង និង​ចេះ​រក​វិធី​ដោះ​ស្រាយ​បាន។ ចំពោះមូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​បញ្ហា​ជា​ច្រើន​ដែល​អាច​ពាក់​ព័ន្ធ​នឹង​ជំងឺ​នេះ​រួម​មាន៖

អ័រម៉ូន- ការ​ប្រែ​ប្រួល​តុល្យភាព​របស់​អ័រម៉ូន​ក្នុង​រាង​កាយ​អាច​ជា​កត្តា​មួយ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត។

ជួប​ហេតុ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ពី​ក្មេង- ព្រឹត្តិការណ៍​តក់​ស្លុត​ផ្សេង​ៗ​ដែល​កើត​ឡើង​ទៅ​លើ​​ក្មេងៗ​នៅ​ពេល​វ័យ​តូច​ពេក ដូច​ជា បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់ ម៉ាក់​ប៉ា​លែង​លះ​គ្នា ឬ​រង​នូវ​ការ​រំលោភ​បំពាន ប្រើ​អំពើ​ហិង្សា​លើ អាច​ជា​កត្តា​មួយ​ដក់​ជាប់​នៅ​ក្នុង​ខួរ​ក្បាល ដែល​ងាយ​ធ្វើ​ឲ្យ​កើត​បញ្ហា​ផ្លូវ​ចិត្ត។

តំណ​ពូជ- បញ្ហា​ផ្លូវ​ចិត្ត​មួយ​នេះ ភាគ​ច្រើន​ក៏​កើត​ទៅ​លើ​មនុស្ស​ដែល​ធ្លាប់​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ (ដូច មាន​តា​យាយ ឬ​ម៉ាក់​ប៉ា​មាន​ជំងឺ​បាក់​ទឹក​ចិត្ត)។

21,636 Asian Woman Crying Stock Photos, Pictures & Royalty-Free Images -  iStock

មាន​ផ្នត់​គំនិត​គិត​អវិជ្ជមាន- ក្មេង​ៗ​វ័យ​ជំទង់​ប្រឈម​នឹង​ការ​គិត​អវិជ្ជមាន ជា​ពិសេស​នៅ​ពេល​ដែល​ត្រូវ​បរាជ័យ​ក្នុង​អ្វីមួយ​ ឬ​ពេល​ត្រូវ​ម៉ាក់​ប៉ា​ស្ដី​បន្ទោស ហើយ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​​ថា​អស់​សង្ឃឹម។ នេះ​ក៏​ជា​កត្តា​មួយ​ដែល​អាច​ឲ្យ​ក្មេង​ៗ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ។

ក្រៅ​ពី​នេះ ការ​ដែល​បរាជ័យ​ក្នុង​ការ​សិក្សា បរិយាកាស​នៅ​ក្នុង​ផ្ទះ​អាប់អួ គ្មាន​ភាព​កក់​ក្ដៅ ក៏​អាច​ជា​បញ្ហា​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​ក្មេងៗ​ដែល​ងាយ​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ដូច​គ្នា​ដែរ។ ហើយ​ឥឡូវ​នេះ យុវវ័យ​ភាគ​ច្រើន​ងាក​ទៅ​រក​ការ​សេព​គ្រឿង​ស្រវឹង ជក់​បារី ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដើម្បី​ជា​ដំណោះ​ស្រាយ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្រាល ទាំង​ដឹង​ថា​ការ​ធ្វើ​បែប​នេះ កាន់​តែ​ប៉ះពាល់​ទៅ​ដល់​សុខភាព​រាងកាយ​របស់​ខ្លួន​វិញ។

268 Teen Suicide Stock Videos and Royalty-Free Footage - iStock

ចុះ​បើ​ក្មេង​ៗ​កើត​ជំងឺ​ផ្លូវ​ចិត្ត យើង​អាច​ដឹង​បាន​ដោយ​របៀប​ណា?

ការ​ប្រែ​ប្រួល​ផ្លូវ​អារម្មណ៍​របស់​ក្មេង​ដែល​យើង​គួរ​ចាប់​អារម្មណ៍៖

– មាន​អារម្មណ៍​ពិបាក​ចិត្ត (ពេល​ខ្លះ​ក៏​យំ មិន​ដឹង​មូល​ហេតុ)
– ឆេវ​ឆាវ ឆាប់​ខឹង​ច្រើន (សូម្បី​តែ​រឿង​តូច​ក៏​ធ្វើ​ឲ្យ​ខឹង​បាន)
– បាត់​បង់​ចំណង់​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង
– មិន​សូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង
– ពិបាក​ផ្ចង់​អារម្មណ៍ ពិបាក​គិត ឬ​សម្រេច​ចិត្ត
– មាន​អារម្មណ៍​ថា​គ្មាន​ប្រយោជន៍ អស់​សង្ឃឹម ។ល។
– អាកប្ប​កិរិយា​ដែល​យើង​គួរ​កត់​សម្គាល់៖
– ពិបាក​គេង ឬ​មាន​បញ្ហា​គេង​មិន​លក់​រ៉ាំ​រ៉ៃ
– ផ្លាស់​ប្ដូរ​ចំណង់​អាហារ (លែង​ចង់​ញ៉ាំ​អាហារ ឬ​ញ៉ាំ​ច្រើន)
– ប្រើ​គ្រឿង​ស្រវឹង ឬ​គ្រឿង​ញៀន
– គិត និយាយ ឬ​ធ្វើ​ចលនា​យឺត​ៗ
– ផ្ដាច់​ខ្លួន​ចេញ​ពី​សង្គម
– លែង​ខ្វល់​ខ្វាយ​ពី​សុខភាព ឬ​រូប​រាង​ខាង​ក្រៅ
– ធ្វើ​បាប​ខ្លួន​ឯង (ដូច​ជា​អា​ដៃ​ជើង …)
– មាន​គំនិត​ចង់​សម្លាប់​ខ្លួន ឬ​ធ្លាប់​ព្យាយាម​សម្លាប់​ខ្លួន។ល។

ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ចិត្ត​នេះ យើង​មិន​អាច​រក​មធ្យោបាយ​ច្បាស់​លាស់​ណាមួយ​ដើម្បី​ទប់​ស្កាត់​វា​មិន​ឲ្យ​កើត​ឡើង​ទេ ប៉ុន្តែ​យើង​អាច​រក​វិធី​ចៀស​វាង​ពី​បញ្ហា​នេះ​ដោយ៖

១.រៀន​គ្រប់​គ្រង​ស្ត្រេស (កុំ​ឲ្យ​ទុក​ក្នុង​ខ្លួន​ច្រើន​ពេក បើ​អាច​រក​ពេល​កម្ចាត់​ចោល​ខ្លះ)
២.រក​ជំនួយ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន
៣.ព្យាបាល​ឲ្យ​បាន​ឆាប់ នៅ​ពេល​ចេញ​សញ្ញា​ដំបូង​ថា ខ្លួន​មាន​បញ្ហា​ផ្លូវ​ចិត្ត
៤.គេង​ឲ្យ​បាន​គ្រប់​គ្រាន់ (គេង​សំខាន់​ណាស់ ចំពោះ​បញ្ហា​ផ្លូវ​អារម្មណ៍)
៥.មាន​របប​អាហារ​ល្អ (ក្នុង​មួយ​ពេលៗ ត្រូវ​មាន​សាច់ បន្លែ ផ្លែ​ឈើ សម្បូរ​ដោយ​វីតាមីន ជាតិ​រ៉ែ ដែល​រាង​កាយ​ត្រូវ​ការ បើ​អាច​លេប​ថ្នាំ​វីតាមីន​បន្ថែម)
៦.ញ៉ាំ​ឲ្យ​ឆ្អែត​ៗ និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ (ការ​ហាត់​ប្រាណ​ក៏​ជា​វិធី​មួយ​ជួយ​សម្រួល​អារម្មណ៍​បាន​ដែរ)
៧.កាត់​បន្ថយ​ជាតិ​កាហ្វេអ៊ីន គ្រឿង​ស្រវឹង
៨.មិន​ត្រូវ​យក​គ្រឿង​ញៀន មក​ធ្វើ​ជា​ដំណោះ​ស្រាយ​ដាច់​ខាត។ល៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សញ្ញាព្រមាន ៥ ប្រភេទលើបណ្ដាញសង្គម បញ្ជាក់អត្ថន័យថា បុគ្គលនោះកំពុងចង់ធ្វើអត្តឃាត

ចុចអាន៖ ជឿអត់! អ្នកនិយមតាមដានរឿងរ៉ាវជីវិតគេជាងជីវិតខ្លួន គឺមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម