KPT+
នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន
រៀបការថ្មីថ្មោង ច្បាស់ជាគិតពីផែនការគ្រួសារ រៀបចំស្ថានភាពហិរញ្ញវត្ថុ និងការយកកូន។ ប៉ុន្តែ បើរៀបការយូរឆ្នាំហើយ នៅតែគ្មានកូន ច្បាស់ជាមិនស្រណុកចិត្តប៉ុន្មានទេ។ ខាងក្រោមនេះ ជាគុណវិបត្តិ និងគុណសម្បត្តិ ពេលមិនមានកូន។
១- គុណវិបត្តិមិនមានកូន

– សង្គមរើសអើង៖ មនុស្សជាច្រើន មិនដែលខ្វល់ថាយើងមានកូន ឬអត់នោះទេ ប៉ុន្តែគេនឹងសួរថា តើយើងចង់មានកូនប៉ុន្មាន? ពេលណាយក? ហេតុនេះហើយ វានឹងជារឿងកម្សត់មួយសម្រាប់ស្រីៗ ដែលជ្រើសរើសជីវិតមិនមានកូន ដែលគេច្រើនរាប់ថា ជាមនុស្សយកតែចិត្តខ្លួនឯង (Self-absorbed) ឬគំនិតក្មេងខ្ចី សម្រាប់ផ្លូវជីវិត និងតម្រូវការជីវិត ជាងតួនាទីបន្តពូជ បង្កកំណើតដែលជាធម្មជាតិរបស់សត្វលោក។ ទោះបីជាក្នុងវប្បធម៌បើកចំហ គ្រប់គ្នាសុទ្ធតែមានសិទ្ធិសម្រេចចិត្តរៀងៗខ្លួន ចង់ទទួលយកការរស់នៅមាន ឬគ្មានកូនក៏ដោយ ក៏ស្រីៗភាគច្រើននៅមានអារម្មណ៍ឯកា នៅពេលមិត្តភក្ដិចូលចិត្តនិយាយគ្នាលេងពីរឿងយកកូន និងបញ្ហាចិញ្ចឹមកូន។

– ឯកានៅវ័យចាស់៖ គ្មានកូន មានន័យថា យើងត្រូវពឹងពាក់លើខ្លួនឯងឲ្យបានខ្លាំងក្លាបំផុត ហើយត្រូវមានផែនការប្រយ័ត្នប្រយែងទៅថ្ងៃអនាគត ជាពិសេសទាក់ទងនឹងសុខភាព ក៏ដូចជាបញ្ហាហិរញ្ញវត្ថុ។ យោងតាមអ្នកចិត្តវិទ្យា អ្នកគ្មានកូន ងាយនឹងមានអារម្មណ៍ឯកោ បាក់ទឹកចិត្តអំឡុងពេលឈានដល់វ័យចំណាស់។
២- គុណសម្បត្តិមិនមានកូន

– ស្ថិរភាពហិរញ្ញវត្ថុ៖ មានកូនម្នាក់ គឺត្រូវកាត់ប្រាក់ខែដល់ទៅ ៥ ភាគរយ? យោងតាមលោក Kevin Miller អ្នកស្រាវជ្រាវនៃសមាគមមហាវិទ្យាល័យស្ត្រីនៅអាមេរិក បង្ហាញថា ឱកាសទទួលបានការងារ និងប្រាក់ខែចំពោះមនុស្សស្រីមានកូន គឺតិចតួច។ ក្នុងអត្ថបទបង្ហាញមួយទៀតបោះពុម្ពផ្សាយដោយការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចជាតិ បង្ហាញថា មានកូនម្នាក់ ស្រីៗមានជំនាញប្រាក់ខែខ្ពស់ ត្រូវចំណាយប្រាក់ប្រមាណ ២៣០.០០០ដុល្លារ ពេញមួយជីវិតរបស់នាង សម្រាប់ចិញ្ចឹមបីបាច់កូន ខណៈចំពោះស្រីៗមានជំនាញទាប និងប្រាក់ខែតិចតួច ក៏ការចំណាយប្រហែល ៤៩.០០០ ដុល្លារ។

– ពេលវេលា សេរីភាព និងឱកាសពង្រីកសមត្ថភាពខ្លួនឯង៖ ប្រសិនគ្មានកូន គឺមិនមានឧបសគ្គរារាំងឡើយផ្លូវឆ្ពោះទៅកាន់ជោគជ័យរបស់យើងដូចគ្នា។ គ្មានអ្វីដែលទប់ស្កាត់ក្ដីស្រមៃ និងគោលដៅយើងទេ ទោះបីជាយើងចង់ត្រលប់ទៅរៀនដើម្បីបន្ថែមជំនាញទី ២ ទិញផ្ទះលំហែ ឬទទួលបានការងារដែលប៉ងប្រាថ្នាណាមួយក៏ដោយ។ ជីវិតគ្មានកូន ជួយឲ្យស្រីៗមានជីវិតរស់នៅធំទូលាយ ទាំងការជ្រើសរើស ផ្ដល់ថាមពលបន្ថែម ពេលវេលា និងគម្លាត។ ក្នុងការសិក្សាលើមនុស្ស ៥០០០នាក់ របស់សាកលវិទ្យាល័យ OPEN នៅអង់គ្លេស និងអាមេរិក រកឃើញថា ជីវិតប្តីប្រពន្ធគ្មានកូន បង្ហាញពីការពេញចិត្តខ្ពស់ទៅលើទំនាក់ទំនង និងជីវិតស្នេហា ជាជាងជីវិតប្តីប្រពន្ធដែលក្លាយជាប៉ាម៉ាក់គេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នកអាយុច្រើន ព្រោះហេតុផលបែបនេះ
ចុចអាន៖ វិធីសាស្ត្រត្រឹមត្រូវ ជួយកូនៗឱ្យគេចផុតពីសម្ពាធ ដោយសារកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ