KPT+
មានបញ្ហាផ្លូវចិត្តរកពេទ្យជួយ ចុះពេទ្យមានបញ្ហា អ្នកណាជួយពេទ្យ?
យើងមានបញ្ហាផ្លូវចិត្ត មានពេទ្យជួយ ចុះបើពេទ្យមានបញ្ហាផ្លូវចិត្តបានអ្នកណាជួយពេទ្យ? មនុស្សជាច្រើន អាចគិតថា គ្រូពេទ្យរកលុយបានច្រើន ជីវភាពសមរម្យ មុខមាត់ក្នុងសង្គម ច្បាស់ជាគ្មានរឿងអ្វីស្មុគស្មាញទេ។ តែតាមពិត ពេទ្យស្មុគស្មាញជាងយើងឆ្ងាយណាស់ ព្រោះការសិក្សាថ្មី រកឃើញថា ពេទ្យម្នាក់ ក្នុងចំណោម ៤នាក់ មានបញ្ហាសុខភាពផ្លូវចិត្ត ដោយសាររងសម្ពាធពីការងារ។

ការសិក្សា ធ្វើឡើងដោយសមាគមគ្រូពេទ្យអង់គ្លេស ចេញផ្សាយលើគេហទំព័រ Dailymail ដើមសប្ដាហ៍នេះ ផ្តោតលើគ្រូពេទ្យសរុប ៤.៣០០នាក់ ហើយជាលទ្ធផល គ្រូពេទ្យ ២៧% មានបញ្ហាផ្លូវចិត្ត។ គ្រូពេទ្យ ២/៥ នាក់ មានបញ្ហាអារម្មណ៍ ដូចជា ស្មុគស្មាញ បាក់ទឹកចិត្ត តានតឹងអារម្មណ៍ និងទុក្ខព្រួយ ខណៈ ១/៣ នាក់ សារភាពថា បានផឹកស្រា និងប្រើប្រាស់ថ្នាំ ដើម្បីជួយផ្លូវអារម្មណ៍ និងសុខភាព។ ស្មុគស្មាញដោយសារសម្ពាធការងារ ជំរុញឲ្យគ្រូពេទ្យជាច្រើន តានតឹងអារម្មណ៍ បាក់ទឹកចិត្ត និងផឹកស្រា ក្នុងនោះ ពេទ្យស្រី ជួបបញ្ហាច្រើនជាងពេទ្យប្រុស។
ជាមួយគ្នានេះ គ្រូពេទ្យ ធ្វើការច្រើនជាង ៥១ ម៉ោង/សប្ដាហ៍ ត្អូញត្អែរថា រងការប៉ះពាល់ដល់សុខភាពខ្លួន។ សមាគមគ្រូពេទ្យអង់គ្លេស បញ្ជាក់ថា សម្ពាធការងារក្នុងសេវាកម្មសុខាភិបាលជាតិ កំពុងបង្កឲ្យមានកំណើនវិបត្តិផ្លូវចិត្តកាន់តែច្រើន ស្របពេលសេវាសុខាភិបាលជាតិ មានបុគ្គលិកសរុបដល់ទៅ ១,៧លាននាក់ គឺច្រើនជាងគេនៅអង់គ្លេស។ បុគ្គលិក ៨០% ជាវេជ្ជបណ្ឌិត និងសិស្សពេទ្យ មានហានិភ័យប្រឈមខ្ពស់នឹងការអស់កម្លាំង បណ្ដាលមកពីនឿយហត់ការងារ។

វេជ្ជបណ្ឌិត Thomas Kitchen អ្នកឯកទេសផ្នែកវះកាត់ នៃអង្គការលើកកម្ពស់ការអប់រំ និងសុខភាព ប្រទេសវែល បញ្ជាក់ថា ក្នុងនាមជាគ្រូពេទ្យ ទំនាក់ទំនងប្រចាំថ្ងៃជាមួយអ្នកជំងឺ និងគ្រួសារខ្លួន បង្កើនអារម្មណ៍មិនល្អដល់គ្រូពេទ្យ។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងសុខាភិបាលអង់គ្លេស បញ្ជាក់ថា ក្រសួងបានរៀបចំធ្វើឲ្យប្រសើរឡើងថ្ងៃឈប់សម្រាកសម្រាប់គ្រូពេទ្យ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារនានា ឲ្យស័ក្ដិសមនឹងបុគ្គលិកសេវាសុខាភិបាលជាតិ នៅសតវត្សទី២១៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ដេកមិនលក់ យូរៗអាចក្លាយជាជំងឺផ្លូវចិត្តអត់?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី