KPT+
វិធីធ្វើឲ្យប្រលោមលោកយើងមានលក្ខណៈផ្ទាល់ខ្លួន
លក្ខណៈផ្ទាល់ខ្លួនពិតជាសំខាន់ណាស់ សឹងនៅគ្រប់ទិដ្ឋភាពអាជីព។ រឹតតែសំខាន់ទៅទៀត ពេលយើងក្លាយជាអ្នកនិពន្ធ។ ដើម្បីសរសេររឿងប្រឌិតបានល្អ រឿងនីមួយៗ គួរតែមានលក្ខណៈសម្បត្តិធានាភាពមិនច្រំដែល មិនមានអារម្មណ៍ថា ធ្លាប់បានអានរួច និងមិនប្រើការស្រាវជ្រាវដដែល ឬហួសសម័យកាលមកចងក្រង។

អ្នកនិពន្ធ ម៉ីសន សុធារី តែងយកចិត្តទុកដាក់លើរចនាសម្ព័ន្ធរឿង ដោយគាត់ទម្លាប់ដំឡើងប្រលោមលោកថ្មីនីមួយៗ ដោយយកចិត្តទុកដាក់ លើភាពខុសប្លែក និងសួរយោបល់មនុស្សច្រើនគ្នា។ ពិសេសគាត់តែងកែប្រែការនិយាយ និងសកម្មភាពថ្មីៗជានិច្ចពីខ្សែរឿងមួយទៅកាន់រឿងមួយទៀត។
«យើងអាចបង្កើតការភ្ជាប់អារម្មណ៍ ជក់ចិត្ត ពីវគ្គមួយទៅផ្នែកមួយទៀតធ្វើឲ្យយើងអានមានអារម្មណ៍ថា នៅក្នុងសាច់រឿងជាមួយតួអង្គ មិនថាពេលពួកគេលំបាកឬជោគជ័យ! អ្នកនិពន្ធជាច្រើនអនុវត្តិតាមវិធីទុកឲ្យចំណុចកំពូលខ្លាំងបំផុតនៅមាតិកាជំពូកក្រោយគេ គេហៅថាឆាកធំ កៀកនឹងទីបញ្ចប់តែនៅក្នុងបេះដូងមេគង្គ ខ្ញុំអត់បញ្ចប់ដោយឆាកធំទេ នេះជាវិធីសាស្ត្ររបស់ខ្ញុំហើយវាមិនដែលខុសច្បាប់ឡើយ(សើច)!» អ្នកស្រីពន្យល់ក្រុម។

អ្នកនិពន្ធរូបនេះក៏បាននិយាយផងដែរថា ការសរសេរប្រលោមលោកមិនមែនទៅប្រណាំងជាមួយអ្នកអានមិនឲ្យគេស្មានត្រូវ ហើយគិតថាជោគជ័យនោះទេ អ្នកអានមិនមែនល្ងឹតល្ងង់ឡើយ។ គេអានកាន់តែច្រើនចំណេះកាន់តែកើន។
«មានបញ្ហាអីបើគាត់ទាយត្រូវ? កាន់តែសប្បាយចិត្តជាមួយគ្នា! សំខាន់មិនមែនគាត់មកអានរឿងព្រោះទាយមិនដែលត្រូវនោះទេ ភាគច្រើនពួកគាត់ចូលចិត្តភាពភ្ញាក់ផ្អើល និងសមចិត្ត! សមចិត្តនៅទីនេះ មិនមែនមានន័យថា តួជួបគ្នា ឬ HappyEnding ជានិច្ចទេ តែត្រូវមានហេតុផលសំអាងត្រឹមត្រូវ!»

និពន្ធល្អ មិនប្រជែងជាមួយអ្នកអានខ្លួនទេ គាត់ត្រូវការយល់ចិត្តពួកគេឲ្យបានច្បាស់លាស់ តាមរយៈរបៀបដែលពួកគេអានសៀវភៅ។
«ខ្ញុំគិតថា ហ្វេនរបស់ខ្ញុំ មានចំណេះដឹងនិងគតិលោកខ្ពស់ៗ! ពួកគាត់ជាមនុស្សដែលធ្វើឲ្យខ្ញុំរៀនបានច្រើន!» អ្នកនិពន្ធ ម៉ីសន សុធារី៕
អត្ថបទ៖លីណា
ចុចអាន៖ប្រលូកការងារតែងនិពន្ធដំបូង កុំរំពឹងភាពល្បី ចាំបាច់មានបីយ៉ាងធំៗនេះសិន ទើបជាជោគជ័យពិតប្រាកដ
ចុចអាន៖ប្រធានបទថ្មី «អ្នកនិពន្ធក្រៅសាលា» ឱកាសសម្រាប់យុវវ័យ ដែលមានបំណងក្លាយជាអ្នកសរសេរប្រលោមលោក

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?