Connect with us

KPT+

រៀនសួរ កុំខ្លាចគេថាល្ងង់ តែក៏កុំសួរឲ្យតែបានសួរ!

បានផុស

នៅ

ការគោរពនិងស្តាប់អ្នកដែលនៅជុំវិញខ្លួន ជាទម្លាប់ល្អ ព្រោះពូកែស្តាប់ជាចរិតពិតនៃអ្នកដឹកនាំ។ តែ​ក៏រើស​ស្តាប់តែអ្នក​ដែលជោគជ័យជាងខ្លួន ព្រោះនេះ​ជាការបិទខ្លួនឯងទៅវិញទេ។ ចូរ​ព្យាយាម រក​មនុស្ស​ដែល​ស្មោះត្រង់ និង​ពិតជា​មាន​ចិត្ត​ចែករំលែក ​ដែល​ពួកគេ​ទាំងនោះ​នឹង​ប្រាប់​ពី​វិធី​មិន​ឲ្យ​យើង​បរាជ័យ​ឬ​លំបាក​ដូច​ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាអ្វីៗទាំងអស់ដែលចង់​សម្រេច​បាន​នៅ​ក្នុង​ជីវិត រួមមាន​​ឋានៈ លុយកាក់ គូ​ជីវិត ការរក្សាឥរិយាបថ​ឲ្យ​​សុភាពរាបសាររមទម្យ​ ជា​គោលការណ៍ស៊ី​ជម្រៅ​និង​ខ្ពង់ខ្ពស់​មួយ តែ​ការ​រៀន​ស្ដាប់​និង​រៀន​សួរ​ជា​គន្លឹះ​សំខាន់​ណាស់។

យើង​អាច​សួរ កុំ​ខ្លាច​គេ​ថា​ល្ងង់ តែក៏​កុំសួរ​ឲ្យ​តែបាន​សួរ អ្នកខ្លះ​សួរ​មិន​មើល​ឲ្យ​គ្រប់​សួរអ្វី​ដែល​គេ​ប្រាប់​ប្រាប់​រួចហើយ ធ្វើ​ឲ្យ​ខាតពេលវេលាទាំងអស់គ្នា។

មនុស្សដទៃ​ចូលចិត្ត​មើលមកយើងតាមរបៀបយើងប្រាប់ពួកគេ។

យើង​អាច​ធ្វើអ្វី​ក៏បាន ​ដើម្បី​បាន​ប្រាក់មក​ចំអែត ព្រោះ​នោះ​ជា​សិទ្ធិ​សម្រេចចិត្ត​របស់យើងផ្ទាល់ ​ប៉ុន្តែ​វិជ្ជាជីវៈ​វិញ គឺ​សម្រាប់​បង្ហាញ​ពី​សមត្ថភាព​នៃ​មនុស្ស​ម្នាក់ៗ មិនមែន​សម្រាប់​ដូរ​បាយ​ទេ ។

អ្នកខ្លះមានបានខ្លាំង​សំញែង​ខោអាវ​ឡាន​ផ្ទះ តេមិនដឹងមានវិជ្ជាជីវៈអី មិនដឹង​ធ្វើអ្វី​បាន​ខ្លះ​ក្រៅ​ពី​ចាយលុយ។

ពេលរក​លុយ​ចម្អែត​ត្រូវទុក​មួយផ្នែក ទៅរៀនកសាង​វិជ្ជាជីវៈ ​ព្រោះ​នោះ​ជា​គុណតម្លៃ​នៃ​ជីវិត​មនុស្ស​យើង។ ហើយ​ប្រសិន​យើង​គ្មាន​លុយទេ ការ​រៀន​ពីជីវិតអាចបានហ្វ្រី​ដោយគ្រាន់តែ​ ពូកែស៊ូ ពូកែ​រៀនមើល រៀនស្តាប់ កុំរៀនមើលបំណាំ កុំរៀនស្តាប់ពាក្យ​និយាយដើម ត្រូវ​រៀន​សួរ​សំណួរ​ចំ​បញ្ហា​ដែលយើងមិនដឹង កុំខាតពេលជាមួយការបង្កើតសំណួរដៀមដាមគ្នា បុគ្គល​បែបនេះ​ខាត​ពេល​ពេញ​មួយ​ជីវិត​តែ​ម្តង។

ហេតុអ្វី​ខ្ញុំគួររៀនសួរ​ឲ្យ​បានច្រើន?

ព្រោះដើម្បីបានរៀនអ្វីថ្មីៗ ជំរុញគំនិតឬបំផុស​គំនិត​ឬ​ប្រហែល​ជា​ឈាន​ដល់​អាច​ជួយ​ផ្លាស់ប្តូរ​ជីវិត​របស់​យើង​តាម​របៀប​ថ្មី​ណាមួយ អាច​ធំ​ឬតូច ។ សំណួរ នាំ​ទៅ​រក​ការសន្ទនា ហើយ​ការ​សន្ទនា​នាំ​ឲ្យ​មាន​ទំនាក់ទំនង។
គ្រប់​ទំនាក់ទំនង តាមរយៈ​អ្វី​ក្តី តែង​ចាប់ផ្ដើម​ដោយ​សំណួរ។

លោក Paul Sloane

អ្នក​ជំនាញ​ច្នៃប្រឌិត និង​គ្រូភាព​ជាអ្នកដឹកនាំ លោក Paul Sloane លោក​ក៏​អ្នកនិពន្ធ​សៀវភៅ​ចំនួន ១៧ ក្បាល​រួមទាំង The Innovative Leader លោក​ជឿជាក់​ថា ការ​សួរ​សំណួរ គឺជា​ទម្លាប់​សំខាន់​ល្អ​បំផុត សម្រាប់​អ្នក​គិត​ច្នៃប្រឌិត។ គាត់​មាន​ប្រសាសន៍​ថា ៖«បុគ្គល​អស្ចារ្យ​មិន​ដែល​ឈប់​សួរ​សំណួរ​ទេ! ពីព្រោះ​ពួកគេ​ដឹង​ថា នេះជាវិធីល្អបំផុត​ដើម្បី​ទទួល​បាន​ការ​យល់ដឹង​ស៊ីជម្រៅ​និង​ថ្មីៗ! កុំ​សួរ Trolls កុំ​សួរ​ផ្គើន កុំ​សួរ​បង្កជម្លោះ សួរ​ឲ្យ​ចំណេញ​ព្រោះ​សំណួរ​មិន​ពិត​ជា​សំណួរ​គ្មានន័យ​ទេ វា​ក្លាយ​ជា​អាកប្បកិរិយា​និង​ផ្នត់​គំនិត​ដែល​គេ​ចៀសយើង។ »៕

អត្ថបទ៖ លីណា

ចុចអាន៖វិធីសាស្ត្រជួយ​ឲ្យ​​មានទំនុក​ចិត្ត​ខ្ពស់ ទោះរងសម្ពាធ​ការងារ​ខ្លាំង

ចុចអាន៖ជឿអត់! អ្នកនិយមតាមដានរឿងរ៉ាវជីវិតគេជាងជីវិតខ្លួន គឺមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ជីវិតកម្សាន្ដ២៨ នាទីutes មុន

នាយ កុយ ចេញសម្តែងឡើងវិញក្រោយសុខភាពល្អប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

សន្តិសុខសង្គម១៧ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២០ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម