KPT+
អង្គការយូនីសេហ្វថា ការបន្តបិទសាលាកំពុងប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមារ
ប្រភពពី អង្គការ យូនីសេហ្វ (UNICEF) បានឱ្យដឹងថា ការបិទទ្វារសាលារៀនបានបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមាររាប់លាននាក់នៅទូទាំងពិភពលោក។

ការរាំងស្ទះនៃការអប់រំដែលបណ្តាលមកពីជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់របស់កុមាររួមមាន សុខភាព ការរៀនសូត្រ និងភាពជោគជ័យរបស់ពួកគេ។
ប្រភពបន្តថា កុមារតូចៗប្រមាណ ៣០លាននាក់ នៅតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក សិ្ថតក្នុងចំណោមកុមារតូចៗប្រមាណ ១៤០លាននាក់នៅលើសកលលោក កំពុងរង់ចាំចូលរៀនថ្ងៃដំបូងរបស់ពួកគេដែលនៅតែបន្តពន្យារគ្មានពេលកំណត់។ កត្តានេះបណ្ដាលឱ្យកុមារ និងពួកជំទង់រងផលអាក្រក់ផ្នែកបញ្ញាស្មារតី ការអប់រំ សុខុមាលភាព រួមទាំងអាជីពក្នុងពេលអនាគតផងដែរ។

ដូច្នេះហើយ ទាំងអង្គការយូនីសេហ្វ និងអង្គការយូនីស្កូបានជំរុញរដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់ ធ្វើយ៉ាងណាបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់នូវការអប់រំពេញលេញចំពោះសិស្សានុសិស្សគ្រប់កម្រិតថ្នាក់។

ស្របពេលដែលសាលារៀនមិនទាន់អាចដំណើរការ និងដើម្បីបង្កើនគុណភាពអប់រំ អង្គភាពទាំងពីរ រួមគ្នាជាមួយធនាគារពិភពលោក បានអំពាវនាវឱ្យរដ្ឋាភិបាលផ្ដល់គាំទ្រដល់គ្រូៗ និងសម្ភារបង្រៀនគ្រប់គ្រាន់ ជាពិសេសបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការបង្រៀន ក្នុងគោលដៅសម្រេចបាននូវប្រសិទ្ធភាពនៃការរៀនពីចម្ងាយឱ្យកាន់តែប្រសើរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកមើលការសិក្សារបស់ប្រទេស ៣ នៅតំបន់អាស៊ាន ក្នុងអំឡុងវិបត្តិកូវីដ-១៩
ចុចអាន៖ ផលប៉ះពាល់ ៣ ធំៗចំពោះកុមារអំឡុងបិទទ្វារសាលាក្នុងវិបត្តិកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ