Connect with us

KPT+

អ្នក​និយម​ពណ៌លឿង តំណាង​ឲ្យ​ខួរក្បាល​វាងវៃ​និង​គំនិត​សុទិដ្ឋិនិយម

បានផុស

នៅ

ពណ៌លឿង ជា​ពណ៌​មួយ​ឆើតឆាយ​ស្រស់​ស្អាត និង​មើល​ទៅ​មាន​ភាព​ស្រស់ថ្លា​គួរ​ឲ្យ​ទាក់ទាញ។ មួយ​រយៈ​ពេល​ចុងក្រោយ​នេះ ពណ៌លឿង​ត្រូវ​បាន​មនុស្សម្នា​និយម​ចូលចិត្ត និង​ជ្រើសរើស​ប្រើប្រាស់​សម្ភារ​ផ្សេងៗ​ដែល​មាន​ពណ៌​នេះ​យ៉ាង​ក្រាស់ក្រែល។

តើYellow lover តើ​ធ្លាប់ដឹងពីអត្ថន័យនៃពណ៌នេះបានកម្រិតណាដែរ?

១. លក្ខណៈទូទៅនៃពណ៌លឿង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិជ្ជមាន៖ ជា​ពណ៌ដែលជានិមិត្តរូបនៃគំនិតសុទិដ្ឋិនិយម ភាពរីករាយ ភាពជឿជាក់ ការ​ច្នៃប្រឌិត ការសិក្សា ការវិភាគប្រកបដោយប្រាជ្ញានិងភាពច្បាស់លាស់ត្រឹមត្រូវ។

អវិជ្ជមាន៖ ទន្ទឹមនឹងចំណូចល្អ វាក៏ជានិមិត្តរូបនៃ​ការ​រិះគន់ ការ​ថ្កោលទោស ការ​វិភាគ​ជ្រុល​ហួសហេតុ គ្មាន​ភាព​អត់ធ្មត់ ខ្ជិលច្រអូស ភាព​ស្មុគស្មាញ ចិត្ត​កំសាក ការ​វង្វេងស្មារតី គ្មាន​មនោសញ្ចេតនា និង​ខ្វះ​ធម៌​មេត្តា។

២. តំណាង​របស់​ពណ៌លឿង

ពណ៌លឿង​តំណាង​ឲ្យ ៣ យ៉ាង​ខាងក្រោម!

គំនិត​និង​បញ្ញា៖ ពណ៌​លឿង​ត្រូវ​បាន​អ្នក​ចិត្តវិទ្យា​ពណ៌ យក​ប្រើ​សម្រាប់​រំញោច​ផ្លូវចិត្ត ដោយ​ធ្វើ​ឲ្យ​ខួរក្បាល​សកម្ម។

សុភមង្គល និង​ភាព​សប្បាយ​រីករាយ៖ ពណ៌លឿង​ជួយ​បង្កើត​ភាព​រីករាយ​សម្រាប់​ជីវិត​ហើយ​អាច​ដាស់​មនុស្ស​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត និង​គំនិត​សុទិដ្ឋិនិយម​កាន់​តែ​ខ្លាំង​ឡើង។

ការ​ប្រាស្រ័យ​ទាក់ទង​នៃ​គំនិត​ថ្មី៖ វា​ក៏​ត្រូវ​បាន​ភ្ជាប់​នឹង​ការ​បញ្ចេញ​មតិ​យោបល់នានា និង​​ការ​បញ្ចូល​គំនិត​រួមគ្នា​បង្កើត​ជា​របស់​ថ្មី​មួយ។

៣. ឥទ្ធិពល​នៃ​ពណ៌​លឿង

ពណ៌​លឿង​មាន​ឥទ្ធិពល​ទៅ​លើ​រឿង​ធំៗ​ដូចជា៖

ការ​ច្នៃប្រឌិត ជាពណ៌នៃការបង្កើតថ្មីៗ ប្រកបដោយការប្រឌិតខ្ពស់។

ការសម្រេចចិត្តរហ័ស ពណ៌លឿងជួយឲ្យការគិតបានច្បាស់ និងធ្វើការសម្រេចចិត្តរហ័ស។

កាត់បន្ថយការថប់បារម្ភ ពណ៌នេះធ្វើឲ្យមនុស្សទទួលអារម្មណ៍មានស្ថិរភាព និង​បន្ថយ​ភាព​ថប់បារម្ភ​ក្នុងចិត្ត។

សំខាន់ ពណ៌លឿង​មានទំនាក់ទំនងជាមួយនឹងខួរក្បាល ច្រើនជាបេះដូង ហេតុនេះ​វា​ជួយ​ឲ្យ​ការ​វិភាគ​មាន​ភាពស៊ីជម្រៅ។

៤. អត្ថន័យ​បម្រែបម្រួល​នៃ​ពណ៌លឿង

ពណ៌លឿង​ខ្ចី តំណាងគំនិតភ្លឺថ្លា ការបើកចំហចិត្ត និងការប្រុងប្រយ័ត្ន។

ពណ៌លឿងចាស់ បង្ហាញពីទំនោរទៅរកការធ្លាក់ទឹកចិត្ត និងភាពស្រពេចស្រពិលខ្វះសេចក្តីស្រឡាញ់។

ពណ៌លឿងបែកទឹកក្រូច បង្ហាញពីភាពជាខ្លួនឯង រស់ទីពឹងខ្លួន និង​សណ្តាប់ធ្នាប់​របៀប​រៀបរយ​នៃ​ជីវិត។

ពណ៌លឿង​បែក​ត្នោត វាជាសញ្ញានៃទំនាក់ទំនង​ពិតប្រាកដ ឬ​អារម្មណ៍​មិន​ស្ថិតស្ថេរ​ជាមួយ​នឹង​អ្វីមួយ។ អត្ថន័យ​ម្យ៉ាង​ទៀត​នៃ​ពណ៌​នេះ អាច​ជា​ការបោកបញ្ឆោត និង​ភាព​គ្មាន​ទំនួល​ខុសត្រូវ​ផងដែរ។

ពណ៌លឿង​បែក​​ទឹកមាស ជា​ពណ៌​របស់​អ្នកឯកោ និង​ជា​សញ្ញា​នៃ​អារម្មណ៍​ចង់​ដឹង​ចង់​ឃើញ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ empowed

ចុចអាន៖ទម្លាប់​ខ្លះ ដែល​ប្រៀប​ដូច​កំពុង​​ដុត​កម្ទេច​ចោល​ចំណូល​​ដែល​រក​បាន​ដោយ​ពិបាក

ចុចអាន៖អ្នក​មាន​បី​ប្រភេទ ប្រាប់​ពី​វិធី​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម