Connect with us

KPT+

ជំងឺ​ថប់​បារម្ភ បើ​ប្រហែស​អាច​នឹង​មាន​ហានិភ័យ​សុខភាពខ្លាំង

បានផុស

នៅ

គ្នា​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ជំងឺ​ថប់​បារម្ភ​ គឺ​ជា​ជំងឺ​ដែល​អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ។ នៅ​ពេល​ដែលយើង​​មាន​អារម្មណ៍​ធុញថប់​ ព្រួយ​បារម្ភ​ហួស​ប្រមាណ​ ឬ​ភ័យ​ស្លន់​ស្លោ​នឹង​បញ្ហា​អ្វី​មួយ​ ទាំង​អស់​នេះ​ហើយ​ដែល​ជា​កត្តា​​រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក និង​អាច​ថា​យើង​មាន​ជំងឺ​ថប់​បារម្ភ​។

រោគ​សញ្ញា​នៃ​ជំងឺ​ថប់​បារម្ភ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគ​សញ្ញា​នៃ​ជំងឺ​ថប់​បារម្ភ​ទូទៅ​មាន៖

  • មាន​អារម្មណ៍​ភ័យ មិន​ស្រួល​ឬ​មាន​ភាព​តាន​តឹង
  • កើត​មាន​អារម្មណ៍​ថា​មាន​គ្រោះ​ថ្នាក់​ជិត​មក​ដល់ ​ភ័យ​ស្លន់​ស្លោ
  • ចង្វាក់បេះដូងកើនឡើង​
  • ដក​ដង្ហើម​ញាប់​
  • បែក​ញើស
  • ញ័រ
  • មាន​អារម្មណ៍​ខ្សោយ ​ឬ​អស់​កម្លាំង
  • កើត​មាន​បញ្ហា​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ ឬ​គិត​អំពី​អ្វី​ផ្សេង​ក្រៅ​ពី​កង្វល់​បច្ចុប្បន្ន
  • មាន​បញ្ហា​ក្នុង​ការ​គេង
  • ជួប​ប្រទះ​បញ្ហា​ក្រពះ​ពោះវៀន
  • ពិបាក​ក្នុង​ការ​គ្រប់​គ្រង​អារម្មទុក្ខព្រួយ ឬចង់រត់គេច​បញ្ហា

តើ​គួរ​ទៅ​​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

1,742 Portrait Of Asian Businessman With Headache Stock Photos, Pictures &  Royalty-Free Images - iStock

ប្រសិនបើគ្នា​យើងចេះ​តែ​​គិត​ថា៖

  • មាន​អារម្មណ៍​​​ព្រួយ​បារម្ភ​ច្រើន​​រំខាន​ដល់​ការងារ ​ទំនាក់​ទំនង ​ឬ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ជីវិត
  • មាន​ការ​ភ័យ​ខ្លាច​ ការ​ព្រួយ​បារម្ភ​ ឬ​ការ​ថប់​បារម្ភ​ធ្វើឱ្យ​​តូច​ចិត្ត​ និង​ពិបាក​គ្រប់​គ្រង
  • មាន​អារម្មណ៍​ក្រៀម​ក្រំ​ មាន​បញ្ហា​នឹងការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ​ឬ​គ្រឿង​ញៀន​លើសកម្រិត ឬ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​ផ្លូវ​ចិត្ត​
  • ​គិត​ថា​ការ​ថប់​បារម្ភ​អាច​ជាប់​ទាក់​ទង​នឹង​បញ្ហា​សុខភាព​រាង​កាយ ឬ​
  • មាន​គំនិត​គិត​ចង់​ធ្វើ​អត្តឃាត​

ប្រសិន​បើគ្នា​យើង​​មាន​រោគ​សញ្ញា​ដូច​ដែល​រៀប​រាប់​ខាង​លើ​សូប​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ ឬ​អ្នក​ផ្ដល់​សេវា​សុខភាព​ផ្លូវ​ចិត្ត​មុន​ពេល​ជំងឺ​ថប់​បារម្ភ​​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ វា​អាច​និង​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​ប្រសិន​បើ​យើង​​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​។

៣. ផល​វិបាក

បើ​យើង​មាន​បញ្ហា​ថប់​បារម្ភ ហើយ​មិន​ស្វែង​រក​ការព្យាបាល​ទាន់ពេល អាច​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​បាក់ទឹក​ចិត្ត ឬ​ជំងឺ​ផ្លូវ​ចិត្ត​ អាច​ឈាន​ដល់ប្រើ​ប្រាស់សារធាតុ​ញៀន ពិបាក​គេង ជួប​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ ឈឺក្បាល ឬឈឺក្បាល​រ៉ាំរ៉ៃ ពិបាកធ្វើ​ការ ចង់តែ​នៅ​ម្នាក់​ឯង និង​អា​ច​ឈាន​ដល់​សម្លាប់​ខ្លួន​ទៀត​ផង​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?

ចុចអាន៖ មានបញ្ហាផ្លូវចិត្តរកពេទ្យជួយ ចុះពេទ្យមានបញ្ហា អ្នកណាជួយពេទ្យ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

នយោបាយ១៧ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម