Connect with us

KPT+

វិធី ៥ យ៉ាងដើម្បីបំបាត់កំហឹង ចៀសវាងនាំអន្តរាយដល់ខ្លួនឯងនិងអ្នកដទៃ

បានផុស

នៅ

កំហឹងគឺជាបុព្វហេតុនៃអារម្មណ៍ដែលឆេះឈួល មិនចេះទប់ឬដោះស្រាយ។ ដូច្នេះត្រូវរៀនគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបានល្អ ព្រោះ​រឿងតូចក្លាយជាធំ ដោយសារតែ​អារម្មណ៍​ខឹង​ច្រើន ​ដែល​​មិនបាន​សុំទោស និង​មិន​អាច​ដោះស្រាយ​ឲ្យ​ទាន់ពេល។

ខាងក្រោមនេះគឺជា វិធី ៥ យ៉ាងដើម្បីបំបាត់កំហឹងដើម្បីកាត់បន្ថយបញ្ហាដែលកើតមាន៖

១ ដឹង​ខ្លួន

ត្រូវ​ដឹង​អំពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ កុំ​ឲ្យ​កំហឹង​មក​បំបាត់ស្មារតី​របស់យើង ​សូម​ឈប់​ភ្លាម​ ហើយ​ត្រូវ​តាំង​សតិ​ឲ្យ​នឹងនរ។ អ្នក​ទាំង​នោះ​គ្រាន់​តែ​ចង់​មក​ដុតយើង​ ឲ្យខ្លោចតាមចិត្តគេចង់បាន​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ រំលឹក​ខ្លួនឯង​ថា​អ្នក​ខឹង​តែ​ចិត្ត​ត្រូវ​ស្ងប់

ដំបូងត្រូវដឹងថាកំហឹងនេះកើតឡើងយ៉ាង​ដូចម្ដេច។ រំលឹក​ខ្លួន​អ្នកថា បើ​មាន​អារម្មណ៍​ខឹង​នៅ​ពេលនេះ​សូម​រក្សា​ភាព​ស្ងប់ស្ងាត់​ ហើយ​បញ្ឈប់រាល់សកម្មភាពដែលនឹងត្រូវអនុវត្តភ្លាមៗ។

៣ ដក​ដង្ហើម​វែងៗ​វែងៗ

នៅ​ពេល​​ដឹង​ថាខ្លួនឯងកំពុង​ខឹង​ សូម​បញ្ឈប់​រាល់​សកម្មភាព ​ឈប់​និយាយ​ ឈប់​ស្តាប់​ ឈប់​វាយ​ ហើយ​ផ្ដោត​លើ​ការ​ដកដង្ហើម​ឲ្យ​ជ្រៅ​និង​វែងៗ។

៤ រាប់​ពី ១១០

រាប់​លេខ​នៅ​ក្នុង​ចិត្ត​របស់​យើង​ ខណៈ​ពេល​ដកដង្ហើម​យឺត ៗ ។ ប្រសិន​បើ​វា​មិន​ប្រសើរទេ​ សូម​បន្ត​រាប់​ដល់ ២០ ឬ​រាប់​ឲ្យ​ដល់ ៥០ ក៏បាន។

៥ រក​វិធី​ដើម្បី​ដក​វា​ចេញ

យក​ខ្លួន​អ្នក​ចេញពី​ស្ថានភាព​ខឹង​ ហើយ​រក​វិធី​បញ្ចេញ​ខ្យល់​តាម​វិធី​ផ្សេង​ទៀត​ ដែល​មិន​ពាក់ព័ន្ធ​ដូចជា​ប្រាប់​មនុស្ស​នៅ​ជុំវិញ​អ្នក ​ស្ដាប់​តន្ត្រី​ខ្លាំង​ៗ យកដៃដាល់ខ្នើយ​តែ​ម្នាក់ឯងដើម្បីបញ្ចេញកំហឹង ​ឬ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​មិត្តភ័ក្ដិ​ជជែកលេងជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រៀនសួរ កុំខ្លាចគេថាល្ងង់ តែក៏កុំសួរឲ្យតែបានសួរ!

ចុចអាន៖គេងគ្រប់ហើយនៅតែអស់កម្លាំង មកពីធ្វើតែរឿងអស់នេះក្នុងជីវិតឲ្យក្លាយជា​ទម្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីខ្សែជីវិតដែលសម្តេចបានជួបកាលពីអំឡុងខែមេសា ជាង៥០ឆ្នាំមុន

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

Sokha Hotels

ព័ត៌មានពេញនិយម