KPT+
ចិញ្ចឹមកូន ឪពុកម្ដាយគិតលើចំណុចទាំងនេះពេក បរាជ័យហើយ
ការចិញ្ចឹមកូនទាមទារឲ្យម៉ាក់ប៉ាមានភាពអត់ធ្មត់ បត់បែនឲ្យបានច្រើន ទើបទទួលបានលទ្ធផលល្អ។ លោកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដា កម្ពុជា បានចែករំលែកនូវបទពិសោធមួយចំនួនក្នុងការចិញ្ចឹមបីបាច់កូន ដោយក្នុងនោះម៉ាក់ប៉ាត្រូវផ្តល់ភាពជឿជាក់លើកូន ហើយមិនត្រូវផ្តោតលើចំណុចទាំង ៤ ខាងក្រោមនេះឡើយ។
១. មើលឃើញ និងនិយាយពីចំណុចខ្សោយកូន

ក្មេងម្នាក់ៗតែងមានចំណុចខ្សោយ ចំណុចល្អរៀងៗខ្លួន តែទោះយ៉ាងយើងមិនត្រូវលើកឡើងពីចំណុចខ្សោយទាំងនោះនៅចំពោះមុខនរណាម្នាក់ឡើយ។ ការដែលម៉ាក់ប៉ាតែងតែរម្លឹកពីចំណុចមិនល្អរបស់កូនម្តងជា២ដង ធ្វើឲ្យកូនរឹតតែបាក់ទឹកចិត្តបន្ថែមទៀត ផ្ទុយទៅវិញយើងត្រូវរកវិធីកែប្រែចំណុចខ្សោយទាំងនោះ តាមរយៈការលើកទឹកចិត្ត សរសើរ ដោយហៅកូនមកនិយាយលើកទឹកចិត្តឲ្យកែប្រែចំណុចទាំងនោះទើបជាការប្រសើរ។
២. ទាមទារភាពឥតខ្ចោះពីកូន ឬកំណត់ស្តង់ដារកូន
សូម្បីតែខ្លួនយើងជាម៉ាក់ប៉ាក៏ធ្វើមិនបានល្អឥតខ្ចោះគ្រប់រឿងនោះទេ បែបនេះយើងក៏មិនត្រូវទាមទារភាពឥតខ្ចោះពីកូនដែរ ខណៈពួកគេនៅតូច ខ្ចីទាំងចំណេះដឹង បទពិសោធ ឯរាងកាយក៏មិនទាន់មាំទាំនៅឡើយ។ នាមជាម៉ាក់ប៉ាត្រូវទម្លាក់ស្តង់ដារកូនឲ្យដល់ចំណុចសូន្យ ពេលកូនធ្វើអ្វីមួយមិនបានល្អ ឬសាងកំហុសអ្វីមួយ យើងត្រូវប្រែក្លាយពីកំហុស មកជាឱកាសបង្រៀនកូនវិញ។
៣. ប្រៀបធៀបកូនជាមួយអ្នកដទៃ

ក្មេងមានទេពកោសល្យផ្សេងៗគ្នា បើសិនជាចង់ឲ្យកូនយើងល្អ ចូរប្រៀបកូនជាមួយក្មេងដទៃទៀត ការប្រៀបធៀបមិនអាចជួយអ្វីកូនបានច្រើនទេ បានត្រឹមតែធ្វើឲ្យកូនបាក់ទឹកចិត្តប៉ុណ្ណោះ។ ម៉ាក់ប៉ាត្រូវចាំថា កូនគេធ្វើរឿងនេះបានល្អ តែកូនក៏យើក៏អាចធ្វើរឿងផ្សេងបានល្អដែរ។
៤. យកលទ្ធផលនៃការរៀនសូត្រនៅសាលាជាអាទិភាព

លទ្ធផលការសិក្សារៀនសូត្រនៅសាលាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ យើងមិនត្រូវយកលទ្ធផលទាំងនោះជាគោលទេ ត្រូវបូកបន្ថែម អាកប្បរិយា អត្តចរិត ការចុះសម្រុងជាមួយសង្គម ដែលពាក្យសម្តី និស្ស័យដ៏ល្អរបស់កូនទាំងនេះបានមកពីការបណ្តុះរបស់យើងជាម៉ាក់ប៉ា។
ផ្ទុយទៅវិញក្នុងនាមយើងជាម៉ាក់ប៉ា ត្រូវផ្តល់ភាពជឿជាក់លើកូន និងមើលឃើញកូនក្នុងដំណាក់កាលរីកចម្រើន និងមើលឃើញនូវចំណុចល្អ ទេពកោសល្យដែលកូនមាន សម្តែងនូវការពេញចិត្តចំពោះអ្វីដែលកូនមាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់ឱ្យកូនជោគជ័យ មានអនាគតល្អ ឪពុកម្ដាយត្រូវធ្វើរឿង ៥យ៉ាងនេះ តាំងពីកូននៅតូច
ចុចអាន៖ កូនៗកើតស្ត្រេស ព្រោះរៀនក្នុងផ្ទះយូរ អាចមានរោគសញ្ញាបែបនេះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់