KPT+
មេរៀនក្រៅសាលាយ៉ាងសំខាន់ចំនួន ៣ បើមិនខំរៀនឱ្យចេះ មុខតែយឺតពេល
ជីវិតមនុស្សយើង រស់នៅផ្តោតលើសកម្មភាពផ្នែកអប់រំច្រើនជាងគេ តាំងពីទើបកើតរហូតដល់ចាស់។ ការសិក្សាមិនដែលនាំឱ្យយើងស្តាយក្រោយឬធុញទ្រាន់ក៏ពិតមែន តែអ្វីដែលគួរឱ្យស្តាយគឺមេរៀនខាងក្រោមទាំងប៉ុន្មានយើងមិនដែលបានរៀនពីសាលា ហើយពេលដឹងច្រើនតែរាងយឺតបន្តិច។ រឿងទាំងនោះមានអ្វីខ្លះ?
ចំណេះទី១ សុខភាពផ្លូវកាយនិងចិត្ត

ជំងឺផ្លូវចិត្តគឺជាបញ្ហាធំមួយសម្រាប់ពិភពលោកដែលយើងកំពុងរស់នៅ។ ក្នុងចំណោមមនុស្ស ៥នាក់ មានម្នាក់ កំពុងតស៊ូជាមួយនឹងទម្រង់ណាមួយនៃបញ្ហាផ្លូវចិត្ត។ ទោះយើងកំពុងតែប្រឈមនឹងតំណាក់កាលណាមួយក្នុងចំណោម ជំងឺផ្លូវចិត្តចាប់ពី ADHD រហូតដល់ការថប់បារម្ភ ការធ្លាក់ទឹកចិត្តក្តី ក៏យើងមិនដែលបានរៀនអំពីរឿងទាំងនេះឱ្យហើយនៅក្នុងសាលារៀនសោះ។ សុខភាពផ្លូវចិត្តគឺជាវិបត្តិដែលគេគិតថានឹងស្រូបយកចំណាយជាទឹកប្រាក់ហោចណាស់ ១០០ លានដុល្លារនៅអាមេរិក ព្រោះគ្រប់គ្នាមិនដែលត្រូវបានទទួលការបង្រៀនពីរបៀបថែរក្សាការពារផ្លូវចិត្តទេ។
ទោះបីយើងឃើញមនុស្សជោគជ័យកាន់តែច្រើនឡើងៗបង្ហាញខ្លួនតែមនុស្សច្រើនជាងនេះ ១០ដង កំពុងរងការឈឺចុកចាប់ពីការធ្លាក់ទឹកចិត្តដល់ចំណុចមួយដែលសឹងថា អាចផ្តាច់ពួកគេចេញពីសង្គម។
តើអ្នកណាខ្លះបានរៀនអំពីបញ្ហានេះ?
ចំណេះទី២ ការសម្រេចចិត្ត
ដំណើរការនៃការស្វែងរកការងារ គួរតែត្រូវបានបង្រៀននៅក្នុងសាលារៀនហោចណាស់ការយល់ដឹងជាមូលដ្ឋានអំពីចំណាត់ថ្នាក់ការងារ បែបបទ ថានានុក្រម និងបទបរិយាការងារនៃអាជីពនីមួយៗ។ មនុស្សច្រើនណាស់ បានសម្រេចចិត្តចេញមកធ្វើការនៅក្នុងវិស័យផ្សេងផ្ទុយស្រឡះពីមុខវិជ្ជាដែលពួកគេបានសិក្សាដោយសារគេមិនអាចរកការងារដែលទាក់ទងនឹងសញ្ញាបត្ររបស់ខ្លួន។
ជំនាញក្នុងការស្វែងរកអ្វីដែលសមនឹងសក្តានុពលរបស់ខ្លួន ត្រូវបានឱ្យឈ្មោះក្នុងផ្នែកធនធានមនុស្សថា PROSPECTING ហើយក៏ជាអ្វីមួយដែលយើងនឹងត្រូវប្រើច្រើនដងណាស់ក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ ចំណេះបែបនេះមានសារៈសំខាន់ណាស់ សម្រាប់ពេលដែលប្រឈមមុខនឹងជម្រើសនានាក្នុងស្ថានភាព ជ្រើសរើសការងារ ជ្រើសរើសទីកន្លែងរស់នៅ ជ្រើសរើសដៃគូជីវិត ហើយវាដែលបង្ហាញពីសមត្ថភាពរបស់មនុស្សក្នុងការរំពឹងទុកទុកជាមុនអំពីលទ្ធផលក៏ដូចជាហានិភ័យ និងធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យនោះ។
ចំណេះទី៣ សុខភាពផ្លូវភេទនិងជីវិតគ្រួសារ

ដោយសារគ្រូមិនចង់មានការសន្ទនាគួរឱ្យខ្មាស់អៀនជាមួយសិស្ស បានធ្វើឱ្យរឿងភេទក្លាយជាអ្វីដែលមនុស្សមិនយល់ ។ នៅប្រទេសខ្លះរហូតដល់ក្រោយរៀបការ។ ធម្មតា មនុស្សយើងតែងតែខ្លាចនូវអ្វីដែលពួកគេមិនយល់ ហើយពួកគេគិតថានោះជារឿងមិនល្អ។
ដោយសារតែកង្វះការអប់រំខាងផ្លូវភេទក្នុងវិធីត្រឹមត្រូវ បានជាយើងនៅឃើញមានករណីរំលូតកូន និងករណីមានកូនច្រើនហួសលទ្ធភាពដែលគ្រួសារនីមួយៗអាចគាំពារអនាគតរបស់ពួកគេ៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ ទម្លាប់អស់សង្ឃឹមលើសពី ៣ នាទី ជីវិតអាចនឹងជួបតែទុក្ខសោកជាប់ខ្លួនរហូត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ