KPT+
ត្រឹមចេះអភ័យទោសឲ្យអ្នកដទៃ ផ្ដល់ប្រយោជន៍សុខភាពផ្លូវចិត្តខ្លួនឯងយ៉ាងលើសលុប
តាមពិតទៅ ការអត់ឱនទោសឲ្យនរណាម្នាក់ មិនមែនជារឿងងាយស្រួលប៉ុន្មានទេ ជាពិសេស ចំពោះមនុស្សដែលធ្វើឲ្យយើងឈឺចាប់ខ្លាំង។ នៅពេលដែលយើងខឹង អារម្មណ៍ពេលនោះគឺខ្លាំងក្លាបំផុត ហើយយើងថែមទាំងប្ដេជ្ញានៅក្នុងចិត្តថា នឹងគ្មានថ្ងៃលើកទោសឲ្យបុគ្គលម្នាក់នោះជាដាច់ខាត។

លើសពីនេះ យើងក៏ជឿថា «អ្នកធ្វើអាក្រក់ រមែងគង់តែទទួលនូវកម្មពៀររបស់ខ្លួន»។ ដោយសារតែស្លាកស្នាមផ្លូវចិត្តនេះហើយ ទើបធ្វើឲ្យយើងរក្សាគម្លាតពីអ្នកទាំងនោះ ឬភ័យខ្លាចចំពោះការត្រលប់មកវិញនូវការចងចាំដ៏ឈឺចាប់សារជាថ្មីម្ដងទៀត។ នេះមានន័យថា យើងកំពុងតែការពារខ្លួនពីហេតុការណ៍អាក្រក់ ឬការឈឺចាប់ដែលយើងធ្លាប់បានជួបប្រទះ ដែលទង្វើនេះនឹងធ្វើឲ្យយើងពុំមានផ្លូវអត់ឱនទោសឲ្យអ្នកណាម្នាក់បាននោះឡើយ។
យ៉ាងណាមិញ តាមការសិក្សាបានបង្ហាញឲ្យឃើញថា ការអត់ឱនទោសដល់នរណាម្នាក់ ផ្ដល់នូវអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់យើង។ ដោយហេតុថា ការអត់ឱនអាចជួយកាត់បន្ថយនូវការបាក់ទឹកចិត្ត និងថប់បារម្ភជាដើម។
លើសពីនេះ វាក៏បង្កើននូវការគោរពចំពោះខ្លួនឯង ក៏ដូចជាធ្វើឲ្យយើងមានសន្តិភាពផ្លូវចិត្តថែមទៀតផង។ ផ្ទុយទៅវិញ ការខឹងអាចបណ្ដាលឲ្យយើងកើតមាននូវបញ្ហាសុខភាពដូចជា ជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជាដើម។

ដូចនេះ ដើម្បីទទួលបានថាមពលពីការអត់ឱនទោស និងចាកឆ្ងាយពីការឈឺចាប់ទាំងឡាយ យើងអាចរៀនអត់ឱនទោសឲ្យអ្នកណាម្នាក់ ដោយអនុវត្តវិធីសាស្ត្រខាងក្រោមនេះ។
១.ការរំឭកដល់រឿងរ៉ាវឡើងវិញ
ជំហានដំបូង ចូររំឭកអំពីរឿងរ៉ាវនោះម្ដងទៀតក្នុងផ្លូវវិជ្ជមាន។ យើងត្រូវច្រានចោលនូវអារម្មណ៍អាណិតដល់ខ្លួនឯងដែលជួបប្រទះរឿងនោះជាមុនសិន ហើយចូរចាំថា រឿងហ្នឹងវាបានកន្លងហួសទៅហើយ។ បន្ថែមពីនេះទៀត យើងក៏ត្រូវស្វែងយល់ឲ្យបានច្បាស់ពីស្ថានភាពនៅពេលនោះ ក៏ដូចជាអារម្មណ៍ផ្សេងៗដែលលាយឡំមកជាមួយ។
២.ក្តីអាណិតអាសូរ

បន្ទាប់មក យើងត្រូវស្វែងយល់អំពីការគិតរបស់បុគ្គលម្នាក់នោះ និងហេតុផលដែលអ្នកនោះធ្វើឲ្យយើងឈឺចាប់។ ពេលខ្លះ កំហុសឆ្គងនោះមិនមែនមកពីកត្តាបុគ្គលផ្ទាល់នោះទេ ប៉ុន្តែវាអាចជាអ្វីដែលពួកគេកំពុងតែជួបប្រទះក៏ថាបាន។ នៅពេលដែលអ្នកទាំងនោះស្ថិតក្នុងស្ថានភាពភ័យខ្លាច បារម្ភ និងឈឺចាប់ ក៏អាចវាយប្រហារអ្នកដទៃបានដោយមិនដឹងខ្លួន។
៣.ការគិតដល់អ្នកដទៃ
ជាមួយគ្នានេះដែរ ចូរគិតដល់ពេលដែលយើងធ្វើរឿងមិនគប្បីទៅកាន់នរណាម្នាក់ ហើយបានទទួលនូវការអភ័យទោសពីគេ។ តើយើងមានអារម្មណ៍បែបណា? នៅពេលដែលយើងយល់ឃើញថា ការអភ័យទោសគឺជាអំណោយអស្ចារ្យដែលយើងអាចផ្ដល់ឲ្យអ្នកដទៃបាននោះ យើងនឹងកាន់តែរីករាយក្នុងការធ្វើបែបនោះ។
៤.ការប្ដេជ្ញាចិត្ត

ជាចុងក្រោយ អ្វីដែលសំខាន់បំផុតគឺជាការប្ដេជ្ញាចិត្តក្នុងការអភ័យទោស។ វាដល់ពេលហើយ ដែលយើងគួរតែទម្លាក់ចោលនូវគំនុំគុំគួនកន្លងមក ដែលធ្វើឲ្យចិត្តរបស់យើងនៅមិនស្ងប់។ ការអត់ឱនគឺជាការផ្ដល់នូវក្តីសង្ឃឹម និងសេរីភាពដល់អ្នកទទួល និងអ្នកដែលផ្ដល់ឲ្យដូចគ្នា ពីព្រោះថាយើងបានសម្រេចចិត្តបន្តដំណើរទៅមុខ និងរស់នៅក្នុងបច្ចុប្បន្នជាមួយនឹងភាពរីករាយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ដើម្បីអភ័យទោសដល់នរណាម្នាក់ ដែលធ្លាប់ធ្វើឲ្យយើងឈឺចាប់ខ្លាំង
ចុចអាន៖ ដោះស្រាយដោយសន្តិវិធី ជាមួយមិត្តរួមការងារមានចរិតយ៉ាប់ ឬពូកែចាប់កំហុសរករឿងយើង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ