Connect with us

ជីវិតកម្សាន្ដ

ទស្សនាវដ្ដី Forbes កូរ៉េ ចេញចំណាត់ថ្នាក់តារា K-Pop រកចំណូលបានច្រើនជាងគេ ក្នុង ឆានែលយូធូបប្រចាំឆ្នាំ ២០២១

បានផុស

នៅ

ទស្សនាវដ្ដី Forbes Korea បានចេញនូវចំណាត់ថ្នាក់បញ្ជីតារាដែលរកចំណូលបានច្រើនបំផុត នៅលើយូធូបពេញមួយឆ្នាំនេះ។ បណ្ដាញសិល្បករ K-Pop ចំនួន ១០ រូប​ខាង​ក្រោម​នេះ ​​បាន​ឈរ​លើ​តារាង​អ្នក​មាន​ជាង​គេ​ប្រចាំ​ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ BANGTANTV(BTS )

បណ្តាញ​យូធូប​របស់​​ BANGTANTV មានអ្នកគាំទ្រ ៥៧ លាននាក់ ដែលមានចំនួនមើលសរុប ១២ ពាន់លានដងក្នុងវីដេអូចំនួន ១.៥៨៦ ។ ឆានែលនេះ​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ប៉ាន់ស្មាន​ចំនួន ១៩.១ ពាន់​លានវ៉ុន (១៦.៤ លានដុល្លារអាមេរិក) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

២ ក្រុម BLACKPINK

ឆានែលយូធូបរបស់ BLACKPINK មានអ្នកគាំទ្រ ៦៤.៥ លាននាក់ ដែលមានចំនួនមើលសរុប ១៩ ពាន់លានដង​លើវីដេអូចំនួន ៣៧២ ។ ឆានែលនេះបាននាំមកនូវ​ប្រាក់ចំណូលប៉ាន់​ប្រមាណ​ចំនួន ១៣.៥ ពាន់លានវ៉ុន (១១.៦ លានដុល្លារ) ក្នុងរយៈពេលមួយឆ្នាំ​ចុងក្រោយនេះ។

៣ NCT DREAM

បណ្តាញយូធូបរបស់ NCT DREAM មានអ្នកគាំទ្រ ៣.៩៤ លាននាក់ ដែលមានចំនួនមើលសរុប ៣៩៣.២ លានដងក្នុងវីដេអូ ២៣៣ ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ប្រមាណចំនួន ២.១០ ពាន់លានវ៉ុន ( ១.៨១ លាន​ដុល្លារ​អាមេរិក) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

៤ SEVENTEEN

ឆានែល SEVENTEEN មានអ្នកគាំទ្រ ៦.៨៤ លាននាក់ ដែលមានចំនួនមើលសរុប ២.១៤៧ ពាន់លានដងលើវីដេអូចំនួន ៨៨០ ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ប្រមាណចំនួន ១.៩២ ពាន់លានវ៉ុន ( ១.៦៥ លានដុល្លារ) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ

៥ Bambam

ឆានែលយូធូបរបស់ Bambam របស់ GOT7 មានអ្នកគាំទ្រ ១.០៧ លាននាក់ដែល​មានចំនួន​មើលសរុប ៧៥ លានដងក្នុងវីដេអូចំនួន ៧២ ។ ឆានែល​នេះ​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ប៉ាន់​ប្រមាណ​ចំនួន ១.៦៩ ពាន់លានវ៉ុន ( ១.៤៥ លានដុល្លារ) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

៦ MAMAMOO

ឆានែល​យូធូបរបស់ MAMAMOO មាន​អ្នកគាំទ្រ ៦.០៧ លាន​នាក់ ដែលមាន​ចំនួនមើលសរុប ១.៦៣២ ពាន់​លានដងនៅទូទាំងវីដេអូចំនួន ៦០៤ ។ ឆានែលនេះ​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ប៉ាន់ប្រមាណ​ចំនួន ១.៦៩ ពាន់លានវ៉ុន ( ១.៤៥ លានដុល្លារ) ក្នុងរយៈ​ពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ។

៧ ក្រុម EXO

ឆានែលយូធូប EXO មានអ្នកគាំទ្រ ៨.៣ លាននាក់ ដែលមានចំនួនមើលសរុប ៤៧១.៣ លានដងក្នុងវីដេអូចំនួន ១៩៩ ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ប្រមាណចំនួន ១.៦៩ ពាន់លានវ៉ុន (១.៤៥ លានដុល្លារ) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

៨ IU Official

ឆានែលតារាស្រីរូបនេះមានអ្នកគាំទ្រ​ចំនួន ៦.៦៩ លាននាក់ ដែលមានចំនួនមើលសរុប ៩៥០.៨ លានដងក្នុងវីដេអូចំនួន ១២៥ ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ប្រមាណចំនួន ១.៥៦ ពាន់លានវ៉ុន ( ១.៣៤ លានដុល្លារអាមេរិក) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

៩ Aespa

ឆានែលយូធូបរបស់ Aespa មានអ្នកគាំទ្រ ២.៣៤ លាននាក់ដែលមានចំនួនមើលសរុប ២៨១.១ លានដងក្នុង ៦០ វីដេអូ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ស្មានចំនួន ១.៤៤ ពាន់​លានវ៉ុន ( ១.២៤ លានដុល្លារអាមេរិក) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

១០ Red Velvet

បណ្ដាញ​យូធូប​របស់ Red Velvet មាន​អ្នក​គាំទ្រ ៤.៤១ លាន​នាក់​ដែល​មាន​ចំនួន​មើល​សរុប ៦១៦.៩ លានដង​លើ​វីដេអូ​ចំនួន ១៤៣ ។ ឆានែល​នេះ​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ប៉ាន់ស្មាន​ចំនួន ៧៨២ លាន​វ៉ុន ( ៦៧៣,០០០ ដុល្លារ​អាមេរិក) ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖koreaboo

ចុចអាន៖ត្រឹមមួយថ្ងៃសោះ ​អាល់ប៊ុមរបស់ក្រុម NCT 127 បំបែកកំណត់ត្រាបញ្ជាទិញទុកមុន ចំនួន ១.៣២ លានស្តុក

ចុចអាន៖“ SPICY” បទចម្រៀងថ្មី CL ឈរនៅលើចំណាត់ថ្នាក់កំពូលរបស់ iTunes នៅក្នុងប្រទេស កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម