KPT+
ទម្លាប់ល្អ ៤ យ៉ាងដែលធ្វើឱ្យឱកាសល្អកើតឡើងម្តងហើយម្តងទៀតក្នុងជីវិត
ម្តេចក៏អ្នកខ្លះមានឱកាសជានិច្ច ប្រៀបជាមួយខ្លួនយើងវិញហាក់បីដូចជា ឱកាសល្អៗមិនងាយមានកើតឡើងសោះ?
មិនមែនជាកំហុសនៃព្រេងវាសនាឬហ្សែនដ៏អស្ចារ្យអ្វីទេ ក៏មិនមែនជាផ្កាយសំណាងដែរ។ មនុស្សដែលរីករាយនឹងមានការដុសខាត់ខ្លួនឯងជាប់លាប់ ដឹងពីអ្វីដែលជីវិតត្រូវការដើម្បីធ្វើឱ្យឱកាសដ៏អស្ចារ្យកើតឡើងមកជានិច្ច។

ដោយសារគេព្រមផ្លាស់ប្តូរទម្លាប់មួយចំនួន ធ្វើឱ្យអ្នកផ្សេងឆ្ងល់ពីរបៀបដែលគេនោះតែងទទួលបានឱកាសច្រើនជាងខ្លួន តែមិនព្រមមើលវិធីគេអនុវត្តិទៅកាន់ជីវិតទេ។
ប្រកាន់ខ្ជាប់នូវទម្លាប់ទាំងនេះដើម្បីធ្វើឱ្យប្រាកដថា ឱកាសល្អៗនឹងមកដល់៖
១ យកចិត្តទុកដាក់ចំណុចល្អអ្នកដទៃ

ចង់ដឹងចង់ឃើញនិងប្រមូលព័ត៌មានជាការ បង្កើតទម្លាប់នៃការធ្វើអន្តរកម្មជាមួយបរិស្ថានដែលខ្លួនរស់នៅ ពិសេសត្រូវ កត់សម្គាល់មនុស្សនូវអ្វីដែលល្អ គេប្រព្រឹត្តិជាជាងចំណុចមិនល្អរបស់ពួកគេ ព្រោះ ចំណុចមិនល្អទាំងនោះធ្វើឱ្យយើងខាតពេលរៀន។ កត់សម្គាល់ពីរបៀបដែលអ្នកដទៃយើងមើលទៅមិនលើសយើងតែគេមានឱកាសច្រើនជាងនឹងអាចធ្វើឱ្យដំណើរការជីវិតគេ បានរលូនល្អ។ កុំពេបជ្រាយរិះគន់ព្រោះជួនកាល ថ្ងៃណាមួយយើងនឹងត្រូវដើរផ្លូវនោះដដែលទេ។
២ គ្រប់កាលៈទេសៈ ទុកការងារសំខាន់

ទោះបីជាបានលុយឬមិនបាន បើតាំងចិត្តធ្វើ ធ្វើពេញទំហឹងកុំឱ្យខូចឈ្មោះ ព្រោះបើឈ្មោះរិលខូចហើយ គ្មានអ្នកណាមកចាប់អារម្មណ៍នូវទេពកោសល្យនិងអាកប្បកិរិយាល្អក្រោយៗរបស់យើងទៀតឡើយ។ មនុស្សនឹងឱ្យតម្លៃយើងថា មានសារៈសំខាន់ឬគ្មាន អាស្រ័យទៅលើលទ្ធផលការងាររបស់យើងកន្លងមក។ បង្កើតទម្លាប់គោរពការងារ នឹងទទួលបានការផ្តល់តម្លៃកាន់តែច្រើនលើវិជ្ជាជីវៈយើង ហើយឱកាសនឹងហូរមក។ ការងារថ្ងៃនេះ បានមកពីលទ្ធផលថ្ងៃមុន លុយថ្ងៃនេះថ្ពក់ចូលមកដោយការប្រឹងប្រែងពីថ្ងៃមុន។
៣ បង្កើនសក្តានុពលរបស់ខ្លួន

ចេះបង្កើតស្នាមញញឹមស្មោះស ព្រោះមិនមើលអ្នកណាលើចំណុចមិនល្អ។ ចិត្តទូលាយ និងការអធ្យាស្រ័យមានឥទ្ធិពលខ្លាំងណាស់ខ្លាំងស្ទើរគ្មានអ្នកណាស្មានដល់ថា ចិត្តទូលាយឬចង្អៀតអាច កំណត់ពីជោគវាសនាអនាគតបុគ្គលបាន។ អ្នកខ្លះរស់នៅម្នាក់ឯងគ្មានគូរងារពេញមួយជិវិតដោយសារគំនិតចង្អៀតចង្អល់នេះ ហើយអ្នកខ្លះមានទេពកោសល្យពេញខ្លួន គ្មានការធ្វើ ហើយគ្មានឱកាស ក៏ដោយសាររឿងដដែលនេះដូចគ្នា។
៤ ទម្លាប់ដឹងគុណ

ឱកាសតែងតែមានហើយរត់ទៅរកមនុស្សប្រភេទដែលស្គាល់ខុសត្រូវ គុណទោស ចេះអរគុណនិងចេះថែរក្សា។ ជ្រើសរើសឱកាសដែលផ្តល់ផលប្រយោជន៍ដល់យើង ចែករំលែកវាជាមួយមនុស្សដទៃ គាំទ្រគេវិញ ផ្តល់ជូនដល់ទីកន្លែងដែលធ្លាប់ទុកឱកាសឱ្យយើងវិញធ្វើខ្លួនអ្នកជាមេដែកបង្កើតទម្លាប់ក្នុងការឲ្យមនុស្សម្នាដឹងថា យើងសក្តិសមនឹងទទួលបានឱកាសម្តងហើយម្តងទៀត។
មនុស្សដែលចេះរាប់និងកត់ត្រាឱកាសកន្លងមករបស់ខ្លួនទុក ជាមនុស្សរៀនបានជ្រៅជ្រះ ពីបទពិសោធន៍កន្លងមក ។ គេក៏ចេះបង្កើនគំនិតទំនាក់ំទនង និងមានឱកាសតូចធំកើតមានឡើងកាន់តែច្រើន។ បង្កើតទម្លាប់នៃការចូលរួមក្នុងអ្វីដែលសមនឹងយើងហើយធ្វើឱ្យមនុស្សម្នាកត់សម្គាល់ថាយើង តែងតែវិវឌ្ឍចិត្តគំនិតតែមិនដែលបំភ្លេចប្រភពដើមនិងឱកាសដំបូងឡើយ។ មនុស្សគ្រប់គ្នាលើលោកនេះ ចូលចិត្តឱ្យឱកាសជាលើកទីពីរ និងលើកបន្តបន្ទាប់ទៀតដល់ប្រភេទមនុស្សដែលមិនភ្លេចប្រភពដើមខ្លួន៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ wisdomtimes

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង