KPT+
វិធី ៧ យ៉ាង បំបាត់ភាពអស់កម្លាំងល្ហិតល្ហៃ ធ្វើឲ្យមានថាមពលពេញមួយថ្ងៃ ស្រស់ស្រាយដូចគេឯង
ធ្លាប់មានអារម្មណ៍ថា ជីវិតរស់នៅប្រចាំថ្ងៃដែលមិនស្រស់ស្រាយដូចគេឯងទេ? រាល់ថ្ងៃកំពុងគិតថា ខ្លួនឯងមិនរឹងមាំ រវល់តែរឿងឥតបានការ សៅហ្មងចិត្ត ហើយពិបាកធ្វើការ ឬធ្វើសកម្មភាពអ្វីផ្សេង។

គ្រប់គ្នាសុទ្ធតែធ្លាប់ជួបរឿងបែបនេះ ភាគច្រើនយើងហៅវាថា“ ជាតិស្ករធ្លាក់ចុះ” អ្នកគ្មានកម្លាំងដើម្បីធ្វើការឬធ្វើអ្វីមួយ។
១ ការញ៉ាំ អាហារគឺជាប្រភពថាមពលរបស់រាងកាយ នៅពេលដែលអ្នកញ៉ាំអាហារវានឹងរំលាយឬដុតបំផ្លាញទៅជាសារធាតុចិញ្ចឹម និងថាមពលសម្រាប់រាងកាយ។ ប្រសិនបើចង់ឲ្យរាងកាយមានភាពសកម្មពេញមួយថ្ងៃ អ្នកគួរតែរៀបចំផែនការហូបឲ្យបានល្អបំផុត។
២ ផឹកទឹកឲ្យបានគ្រប់គ្រាន់ នៅពេលរាងកាយខ្សោះជាតិទឹក បេះដូងនឹងធ្វើការយ៉ាងលំបាកក្នុងការបូមឈាម ព្រោះឈាមអ្នកមានជាតិ viscous ។ ឈាមរត់មិនស្រួលដែលអាចបណ្តាលឲ្យមានអារម្មណ៍អស់កម្លាំង។ វាក៏ប៉ះពាល់ដល់ការរំលាយអាហារ និងបញ្ជូនសារធាតុចិញ្ចឹមទៅចិញ្ចឹមផ្នែកខ្លះនៃរាងកាយ បណ្ដាលអស់កម្លាំងដោយសារតែថាមពលមិនគ្រប់គ្រាន់ពីអាហារ។ អ្នកអាចពិនិត្យមើលទឹកផឹកផ្ទាល់ខ្លួនពីការនោម។ ប្រសិនបើអ្នកផឹកទឹកគ្រប់គ្រាន់ អ្នកនឹងមានអារម្មណ៍ថាត្រូវការនោមរៀងរាល់ពីរបីម៉ោងម្ដងនៅពេលថ្ងៃ។
៣ ការគេងប្រកបដោយគុណភាព គេងច្រើនម៉ោងនេះមិនមានន័យថា អ្នកបានសម្រាកគ្រប់គ្រាន់ទេ ប្រសិនបើការគេងមិនមានគុណភាពដដែលនោះ។ មានការស្រាវជ្រាវមួយចំនួនដែលគាំទ្រថា នៅពេលគេងមិនបានគ្រប់គ្រាន់ វាអាចធ្វើឲ្យរាងកាយមានភាពធន់នឹងអាំងស៊ុយលីន ប៉ះពាល់ដល់ការគ្រប់គ្រងជាតិគ្លុយកូស ប៉ុន្តែជាក់ស្តែងប្រសិនបើមិនបានសម្រាកគ្រប់គ្រាន់ វានឹងដុតបំផ្លាញថាមពលតិចជាងមុន។
៤ កុំប្រើជាតិកាហ្វេអ៊ីនដើម្បីបង្កើនថាមពល ជាតិកាហ្វេអ៊ីនជួយរំញោចភាពរឹងមាំក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ នៅពេលពេលវេលាកន្លងផុតទៅ ថាមពលរបស់អ្នកនឹងធូរស្រាលបន្តិចម្តង ៗ ប៉ុន្តែនេះមិនមានន័យថា មិនអាចផឹកកាហ្វេបានទេ។ គ្រាន់តែកុំផឹកច្រើនពេក ដើម្បីឲ្យមានតុល្យភាពរវាងការញ៉ាំ។

៥ បង្កើនការធ្វើលំហាត់ប្រាណ ការធ្វើលំហាត់ប្រាណបន្ថែមពីលើការជួយឲ្យរាងកាយមានសុខភាពល្អ វាក៏ជួយជំរុញឲ្យអ្នកមានអារម្មណ៍ថា មានថាមពលនិងសកម្មហើយរាងកាយបញ្ចេញអរម៉ូនសុភមង្គល។ វាក៏ជួយរំញោចការបូមឈាមឲ្យចរាចរបានល្អ ដែលអនុញ្ញាតឲ្យកោសិកាក្នុងរាងកាយទទួលបានឈាមពេញលេញ និងជះឥទ្ធិពលដល់ការគ្រប់គ្រងអាំងស៊ុយលីន ធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងឈាមមានស្ថេរភាព។
៦ ការគ្រប់គ្រងស្ត្រេស ប្រសិនបើតានតឹងខ្លាំង អ្នកអាចមានអារម្មណ៍អស់កម្លាំងនិងបាត់បង់ថាមពល។ មិនត្រឹមតែប៉ុណ្ណឹងទេ ស្ត្រេសក៏ប៉ះពាល់ដល់គុណភាពដំណេកផងដែរ។ នៅពេលអ្នកមិនមានអារម្មណ៍ងងុយគេង ត្រូវគ្រប់គ្រងកម្រិតស្ត្រេស ដើម្បីកុំធ្វើឲ្យរំខានដល់ជីវិតរបស់អ្នក ដូចជាធ្វើការងារ ស្ដាប់តន្ត្រី គេងយ៉ាងហោចណាស់ ៧-៩ ម៉ោង ជួយកាត់បន្ថយកម្រិតអរម៉ូន cortisol និងស្ត្រេស។ គន្លឹះទាំងអស់នេះ គឺស្ថិតនៅក្នុងរបៀបដែលអ្នកជ្រើសរើសយកមួយ ដែលសក្ដិសមនឹងខ្លួនអ្នក។

៧ ថែរក្សាខ្លួន សុខភាពផ្លូវកាយនិងផ្លូវចិត្តល្អឬអាក្រក់ គឺស្ថិតនៅក្នុងការថែទាំខ្លួនឯង។ ថាមពលដែលធ្វើឲ្យយើងមានជីវិតបានមកពី ២ ផ្នែក គឺថាមពលរាងកាយ និងផ្លូវចិត្ត។ ប្រសិនបើមានអារម្មណ៍ថានឿយហត់ អ្នកត្រូវកំណត់អត្តសញ្ញាណ ។ ប្រសិនបើអ្នកត្រូវការថាមពលរាងកាយព្រោះអ្នកឃ្លាន ចូរទៅរកអ្វីដែលមានប្រយោជន៍ហូប ងងុយដេកក៏ដេកទៅ ហត់នឿយក៏សម្រាក ផឹកទឹកដើម្បីឲ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់។
សូមព្យាយាមដើរ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ឬធ្វើអ្វីដែលមានកម្លាំងកាយ ដើម្បីបន្ធូរភាពតានតឹង។ ជាពិសេសកុំនៅជិតមនុស្សអវិជ្ជមាន នាំភ្លើងនាំទុក្ខមកឲ្យយើង ចូរចៀសឆ្ងាយ មិនថាពួកគេជាស្នេហា ពួកម៉ាក់ជិតស្និតក៏ដោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គេងគ្រប់ហើយនៅតែអស់កម្លាំង មកពីធ្វើតែរឿងអស់នេះក្នុងជីវិតឲ្យក្លាយជាទម្លាប់
ចុចអាន៖ការស្ដាប់តន្ត្រីជាវេទមន្ត ដែលអាចផ្លាស់ប្ដូរជីវិតមួយពព្រិចភ្នែក មិនជឿអានអត្ថបទសិន!

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ