KPT+
សីតុណ្ហភាពឡើងចុះឥតឈប់ឈរ ពណ៌អាវដែលយើងរើសពាក់ ក៏អាចជួយប្រឆាំងនឹងកម្ដៅថ្ងៃបានដែរ
អាកាសធាតុម្ដងក្ដៅម្ដងត្រជាក់ ហើយការពាក់ម៉ាសយូររាប់ម៉ោង កាន់តែធ្វើឲ្យរាងកាយខ្សោះជាតិទឹក។ ដោយសារស្ថានភាពកូវីដ ១៩ យើងមិនអាចដកម៉ាសចេញពីមុខបានទេ អ្វីដែលអាចជួយឲ្យត្រជាក់បានគឺពណ៌អាវ។ ពណ៌របស់អាវ បន្ថែមពីលើការជួយលើកស្ទង់អារម្មណ៍ និងជួយការពារការឡើងកំដៅលើរាងកាយដែរ។

លោក Toshiaki Ichinose អ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិសម្រាប់ការសិក្សាបរិស្ថាន បានធ្វើការពិសោធន៍ដើម្បីប្រៀបធៀបការប្រែប្រួលសីតុណ្ហភាពផ្ទៃ ដោយប្រមូលអាវយឺតដែលផលិតពីសម្ភារៈដូចគ្នា មាន ៨ ពណ៌ផ្សេងគ្នាគឺ លឿង ក្រហម ស ស្វាយ ខៀវ ប្រផេះ បៃតងចាស់ និងពណ៌ខ្មៅ ដោយរៀបទៅខាងក្រៅស្ទើរតែគ្មានខ្យល់។
សីតុណ្ហភាពក្នុងកំឡុងពេលពិសោធន៍គឺ ៣០ អង្សាសេ។ បន្ទាប់ពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យរយៈពេល ៥ នាទី សីតុណ្ហភាពផ្ទៃរបស់អាវបានផ្លាស់ប្តូរយ៉ាងខ្លាំង។
ពណ៌សីតុណ្ហភាពទាបបំផុតគឺពណ៌សនិងពណ៌លឿង ខ្ពស់ជាងបន្តិចគឺពណ៌ប្រផេះនិងក្រហម បន្ទាប់មកពណ៌ស្វាយនិងពណ៌ខៀវ។ ពណ៌សីតុណ្ហភាពខ្ពស់បំផុតជាងគេគឺពណ៌បៃតងចាស់និងខ្មៅ ដោយមានសីតុណ្ហភាពលើសពី ៥០ អង្សាសេ។

ហេតុអ្វីបានជាពណ៌អាវប៉ះពាល់ដល់សីតុណ្ហភាពផ្ទៃ?
នេះដោយសារតែអត្រាដែលវត្ថុមួយ ឆ្លុះបញ្ចាំងពីថាមពលដែលបញ្ចេញដោយព្រះអាទិត្យ ប្រែប្រួលតាមពណ៌។ ថាមពលរស្មីដែលមិនត្រូវបានឆ្លុះបញ្ចាំង ត្រូវបានស្រូបយកនិងជំនួសដោយកម្ដៅ។ ដូច្នេះពណ៌ដែលឆ្លុះបញ្ចាំងខ្ពស់ដូចជាសនិងលឿង ពួកវារក្សាកម្ដៅបានតិចជាងពណ៌ដែលឆ្លុះបញ្ចាំងទាប ដូចជាខ្មៅ និងបៃតងចាស់។ ដើម្បីកាត់បន្ថយហានិភ័យនៃការឡើងកម្ដៅ សូមជ្រើសរើសពណ៌ដែលឆ្លុះបញ្ចាំងពីពន្លឺខ្ពស់និងមិនរក្សាកម្ដៅទុកក្នុងអាវ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជាការពិតដែលថា អាកាសធាតុត្រជាក់ កាន់តែធ្វើឲ្យវីរុសកូវីដ ងាយឆ្លង?

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង