Connect with us

KPT+

ប្រើក្រែមលាបមាត់ជួយឲ្យស្អាតហើយ តែត្រូវដឹង​ប៉ះពាល់អីខ្លះផង!

បានផុស

នៅ

រឿង​លាប​ក្រែម​គ្មាន​ប្រុសៗ​ណា​ធ្វើ​ទេ អ៊ី​ចឹង​អត្ថបទ​នេះ ច្បាស់​ជា​សម្រាប់​ស្រីៗ​គ្នា​យើង​ហើយ។ ធ្លាប់​ឃើញ​តារា​លាប​ក្រែម​មើល​ទៅ​ឡើង Cute ដល់​ពេល​ខ្លួន​ឯង ខំ​រើស​ក្រែម​ថ្លៃ​ប៉ុនណា ពណ៌​យ៉ាង​ម៉េច​នៅ​តែ​មិន​ពេញ​ចិត្ត។ យ៉ាង​ណា គួរ​គិត​សុខភាព​ផង “Hello គ្រូពេទ្យ” ចង់​ណែ​នាំ​គ្នា​យើង​ខ្លះៗ​ពាក់ព័ន្ធ​ក្រែម​លាប​មាត់ និង​វិធី​ជ្រើស​ក្រែម​គួរ​ប្រើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ក្រែម​លាប​មាត់​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​អត់?

ក្រែម​លាប​មាត់ ជា​រឿង​ដ៏​ចម្រូង​ចម្រាស​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ទស្សនៈ​មួយ​ចំនួន លើក​ឡើង​ថា​វា​មាន​ជាតិ​សំណ អាច​គ្រោះថ្នាក់​ចំពោះ​សុខភាព ខណៈ​ខ្លះ​ទៀត​លើក​ឡើង​ថា អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ ក៏​មិន​ស្អាត​ទាំងស្រុង​ដូចគ្នា​ដែរ។

រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​អាមេរិក បាន​ធ្វើការ​ស្រាវជ្រាវ​មួយ លើ​ក្រែម​លាប​មាត់​សរុប ៤០០ ប្រភេទ ដោយ​លទ្ធផល​រក​ឃើញ​ថា ក្រែម​លាប​មាត់​ទាំងនោះ មាន​ផ្ទុក​ជាតិ​សំណ​ចន្លោះ​ពី ០,៩-៣,០៦ PPM (មួយ​ក្នុង​មួយ​លាន) មាន​ន័យ​ថា សំណ គឺមាន​វត្តមាន​ស្ទើរ​តែ​គ្រប់​ក្រែម​លាប​មាត់​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ។

ទោះជា​បែប​នេះក្តី ស្រីៗ​ជាច្រើន នៅតែ​យល់ថា​ក្រែម​លាប​មាត់ ជួយ​លើក​សម្រស់​ឲ្យ​បាន​ស្អាត និង​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត។ យោង​ទៅ​លើ​ការសិក្សា​របស់​សកលវិទ្យាល័យ University of California ចន្លោះ​ពេល​ពី ២-១៤ ម៉ោង ជា​វេលា​មធ្យម​ស្រី​ប្រើ​ក្រែមលាបមាត់​ដែល​ផ្ទុក​ជាតិ​សំណ គឺ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព។ ហេតុ​នេះ ប្រុសៗ​នៅ​ចង់​ថើប​បបូរ​មាត់​ស្រីៗ​ទៀត​អត់?

ម៉្យាង​ទៀត ជាតិ​សំណ​ បង្ក​ឲ្យ​មាន​ជាតិពុល​ក្នុង​ខួរក្បាល ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​ ស្រីៗ​មាន​ពពោះ អាចប៉ះពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ ទទួល​យក​កម្រិត​ជាតិពុល​ខ្ពស់​ពី​ម៉ាក់ៗបាន។ អ្វី​គួរ​ឲ្យ​បារម្ភ រាងកាយ​មិន​អាច​បញ្ចេញចោល​នូវ​ជាតិសំណ​បាន​ទេ គឺ​មាន​តែ​បង្កើន​បន្ថែម​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ។

២- គួរ​ជ្រើស​រើស​យក​ក្រែម​លាប​មាត់​បែប​ណា?

មាន​ការ​ពិបាក ថា​តើ​ក្រែម​លាប​មាត់​ប្រភេទ​ណា​មាន​ជាតិ​សំណ​តិច​ ឬ​ច្រើន។ តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា ក្រែមលាបមាត់​ពណ៌ក្រហម​ផ្ទុក​ជាតិ​សំណ​ខ្ពស់​បំផុត ប៉ុន្តែ​ដោយសារ​តែ​ភាព​ចង់​ស្អាត ធ្វើ​ឲ្យ​ស្រីៗ​ភាគ​ច្រើន​ប្រើ​ក្រែម​លាប​មាត់​ពណ៌​ក្រហម ទាំង​មិន​ខ្វាយ​ខ្វល់​ពី​ហានិភ័យ។

យ៉ាង​ណា បើ​មិន​អាច​ខ្វះ​បាន ស្រីៗ​គួរ​ចេញ​ជ្រើស​រើស​ក្រែម​ដែល​មិន​សូវ​បង្ក​ផល​ប៉ះពាល់ ដូច​ជា​ពិនិត្យ​លើ​គុណ​ភាព ពណ៌ កាលបរិច្ឆេទ​ជាដើម៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖មូលហេតុ និងហេតុផលមួយចំនួនដែលបណ្ដាលឲ្យគេងមិនលក់

ចុចអាន៖៥ យ៉ាងអាចមិនដឹង ហើយប្រើថ្នាំប៉ារ៉ាសេតាម៉ុលខុស ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

កីឡា៣៤ នាទីutes មុន

យប់​នេះ លោក Josep Muñoz ផ្តោតការ​គ្រប់​គ្រង​បាល់​មិន​ឲ្យ​ដៃ​គូ​វាយបក

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

របាំព្រះរាជទ្រព្យ ត្រៀមនឹងសម្តែងបង្ហាញជាថ្មីម្តងទៀតនៅប្រទេសបារាំង ក្រោយអាក់ខានប៉ុន្មានឆ្នាំ

កីឡា៥១ នាទីutes មុន

សហព័ន្ធបាន​ប្រកាស​ជា​ផ្លូវ​ការ​ អ្នកចាំ​ទី វីរះ ដារ៉ា គ្មានកំហុស​អ្វី​នឹង​ការ​កំណត់​លទ្ធផល​ទុក​មុន​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម