KPT+
សម្រាប់អ្នកចូលចិត្តញ៉ាំចំណីពេលយប់ គួររំលងអាហារទាំងនេះបើមិនចង់មានបញ្ហាដំណេក
គ្នាយើងមួយចំនួនញ៉ាំនុះញ៉ាំ មិនខ្វល់ថាពេលណាទេ ទោះជិតគេងក៏ឃ្លាន និងត្រូវទៅញ៉ាំឲ្យឆ្អែតសិនដែរទើបនៅសុខ។ ទម្លាប់នេះមិនល្អទេ មិនត្រឹមប៉ះពាល់សុខភាពប្រឈមជំងឺធាត់ ថែមទាំងប៉ះពាល់ដល់ដំណេករបស់យើង អាចគេងមិនគ្រប់គ្រាន់ និងនាំឲ្យថ្ងៃថ្មីក្លាយជាថ្ងៃមិនល្អបាន។ អត្ថបទនេះ នឹងណែនាំអាហារមួយចំនួន មិនគួរញ៉ាំមុនចូលគេង បើមិនចង់គេងមិនស្កប់ស្កល់នោះ។
១- ភីហ្សា

គ្នាយើងគួរពិចារណាឡើងវិញពីទម្លាប់ញ៉ាំភីហ្សានៅពេលយប់ជ្រៅ ក្រោមហេតុផលជាច្រើន យើងគួរបោះបង់ទម្លាប់នេះចោល។ ការសិក្សាថ្មីៗរកឃើញថា ឈីសដែលតែងឃើញមានលើភីហ្សានឹងធ្វើឲ្យយើងសុបិនអាក្រក់ ខណៈអាស៊ីដក្នុងទឹកប៉េងប៉ោះអាចនាំឲ្យយើងឈឺពោះអំឡុងពេលម៉ោង ២រំលងអធ្រាត្រ ត្រូវក្រោកទៅបន្ទប់ទឹក។ លើសពីនេះ ភីហ្សាក៏ត្រូវចាត់ទុកជាអាហារមិនគួរញ៉ាំមុនពេលចូលគេង ព្រោះអាហារល្ងាចដែលយើងញ៉ាំរួចមានផ្ទុកកាឡូរីកម្រិតខ្ពស់រួចជាស្រេច នាំឲ្យរាងកាយមិនត្រូវការកាឡូរីបន្ថែមដ៏ច្រើនមានក្នុងភីហ្សាទៀតនោះទេ។
២- បឺរហ្គឺរ
អាហារដែលញ៉ាំទៅធ្វើឲ្យឡើងគីឡូខ្លាំង ធាត់ខ្លាំងដូចជាពពួកបឺរហ្គឺរ នឹងធ្វើឲ្យក្រពះពោះវៀនយើងធ្វើការកាន់តែធ្ងន់ នាំឲ្យបង្កជាបញ្ហាជាច្រើនអំឡុងពេលយើងព្យាយាមគេងឲ្យលក់ស្កប់ស្កល់។ ការសិក្សាថ្មីៗនេះបង្ហាញថា ញ៉ាំខ្លាញ់ឆ្អែតច្រើនពេកមានទំនាក់ទំនងនឹងបញ្ហាគេងមិនលក់ ហើយពិបាកក្រោកនៅពេលព្រឹក។
៣- កាហ្វេ

គ្នាយើងជាច្រើននៅពេលយប់ជ្រៅនៅតែគិតដល់រឿងផឹកកាហ្វេ ដោយជឿថាមិនប៉ះពាល់ដល់ការងងុយគេងរបស់យើងក៏ពិតមែន ប៉ុន្តែភាគច្រើនក្នុងចំណោមគ្នាយើងញៀនកាហ្វេបែបនេះ តែងមិនទទួលបានសំណាងនោះឡើង ព្រោះនៅពេលកាហ្វេចាប់ផ្តើមជះឥទ្ធិពលលើដំណេករបស់យើង នោះយើងត្រូវរង់ចាំពេល ៦ម៉ោងទៅមុខទៀតទើបអាចងងុយគេងជាថ្មី។
៤- អាហារហឹរ
ទោះជាអាហារហឹរអាចជួយបង្កើនរសជាតិរបស់យើងឲ្យឆ្ងាញ់ខ្លាំងក៏ពិតមែន ប៉ុន្តែក៏មានឥទ្ធិពលអវិជ្ជមានទៅលើក្រពះរបស់យើងដូចគ្នា ហើយបញ្ហាឧស្សាហ៍កើតមានបំផុតគឺធ្វើឲ្យយើងក្រហាយទ្រូង ដែលជាមូលហេតុនាំឲ្យពិបាកឈានដល់ងងុយគេង ឬគេងឲ្យបានស្កប់ស្កល់។
៥- ទឹកក្រូច

រវាងជាតិហ្គាស (ពពុះ) និងជាតិកាហ្វេអ៊ីនអាចមានក្នុងទឹកក្រូចមួយចំនួន ពពួកភេសជ្ជៈប្រភេទនេះក៏មិនល្អសម្រាប់ផឹកមុនចូលគេងដូចគ្នា។ ពិសេសបើទឹកក្រូចនោះមានជាតិស្ករច្រើនទៀត រាងកាយយើងនឹងពោរពេញទៅដោយជាតិស្ករ ខណៈជាតិស្ករអាចរំញោចខ្លាំងនាំឲ្យជាប់ទាក់ទងនឹងបញ្ហាគេងភ្ញាក់ៗ ឬគេងមិនស្កប់ស្កល់។
៦- គ្រឿងស្រវឹង
ពិតណាស់ ស្រាមួយកែវ ឬពីរកែវ ប្រហែលជាអាចជួយឲ្យឆាប់ងងុយគេងក៏ពិតមែន ប៉ុន្តែជាតិអាល់កុលនឹងទៅរំខានដល់នាឡិកាធម្មជាតិក្នុងរាងកាយរបស់យើង។ ជាធម្មតាការផឹកស្រាមុនពេលចូលគេងអាចនឹងធ្វើឲ្យគុណភាពដំណេករបស់យើង កាន់តែធ្លាក់ចុះក្នុងកម្រិតអាក្រក់ខ្លាំង ហើយក៏អាចជាកត្តានាំឲ្យយើងឧស្សាហ៍ក្រោកបត់ជើងតូចនៅពាក់កណ្តាលយប់ និងនៅពេលព្រលឹមស្រាងៗជាដើម។
/cdn.vox-cdn.com/uploads/chorus_asset/file/16316518/GettyImages_160836693.jpg)
៧- ទឹកក្រូចស្រស់
ដូចធ្លាប់លើកឡើងហើយ ទឹកក្រូចស្រស់ ជាភេសជ្ជៈអស្ចារ្យមិនត្រឹមតែឆ្ងាញ់ទេ ថែមជួយសុខភាពបានច្រើនទៀត ប៉ុន្តែត្រូវចាំថា ទឹកក្រូចស្រស់មិនមែនសម្រាប់ផឹកមុនចូលគេងនោះទេ។ ទឹកក្រូចស្រស់ គឺសម្បូរទៅដោយជាតិអាស៊ីដ ដែលជះឥទ្ធិពលភ្លាមៗ បើសិនជាយើងមានបញ្ហាក្រពះ និងបញ្ហាប្លោកនោមស្រាប់។ ហេតុនេះ មុនចូលគេងគួរតែព្យាយាមញ៉ាំផ្លែឈើស្រស់ជំនួសវិញ ដូចជាផ្លែប៉ោម ព្រោះជាតិកាបូអ៊ីដ្រាតក្នុងផ្លែឈើទាំងនោះ អាចជួយជំរុញគុណភាពដំណេកយើងកាន់តែប្រសើរ ខណៈជាតិកាកសរសៃរបស់ផ្លែប៉ោម អាចជួយរាងកាយយើងស្រូបយកជាតិស្ករយឺតជាងមុន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គិតច្រើនពិបាកគេង សាកល្បងសម្រួលខួរក្បាលតាមវិធីងាយៗប៉ុន្មាននេះ
ចុចអាន៖ ប្រើទូរសព្ទច្រើននៅពេលយប់ អាចប៉ះពាល់ដល់គុណភាពដំណេក

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ