KPT+
ទម្លាប់ប្រចាំថ្ងៃដែលត្រូវចៀសវាងដាច់ខាត ប្រសិនបើមិនចង់ឆ្លងកូវីដ និងវីរុសបំប្លែងខ្លួនទេនោះ
កូវីដនិងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta បាននឹងកំពុងវាយលុកស្ទើគ្រប់ប្រទេស។ ហើយប្រសិនបើមនុស្សចាប់ផ្ដើម ប្រហែសលែងមានទម្លាប់ការពារល្អៗ នោះមេរោគនឹងតោងជាប់ដោយសារតែយើងលែងសូវប្រកាន់ខ្ជាប់ការការពារឲ្យបានតឹងរ៉ឹងដូចមុន។
ដើម្បីធានាសុខភាពខ្លួនឯងនិងអ្នកដទៃ សូមកុំមើលរំលងនូវប្រការខាងក្រោមនេះឲ្យសោះ។
១ មកដល់ពេលនេះហើយកុំនៅមិនចាក់វ៉ាក់សាំងទៀត

វិធីល្អបំផុតដើម្បីចៀសវាងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរឬស្លាប់ដោយសារកូវីដ ១៩ គឺត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស។ មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ (CDC) និយាយថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងការចូលមន្ទីរពេទ្យ ទោះបីជាមានការឆ្លងខ្លាំងពីវីរុសបំប្លែងខ្លួនក្ដី។ ទិន្នន័យ CDC បានបង្ហាញពីប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងការចូលមន្ទីរពេទ្យនៅ ៩៤ភាគរយ ឬខ្ពស់ជាងនេះ ចំពោះមនុស្សពេញវ័យដែលមានអាយុពី ១៨ ដល់ ៧៤ ឆ្នាំ។
២ កុំអាងមានវ៉ាក់សាំងហើយភ្លេចពាក់ម៉ាស់
CDC បានណែនាំដល់ប្រជាជនទាំងអស់ ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេ ឲ្យនៅតែបន្តពាក់ម៉ាស់នៅទីសាធារណៈ ក្នុងផ្ទះ នៅកន្លែងដែលមានការចម្លងមេរោគច្រើនឬខ្ពស់។ ពួកគេក៏ផ្ដល់ដំបូន្មានដល់អ្នកណាដែលមានហានិភ័យកើនឡើង ដើម្បីពាក់ម៉ាស់ក្នុងផ្ទះ ដោយមិនគិតពីកម្រិតនៃការបញ្ជូនសហគមន៍។
៣ រក្សាគំលាតនៅតែអនុវត្តជានិច្ច
CDC និយាយថា“ សូមចងចាំថាមនុស្សខ្លះដែលមិនមានរោគសញ្ញា អាចឆ្លងមេរោគបាន” ។ នៅឲ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ ម៉ែត្រកន្លះ ពីមនុស្សផ្សេងទៀត ខណៈស្ថិតនៅខាងក្រៅផ្ទះរបស់អ្នក។ នេះមានសារៈសំខាន់ ជាពិសេសសម្រាប់មនុស្សដែលមានការកើនឡើងហានិភ័យនៃជំងឺធ្ងន់ធ្ងរ ដូចជាភាពស៊ាំចុះខ្សោយ។
៤ ចៀសវាងកន្លែងដែលមានមនុស្សច្រើន

មេរោគឆ្លងរាលដាលប្រកបដោយប្រសិទ្ធភាពបំផុត នៅកន្លែងដែលមានមនុស្សច្រើន។ ប្រសិនបើអ្នកចូលរួមព្រឹត្តិការណ៍ដែលមិនពាក់ម៉ាស់ នៅកន្លែងដែលមានមនុស្សច្រើន មានខ្យល់ចេញចូលមិនសូវល្អ នោះអ្នកកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺកូវីដ។
៥ ចៀសវាងការប៉ះមុខ
អ្នកជំនាញនៅតែណែនាំឲ្យលាងដៃបានញឹកញាប់ ជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ ២០ វិនាទី មុននឹងប៉ះមុខមាត់។ ប្រសិនបើមិនមានសាប៊ូនិងទឹក សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយ។ ដើម្បីចៀសផុតពីជំងឺរាតត្បាតនេះប្រកបដោយសុខភាពល្អ ត្រូវតែអនុវត្ត ៣កុំ ៣ការពារ ឲ្យបានតឹងរ៉ឹងបំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឧបករណ៍តេស្តរួចជាសំរាមឆ្លង កុំបោះចោលផ្ដេសផ្ដាស ប្រយ័ត្នរាលដាលវីរុសដល់អ្នកជុំវិញ
ចុចអាន៖អ្នកជំងឺដែលផ្ទុកវីរុសកូវីដក្នុងសួតកាន់តែខ្ពស់ អាចបណ្ដាលឲ្យស្លាប់ងាយឬដោយមិនដឹងខ្លួន
ចុចអាន៖ប្រកាន់គោលការណ៍ ៣ ធំៗនេះ ធានាថាដូសទីប៉ុន្មានក៏ដោយ សុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់