KPT+
ឈឺចាប់ខ្លាំង មានគំនិតចង់សម្លាប់ខ្លួន សូមសាកល្បងវិធីសាស្រ្តទាំង ៥នេះ
មានគំនិតចង់សម្លាប់ខ្លួនមែនទេ? ប្រសិនបើយើងគិតចង់សម្លាប់ខ្លួន មានន័យថាការឈឺចាប់ ឬការប្រឈមរបស់យើងខ្លាំងណាស់ហើយដែលធ្វើឱ្យសុញ គិតមិនចេញ ហើយចង់បញ្ចប់ជីវិតដើម្បីផុតទុក្ខ។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនក្នុងការទប់ទល់នឹងគំនិតចង់សម្លាប់ខ្លួន និងយកឈ្នះការឈឺចាប់។
ប្រសិនបើយើងមានគំនិតចង់សម្លាប់ខ្លួន សូមសាកល្បងវិធីសាស្រ្តទាំង ៥ នេះ៖

១. ទុកពេលវេលាឱ្យខ្លួនឯង៖ ទោះបីជានៅពេលនេះយើងកំពុងឈឺចុកចាប់ខ្លាំង មិនអាចទ្រាំបាន ហើយចង់សម្លាប់ខ្លួនឱ្យផុតទុក្ខក៏ដោយ សូមទុកពេលវេលាឱ្យខ្លួនឯងយ៉ាងហោចណាស់មួយសប្តាហ៍ ឬ ១ ឆ្នាំ។ ការទុកពេលវេលាឱ្យខ្លួនឯងគឺផ្តល់ឱកាសឱ្យខ្លួនឯងក្នុងការទប់ទល់នឹងការឈឺចាប់របស់យើង ព្រោះពេលវេលាអាចព្យាបាលរបួស និងការឈឺចាប់បាន។ ថ្ងៃនេះយើងអាចមានអារម្មណ៍ថា យើងមិនអាចប្រឈមមុខនឹងការឈឺចាប់ ឬបញ្ហាប្រឈមរបស់យើងបាន តែយូរៗយើងអាចសុំានឹងពួកវា។
២. ចៀសវាងការសេពគ្រឿងញៀន និងគ្រឿងស្រវឹង៖ ការសេពគ្រឿងញៀន និងគ្រឿងស្រវឹងធ្វើឱ្យយើងចង់សម្លាប់ខ្លួនកាន់តែខ្លាំង។ គ្រឿងស្រវឹងជះឥទ្ធិដល់ផ្នែកខ្លះនៃខួរក្បាលដែលគ្រប់គ្រងការវិនិច្ឆ័យ ការផ្តោតអារម្មណ៍ អាកប្បកិរិយា និងអារម្មណ៍របស់យើង។ ឯគ្រឿងញៀនប៉ះពាល់ដល់ការគិត និងអារម្មណ៍របស់យើង។ គ្រឿងញៀនខុសគ្នាមានឥទ្ធិពលខុសៗគ្នា។ ឧទាហរណ៍ កូកាអ៊ីនអាចធ្វើឱ្យយើងមានអារម្មណ៍រីករាយ និងចង់ផ្សងគ្រោះថ្នាក់។ ប៉ុន្តែយើងនឹងមានអារម្មណ៍បាក់ទឹកចិត្ត បន្ទាប់ពីឥទ្ធិពលរបស់វាអស់។ ថ្នាំញៀនផ្សេងទៀតអាចធ្វើឱ្យយើងច្របូកច្របល់ និងវង្វេងស្មារតី។

៣. នៅកន្លែងដែលមានសុវត្ថិភាព៖ ត្រូវយករបស់ដែលយើងអាចប្រើដើម្បីធ្វើបាបខ្លួនឯងដូចជា ថ្នាំ កាំបិត ឡាម ឬកាំភ្លើងជាដើមទៅលាក់ទុក ឬយកចេញពីផ្ទះឱ្យអស់។ ប្រសិនបើអាច យើងទៅកន្លែងដែលមានសុវត្ថិភាពដូចជា ផ្ទះមិត្តភ័ក្ត ផ្ទះបងប្អូន ឬមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តជាដើម។
៤. កុំលាក់អារម្មណ៍ទុកតែម្នាក់ឯង៖ ការរៀបរាប់ពីដំណើររឿងដែលធ្វើឱ្យយើងឈានដល់ចំណុចឈឺចាប់នេះអាចឱ្យយើងបញ្ចេញសម្ពាធជាច្រើនដែលកំពុងស្តុកទុកនៅក្នុងខ្លួនរបស់យើង និងជួយឱ្យយើងធូរស្រាលមួយកម្រិត។ យើងអាចប្រាប់ពីអារម្មណ៍របស់យើងទៅមិត្តភក្តិ សមាជិកក្នុងគ្រួសារ គ្រូពេទ្យចិត្តសាស្រ្ត ឬអង្គការសុខភាពផ្លូវចិត្ត។ សូមកុំខ្លាច ឬខ្មាស់ក្នុងការស្វែងរកជំនួយពីអ្នកដ៏ទៃ ព្រោះមានមនុស្សជាច្រើនដែលអាចជួយយើងបាន។ ប្រសិនបើយើងនិយាយប្រាប់ពីអារម្មណ៍របស់យើងទៅនរណាម្នាក់ ប៉ុន្តែគេហាក់ដូចជាមិនយល់ពីអ្វីដែលយើងចង់ប្រាប់ យើងអាចសាកល្បងនិយាយជាមួយអ្នកផ្សេងបាន។

៥. បន្ធូរអារម្មណ៍៖ ការបន្ធូរអារម្មណ៍ធ្វើឱ្យចិត្តយើងស្ងប់។ យើងអាចបន្ធូរអារម្មណ៍តាមវីធីជាច្រើនដូចជា ស្តាប់តន្រ្តី ត្រាំទឹកក្តៅឧណ្ហៗ សរសេរកំណត់ហេតុ ដើរលំហែក្នុងសួន ហិតក្លិនក្រអូបពីរុក្ខជាតិ ទៅម៉ាស្សា ហាត់យូហ្កា ឬសមាធិជាដើម។
ប្រសិនបើយើងមានគំនិតសម្លាប់ខ្លួន សូមគិតពីក្រុមគ្រួសារ ឬមនុស្សដែលជិតដិតនឹងយើង។តើពួកគាត់នឹងទៅជាយ៉ាងណា និងជួបបញ្ហាអ្វីខ្លះ ប្រសិនបើយើងស្លាប់បាត់?
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ត្រឹមចេះអភ័យទោសឲ្យអ្នកដទៃ ផ្ដល់ប្រយោជន៍សុខភាពផ្លូវចិត្តខ្លួនឯងយ៉ាងលើសលុប

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?