KPT+
អ្នកណានៅពីក្រោយសកម្មភាព សប្បុរសធម៌នៃមហាសេដ្ឋី BILL GATES?
មហាសេដ្ឋី Bill Gates តែងតែផ្ដល់ជំនួយសប្បុរសធម៌ទៅកាន់ពិភពលោកជានិច្ច ដោយតែងតែបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនទៅកាន់ទីណា ដែលកំពុងខ្វះខាត ព្រោះតែលោក Bill Gates Sr ជាឪពុកខ្លួន បានបន្សល់កម្លាំងចិត្តនិងការគិតល្អៗដល់កូនប្រុស។
បើទោះបីជាលោកឪពុកមិនមានវត្តមាននៅលើលោកនេះទៀតក្ដី ក៏លោក Bill Gates បាននិយាយថា ” ខ្ញុំមិនដែលឈប់រៀនពីគតិបណ្ឌិតរបស់លោកប៉ាទេ សេចក្ដីសប្បុរសនិងទឹកចិត្តល្អ គឺជាអ្វីដែលខ្ញុំចងចាំជានិច្ចពីគាត់ ” ។
មហាសេដ្ឋីនិងភរិយាគឺជំទាវ Melinda បាននិយាយអំពីទម្លាប់ផ្ដល់អំណោយសប្បុរសធម៌នេះថា ” Melinda និងខ្ញុំជំពាក់គាត់ច្រើន ជាពិសេសគឺការប្ដេជ្ញាចិត្តរបស់ពុក ក្នុងការបម្រើសហគមន៍ និងពិភពលោក ហើយបានជួយជំរុញទឹកចិត្តមនុស្សធម៌របស់យើងគ្រប់គ្នាៗ ” ។
ទោះយ៉ាងណា នៅពេលទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើងពីក្រុមហ៊ុន Microsoft លោក Bill Gates និង Melinda ចាប់ផ្ដើមទទួលបានសំបុត្រជាច្រើន ពីអង្គការមិនរកប្រាក់ចំណេញនៅក្នុងតំបន់ Seattle ដើម្បីស្នើសុំការបរិច្ចាគសប្បុរសធម៌។
ប៉ុន្តែនៅគ្រានោះគឺពិបាកសម្រាប់ពួកគេ ក្នុងការផ្ដល់ពេលវេលាដល់រឿងនោះ ពីព្រោះការចិញ្ចឹមក្រុមគ្រួសារនិងដំណើរការក្រុមហ៊ុន Microsoft គឺមិនទាន់បានរួចរាល់ ហើយការកសាងគ្រឹះគ្រួសារ មិនមែនជាប្រតិបត្តិការសាមញ្ញថែមទៀត។
មិនយូរប៉ុន្មានគម្រោងរបស់លោក Bill Gates និងភរិយា Melinda បានចាប់ផ្ដើមឡើងមក គឺផ្ដោតសំខាន់លើសកម្មភាពមនុស្សធម៌ បន្ទាប់ពីលោក Bill បានចូលនិវត្តន៍ពីក្រុមហ៊ុន Microsoft ។ នោះបានផ្លាស់ប្ដូរ បន្ទាប់ពីម្ដាយចុង Mary មានជំងឺមហារីកយ៉ាងធ្ងន់ធ្ងរ ហើយបានទទួលមរណភាពនៅឆ្នាំ ១៩៩៤ ចំណែកលោកប៉ារបស់ Bill Gates ក៏បានចូលនិវត្តន៍ពីការងារច្បាប់របស់លោកដែរ។
ក្រោយពីលោកប៉ារបស់មហាសេដ្ឋីរូបនេះបានទទួលមរណភាព Bill Gates ក៏បាននិយាយម្ដងទៀតថា “ ខ្ញុំបានសម្រេចចិត្តថា នឹងបង្កើតគ្រឹះមួយជាមួយទឹកប្រាក់ ១០០ លានដុល្លារ ដោយសារតែជាសំណល់មួយដែលប៉ាបានបន្សល់ទុកឲ្យ មុនពេលគាត់លាចាកលោកនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes
ចុចអាន៖អ្នកមានបីប្រភេទ ប្រាប់ពីវិធីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ
ចុចអាន៖មហាសេដ្ឋីវ័យក្មេង ៥ រូប មានឥទ្ធិពលខ្លាំងនៅកូរ៉េខាងត្បូង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ