KPT+
ប្រើកាសរួមគ្នា ឬឧស្សាហ៍ឲ្យពួកម៉ាកខ្ចីប្រើ អាចបង្កបញ្ហាអីខ្លះ?
កាសប្រភេទដាក់ចូលត្រចៀកស្ដាប់សំឡេង មានទាំងប្រភេទ មានខ្សែ និងអត់ខ្សែ ហើយមានយុវជនជាច្រើនប្រើប្រាស់។ ពាក់ព័ន្ធការប្រើកាសនេះ ប្រសិនបើពួកម៉ាក ឬអ្នករួមការងារជាមួយយើង អត់មាន ឬភ្លេចយកតាមខ្លួន តើការឲ្យពួកគេខ្ចី ប្រើរួមគ្នាដូច្នេះ មិនអីទេ ឬបង្កបញ្ហាកម្រិតណា?
តាមពិត ត្រចៀករបស់យើង មានការការពារប្រឆាំងនឹងបាក់តេរី នោះគឺ អាចម៍ត្រចៀក ដែលវាអាចប្រឡាក់ជាប់នឹងកាស ក្រោយយើងពាក់កាសក្នុងត្រចៀក។ អាចម៍ត្រចៀក មិនបង្កគ្រោះថ្នាក់ទេ ហើយថែមទាំងជួយសម្អាត និងការពារត្រចៀករបស់យើងទៀត ដូចជារារាំងធូលី មិនឲ្យចូលទៅផ្នែកខាងក្នុងនៃត្រចៀក។ ប្រសិនបើត្រចៀក មានអាចម៍ច្រើន យើងអាចប្រើក្រណាត់ ដើម្បីសម្អាតរន្ធត្រចៀក ហើយបើវាធ្វើឲ្យស្ទះ ឬប៉ះពាល់ដល់ការស្ដាប់សំឡេង យើងចាំបាច់ត្រូវទៅជួបពេទ្យ។
ពាក់ព័ន្ធនឹងការឆ្លងមេរោគវិញ វាមានហានិភ័យតិចតួច ចំពោះការប្រើកាសរួមគ្នា។ គេហទំព័រ Business Insider បានតេស្ដសាកល្បងកាស ចំនួន ២២គូ នៅក្នុងមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យ Columbia របស់អាមេរិក។ ដូចការរំពឹងទុក អ្នកស្រាវជ្រាវ រកឃើញ បាក់តេរី Staphylococcus ជាប្រភេទបាក់តេរីម្យ៉ាង មាននៅលើស្បែករបស់យើង។ តែអ្វីដែលធ្វើឲ្យអ្នកស្រាវជ្រាវភ្ញាក់ផ្អើល គឺការប្រទះឃើញ មេរោគផ្សិត ដែលអាចឆ្លងចូលក្នុងត្រចៀកបាន។

ទោះបីជាបាក់តេរី ភាគច្រើន បង្កផលប៉ះពាល់តិចតួចក្តី តែការប្រើកាសរួមគ្នា គឺជានាំបាក់តេរីថ្មី ចូលក្នុងត្រចៀករបស់យើង ហើយវាក៏អាចវិវត្តទៅជាការឆ្លងមេរោគ ឬកើតផ្សិតក្នុងត្រចៀកបានដែរ។
ជម្រើសល្អបំផុត យើងគួរចៀសវាងការប្រើប្រាស់កាសរួមគ្នា ហើយប្រសិនចាំបាច់ខ្លាំង ត្រូវតែប្រើរួមគ្នាហើយ យើងគួរប្រើអាល់កុល ឬស្ព្រាយជូតកាស ដើម្បីបញ្ចៀសការឆ្លងបាក់តេរី៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការស្ដាប់តន្ត្រីជាវេទមន្ត ដែលអាចផ្លាស់ប្ដូរជីវិតមួយពព្រិចភ្នែក មិនជឿអានអត្ថបទសិន!
ចុចអាន៖ WHO ព្រមានថា ស្តាប់សំឡេងខ្លាំងៗពីកាសអាចធ្វើឲ្យយើងថ្លង់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់