KPT+
គន្លឹះល្អៗ មានប្រសិទ្ធភាពបំផុតក្នុងការប្រដៅកូនក្បាលខូច
ពេលខ្លះ ការប្រៀនប្រដៅកូនតូចឲ្យមានចរិតឫកពាត្រឹមត្រូវ ហាក់ដូចជាការឡើងភ្នំដ៏ខ្ពស់មួយអ៊ីចឹង ព្រោះម៉ាក់ប៉ាត្រូវនិយាយឡើងហត់មាត់ហើយ ទម្រាំចេះស្ដាប់គ្នា។ ដ្បិតតែ អាអូននៅតូចក៏ពិតមែន ប៉ុន្តែក្មេងខ្លះក្បាលខូច ចចេស រឹងរូស ពិបាកនិយាយគ្នាណាស់ ហេតុនេះទើបក្នុងការចិញ្ចឹមកូន ម៉ាក់ប៉ាត្រូវចេះតិចនិកបង្ហាត់បង្ហាញពីឫកពាត្រឹមត្រូវឲ្យកូនឃើញ។ ខាងក្រោមនេះ ជាយុទ្ធសាស្ត្រសាមញ្ញៗ តែប្រសិទ្ធភាពខ្លាំងក្លាក្នុងការប្រដៅអាអូនតូចៗក្បាលខូចរួមមាន៖

១. ផ្ដល់ការណែនាំផ្ទាល់ៗ
យើងគួរតែបង្ហាញកូនឲ្យឃើញផ្ទាល់ភ្នែកនៅពេលធ្វើអ្វីមួយ ក្នុងការប្រដៅកូន មិនមែនគ្រាន់តែនិយាយតែមាត់នោះទេ។ ឧទាហរណ៍ ពេលកំពុងដើរនៅសួនជាមួយកូន ស្រាប់តែឃើញកូនឆ្កែមួយគួរឲ្យស្រលាញ់ ហើយអាអូនចង់ប៉ះឆ្កែ យើងត្រូវបង្ហាញកូនពីការអង្អែលក្បាលឆ្កែថ្នមៗ មិនមែនកូនថាចង់ប៉ះឆ្កែ យើងគ្រាន់តែនិយាយអឺ អើនោះទេ។ បើនិយាយឲ្យឆាប់យល់ម៉ង គឺពេលធ្វើអ្វីមួយ យើងត្រូវធ្វើឲ្យកូនមើលជាមុនសិន ព្រោះការបង្ហាញឲ្យឃើញផ្ទាល់ភ្នែកមានប្រសិទ្ធភាពជាងការនិយាយឲ្យកូនស្ដាប់។
២. ដកកូនចេញពីស្ថានភាពណាមួយ
ពេលខ្លះ កូនក្មេងមិនអាចគ្រប់គ្រងអារម្មណ៍ក្នុងស្ថានភាពកំពុងកើតឡើងណាមួយបានដូចយើងមនុស្សធំឡើយ។ ឧទាហរណ៍ថា ពេលកំពុងដើរផ្សារ អាអូនចេះតែយំរករឿង កិកកុកពេញផ្សារ លួងយ៉ាងណាមិនបាត់ វិធីដែលល្អបំផុតនោះគឺត្រូវទុកការទិញអីវ៉ាន់មួយឡែកសិន និងត្រលប់ត្រូវផ្ទះវិញ ឲ្យអារម្មណ៍កូនបានធូរស្រាល សឹមនិយាយលួងលោមថា អ្វីដែលកូនធ្វើមិនមែនជាទង្វើល្អទេ។
៣. សរសើរពេលធ្វើទង្វើល្អ

ក្មេងៗសុទ្ធតែចូលចិត្តពាក្យសរសើរ ពេលធ្វើអ្វីមួយបានល្អ អ៊ីចឹងបើអូនៗស្តាប់បង្គាប់គួរសរសើរគ្នាផង។ ការសរសើរអាចលើកទឹកចិត្តអូនៗធ្វើតាមយើងនៅពេលក្រោយ ហើយវាជាតិចនិកមួយចាំបាច់ក្នុងការប្រដៅកូនឲ្យល្អ។
៤. មិនអើពើទង្វើមិនល្អខ្លះ
ក្មេងៗចូលចិត្តបញ្ចេញអាកប្បកិរិយាណាដែលទទួលបានចំណាប់អារម្មណ៍ពីម៉ាក់ប៉ាបានច្រើន ក្មេងយំ កិកកុកច្រើនពេលខ្លះ គឺដើម្បីឲ្យម៉ាក់ប៉ាមកលួងលោម ចាប់អារម្មណ៍នឹងខ្លួន។ ផ្ទុយទៅវិញ បើម៉ាក់ប៉ាផ្ដល់តែចំណាប់អារម្មណ៍ទៅកូនពេលអាអូនយំ ឬកិកកុករករឿង នោះអាអូននឹងកាន់តែមានធ្វើអាកប្បកិរិយាមិនល្អ។ ហេតុនេះហើយ បើអាច ពេលកូនយំនៅផ្ទះ ឬកិកកុកតិចតួចអី ធ្វើមិនអើពើខ្លះទៅ និងងាកទៅសរសើរ ឬយកចិត្តទុកដាក់ពេលកូនធ្វើល្អវិញ។
៥. កំណត់វិន័យឲ្យបានល្អ
ក្នុងករណីដែលកូនធ្វើរឿងមិនល្អមួយ ម៉ាក់ប៉ាគួរដាក់វិន័យឲ្យកូនដឹងថា បើធ្វើរឿងមួយមិនសមគួរ កូនៗនឹងត្រូវទទួលពិន័យបែបនេះ (ឧ.ថ្ងៃនេះលេងទូរស័ព្ទច្រើន ង៉ក់ងរពេលមិនឲ្យលេង អ៊ីចឹងស្អែកកូនមិនអាចលេងទូរស័ព្ទទេ ព្រោះថ្ងៃនេះលេងច្រើនហើយ)៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បង្កើនភាពជិតស្និទ្ធជាមួយកូន មានអត្ថប្រយោជន៍ច្រើនបែបនេះ
ចុចអាន៖ ក្មេងៗដល់ថ្ងៃចូលរៀនវិញហើយ ហាមទិញរបស់អស់នេះហូបផ្ដេសផ្ដាស ប្រយ័ត្នពិបាកខ្លួនក្នុងសម័យ Delta

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់