KPT+
ពេលចាស់ទៅមិនចង់ភ្លេចភ្លាំងច្រើន នៅក្មេងត្រូវអនុវត្តទម្លាប់បែបនេះ
បញ្ហាភ្លេចភ្លាំងច្រើនកើតលើមនុស្សវ័យចំណាស់ ហើយកាន់តែធ្ងន់ធ្ងរថែមទៀតនោះ គឺសឹងតែបាត់ការចងចាំតែម្ដង ដែលយើងហៅថាវង្វេងវង្វាន់។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ ថា ដើម្បីការពារការភ្លេចភ្លាំងច្រើននៅវ័យចំណាស់ ពេលនៅក្មេងយើងត្រូវមានទម្លាប់ល្អៗមួយចំនួនដូចខាងក្រោម។
១- កុំឲ្យខ្វះវីតាមីន D

មិនមែនតែមនុស្សចាស់ទេ ក្មេងក៏ដោយឲ្យតែមានបញ្ហាកង្វះជាតិវីតាមីន D នឹងជួបបញ្ហាភ្លេចភ្លាំង ឬវង្វេងវង្វាន់ច្រើន។ ដូច្នេះគួរតែញ៉ាំអាហារណាដែលពោរពេញដោយវីតាមីន D ជាប្រចាំថ្ងៃ ឬអាចទទួលទានគ្រាប់ថ្នាំបន្ថែមក៏បាន។ ចំពោះអាហារវិញមានដូចជា ផ្សិត ទឹកដោះគោ ស៊ុតលឿង ថ្លើម ជាដើម។
២- ខ្លាញ់ត្រី
ពពួកត្រីសមុទ្រដូចជា ត្រីសាលម៉ុន ធូណា ជាអាហារល្អដែលសម្បូរជាតិខ្លាញ់អូមេហ្កា។ អាហារដែលចម្អិនពីត្រីទាំងនេះ ពិតជាអាចជួយដល់ការចងចាំនៅវ័យចំណាស់របស់យើងបាន ប្រសិនបើញ៉ាំបានញឹកញាប់ បូករួមទម្លាប់ល្អៗដទៃទៀត។
៣- ហាត់ប្រាណ និងហ្វឹកហាត់ខួរក្បាលជាប្រចាំ
លំហាត់ប្រាណងាយៗ អាចជួយធ្វើឲ្យចលនាសរសៃឈាមរត់បានស្រួល និងបង្កើនសមត្ថភាពខួរក្បាល។ ការបង្កើនសមត្ថភាពខួរក្បាលឲ្យសកម្មភាពជាប្រចាំ ដើម្បីជួយពង្រឹងឲ្យខួរក្បាលនៅតែមានភាពរហ័សរហួន អាចចៀសឆ្ងាយពីជំងឺភ្លេចភ្លាំង ហើយហ្គេមដែលល្អដូចជា ផ្គុំរូប ហ្គេមបែបផ្សងព្រេងដែលស្វែងរកច្រកចេញ សុទ្ធតែល្អចំពោះសុខភាពខួរក្បាល។
៤- កុំឲ្យមានការប៉ះទង្គិចក្បាល
ដើម្បីឲ្យខួរក្បាលចងចាំបានល្អ ចំណុចសំខាន់គឺត្រូវការពារក្បាលរបស់យើងមិនឲ្យមានការប៉ះទង្គិច ឬរងរបួសឲ្យសោះ។ មួយវិញទៀតយើងអាចម៉ាស្សាក្បាលថ្នមៗ ដើម្បីឲ្យសរសៃឈាមរត់ស្រួល និងកុំភ្លេចសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យខួរក្បាលគ្មានភាពស្មុគស្មាញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្
ចុចអាន៖ អាហារ ៥ ក្រុមនេះជាថ្នាំបំប៉នរាងកាយមនុស្សចាស់ ដើម្បីបង្កើនការការពារប្រឆាំងនឹងកូវីដ
ចុចអាន៖ ក្នុងផ្ទះមានមនុស្សចាស់ និងកូនក្មេង គួរមានឧបករណ៍តាមដានសុខភាពទាំងនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ