KPT+
៤ យ៉ាង កុំប្រព្រឹត្តដាច់ខាត នៅពេលដើរជួបមនុស្សខ្លួនពេញចិត្ត ហើយចាត់ទុកជា Idol
អ្នកណាក៏មានមនុស្សខ្លួនចូលចិត្តឬស្រលាញ់គាំទ្រ និងបានចាត់ទុកពួកគេជា Idol របស់ខ្លួនដែរ។ ប៉ុន្តែប្រសិនបើយើងដើរតាមផ្លូវ បានជួប Idol ដោយចៃដន្យ ហើយបញ្ចេញចរិត ៤ យ៉ាងនេះ មកពួកគេ ធានាថាអ្នកប្រហែលជួបបានតែម្ដង ឬគ្មានលើកទី ២ ផងមិនដឹង។
៤ យ៉ាងនេះជាអ្វី? តោះមកមើលទាំងគ្នា!
១ កុំស្រែក
ដោយសារ idol ទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ដូច្នេះបើអ្នកជួបតាមទីសាធារណៈសូមកុំស្រែកហៅឈ្មោះឬបង្កឲ្យមានសភាពឡូឡាឡើងមក។ ការស្រែកបង្ហាញពីសីលធម៌ពេលយើងដើរជួបនរណាម្នាក់ដែរ។
២ គ្មានការប៉ះឬបន្លំ
ទោះជាការគួរសម ដើម្បីបានប៉ះនិងអោបថតរូបជាមួយគ្នា តែក៏មិនគួរធ្វើដូចគ្នា។ idol របស់យើងក៏ត្រូវការគំលាត ត្រូវការសេរីភាព និងយល់ព្រមពីពួកគេថា យើងពិតជាអាចថតរូបបានពិតមែន។ មិនមែនឲ្យតែឃើញមនុស្សខ្លួនស្រលាញ់ ចូលចិត្ត ចាត់ទុកជា idol សុទ្ធតែអាចថតរូបបានទេ។
៣ កុំធ្វើជាមនុស្សឈ្លើយ
ពេលខ្លះអ្នកគាំទ្រម្នាក់អាចបញ្ចេញចរិតមិនល្អដាក់ idol របស់ពួកគេមិនដឹងខ្លួនក៏មាន។ ការបង្ហាញចរិតច្រឡើសបើសដាក់គ្នានៅតាមសាធារណៈ គឺមិនគួរឲ្យកើតឡើងនោះទេ។
៤ កុំជិតស្និទ្ធពេក
ថ្វីត្បិតតែការជួបជាមួយ idol ខ្លួនស្រលាញ់ពេញចិត្តជាអារម្មណ៍រំភើបក៏ដោយ ប៉ុន្តែយើងក៏មិនគួរធ្វើបែបនេះដាក់ពួកគេឡើយ។ វាការខ្វះសុជីវធម៌ក្នុងខ្លួន គ្មានរបៀបរៀបរយ និងគួរឲ្យភ័យខ្លាច ជាពិសេសសម័យកូវីដទៀត រឹតតែចៀសឆ្ងាយ។ idol យើងក៏មានសំពាធដែរ ប្រសិនបើអ្នកគាំទ្រគ្រប់គ្នាមកស្និត មិនរក្សាគំលាតទាំងមិនទាន់ទទួលបានការអនុញ្ញាតពីពួកគេដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Idolល្បីៗមានមុខមាត់ស្អាតសង្ហាទាំង ១០នេះ សុទ្ធតែអ្នកមកពីទីក្រុង ប៊ូសាន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់