Connect with us

KPT+

ភាពរឹងមាំមិនមែនទាក់ទងនឹងការប្រើកម្លាំងទេ តែជាការស៊ូទ្រាំបាន ក្នុងការដោះស្រាយបញ្ហានានា

បានផុស

នៅ

អាកប្បកិរិយារបស់យើង រមែងមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើរបៀបដឹកនាំជីវិត។ ការប្រកាន់ខ្ជាប់នូវអាកប្បកិរិយាត្រឹមត្រូវ គឺជាជំហានដ៏​មានឥទ្ធិពលបំផុត សម្រាប់​ឲ្យ​មនុស្ស​ម្នាក់ៗ​ ​ឆ្ពោះ​ទៅ​រក​ជោគជ័យ។

អាកប្បកិរិយា គឺ​សំដៅ​លើ​សកម្មភាព ​ឬ​វិធីសាស្ត្រ​ដែល​យើង​បាន​ជ្រើសរើស​មក​ឆ្លើយតប​ ទៅ​នឹង​បញ្ហា ។ អាកប្បកិរិយា​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ ទៅ​លើ​ការ​បង្កើត​បុគ្គលិក​លក្ខណៈ​របស់​យើង។

អាកប្បកិរិយា​គឺ​ជា​ជំរើស រវាង សកម្មភាព​ឆ្លើយតប​ជា​វិជ្ជមាន​និង​អវិជ្ជមាន។ អាកប្បកិរិយា​អព្យាក្រឹត​ ដែល​ជា​ទូទៅ​មិន​សូវ​បាន​ទទួល​ការ​ឲ្យ​តម្លៃ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកប្ប​កិរិយា​វិជ្ជមាន​ អាច​ជួយ​ឲ្យ​យើង​បាន​រីកចម្រើន​ ដោយសារ​រាល់​ពេល​ឆ្លង​កាត់​ពី​មនុស្ស​វិជ្ជមាន ​ទុកវា​ជា​មេរៀន។ គុណ​លក្ខណៈមួយទៀត​ដែល​មាន​ឥទ្ធិពល​បំផុត ​នៃការ​ប្រកាន់​យក​អាកប្បកិរិយាវិជ្ជមាន គឺចំនួននៃការហ៊ាន​ផ្លាស់ប្ដូរ តាម​របៀប​ដែលអ្នកទូទៅខ្ចិល មិនចង់ព្យាយាម ឬមិននឹក​ស្មាន​ដល់​ថា​ធ្វើ​បានរលូន។

ការមានអាកប្បកិរិយា​វិជ្ជមាន គឺជា​គុណ​សម្បត្ដិ​សំខាន់​របស់​អ្នកដឹកនាំ។ ជាការកំណត់ចរិត​ជា​មេដឹកនាំ​ ពីកំណើតមក។ អាកប្បកិរិយា​វិជ្ជមាននេះ​ មិន​ត្រឹម​តែ​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែនាំមក​នូវ​សុភមង្គល​និង​ក្ដី​សង្ឃឹម​ដល់​មនុស្ស​ជុំវិញ​ខ្លួនទៀត។

តាមពិត អាកប្បកិរិយា​វិជ្ជមាន​មិនអាចកើតមាន​ឡើង​ក្នុងរយៈពេល​តែ​មួយ​ថ្ងៃ​ ក្រោយ​អាន​អត្ថបទនេះរួចឡើយ។ ការ​ផ្លាស់ប្តូររ​ត្រូវបន្ថែម​រាល់ថ្ងៃ ដោយក្តី​សង្ឃឹម និង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព។ ចូរ​ចាប់ផ្ដើម​រៀន​ទទួល​ខុសត្រូវ​ចំពោះការ​បរាជ័យ​របស់យើងថា វា​មកពី​យើង​ខ្លួនឯង មាន​គំនិត​អាក្រក់ បន្ទោសនិងច្រណែនអ្នកដទៃឬផ្តេកផ្តួល ។ល។

ព្យាយាម​ទទួល​ស្គាល់​បញ្ហា​ ឬចរិតមិនល្អខ្លះនៃខ្លួនយើងដែលត្រូវកែលំអ។ ការ​មាន​ចក្ខុវិស័យ​កាន់តែធំ ចិត្ត​កាន់​តែទូលាយ នឹង​បន្ថែម​ការ​ផ្ដោត ឬ​ថាមពលចិត្ត​របស់​យើង​ទៅ​លើ​ការ​ស្វែងរក​ដំណោះស្រាយ​ ជា​ជាងការ​បន្ទោស​ជោគ​វាសនា។ អ្វីដែល​សំខាន់គឺត្រូវបោះ​ជំហាន​មួយៗ​ និង​ជំរុញ​ដែនកំណត់​ជា​រៀងរាល់ថ្ងៃ។ រាល់​បរាជ័យ គឺ​ជាឱកាស​ដើម្បីរៀនអ្វីថ្មីមួយ ទន្ទេញ​ចាំ​ពាក្យ​នេះ​នៅ​ថ្ងៃ​នេះ៕

អត្ថបទ​៖សីហា

ចុចអាន៖ត្រឹមចេះអភ័យទោសឲ្យ​អ្នក​ដទៃ ផ្ដល់​ប្រយោជន៍​សុខភាពផ្លូវចិត្តខ្លួនឯងយ៉ាងលើសលុប

ចុចអាន៖បួនចំណុច កសាងបុគ្គលិកលក្ខណៈថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ នាទីute មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាសិទ្ធនារីអន្តរជាតិ ០៨ មីនា ឆ្នាំ ២០២៥

សេចក្ដីជូនដំណឹង៥ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសទិវាសិទ្ធនារីអន្តរជាតិ ០៨ មីនា ឆ្នាំ ២០២៥

ព័ត៌មានជាតិ៧ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់រង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤

ព័ត៌មានជាតិ២១ នាទីutes មុន

សម្ដេចធិបតី ឱ្យសហព័ន្ធប្រដាល់គុនខ្មែរចាប់ដៃជាមួយប្រទេសផ្សេងៗផ្សាយគុនខ្មែរឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ

ព័ត៌មានជាតិ២៧ នាទីutes មុន

កីឡាករ​ ពេជ្រ អាទិទេព​ សង្ឃឹមឈ្នះ​ ៦០​%​ ពេល​ប៉ះ​ រឿង​ ឌីណា​ វគ្គផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ IPCC​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា២៤ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម