KPT+
សើចរាល់ថ្ងៃ ជួយសម្រួលផ្លូវអារម្មណ៍យ៉ាងច្រើន ពិសេសផ្លូវចិត្តកាន់តែប្រសើរ
សំណើចចេញពីចិត្ត ជួយសម្រួលផ្លូវអារម្មណ៍យ៉ាងច្រើន ហើយកាលណាផ្លូវចិត្តយើងល្អ សុខភាពរាងកាយក៏ល្អតាមហ្នឹងដែរ។
១- រំសាយទុក្ខ
សើចអាចធ្វើទៅបាន លុះត្រាអារម្មណ៍យើងរីករាយ គ្មានក្ដីកង្វល់ ភាពភ័យខ្លាច ឬខឹងសម្បារ។ ពេលគ្នាយើងតានតឹងអារម្មណ៍ ដោយសារបញ្ហាផ្ទាល់ខ្លួន ឬការងារ សំណើចអាចជួយផ្លាស់ប្ដូរបរិយាកាសតានតឹងក្នុងខ្លួនឲ្យមកធូរស្រាលបាន។
អារម្មណ៍នឹងផ្លាស់ប្ដូរ ពេលមានសំណើចក្អាកក្អាយ។ ហេតុនេះកុំព្យាយាមក្រសោបភាពសោកសៅ ហើយយកវិធីផ្សេងពីនេះ ដូចជា ជិះ ដើរលេង អាចជួយឲ្យជីវិតពោរពេញដោយផាសុកភាព។
២- បង្កើនទំនាក់ទំនងល្អ
ក្រៅពីការងារ និងការប្រាស្រ័យទាក់ទង សំណើចជារឿងសំខាន់ក្នុងជីវិត។ គិតមើល៍ ពេលឈ្លោះជាមួយមនុស្សយើងស្រលាញ់ចូលចិត្ត ស្អែកឡើងមានអារម្មណ៍បែបណា?
បើអារម្មណ៍បែបនេះមានត្រឹមកន្លះខែ វាអាចវិវត្តទៅជាសោកសៅយ៉ាងលឿន តានតឹង ឈានដល់បាក់ទឹកចិត្ត ជះឥទ្ធិពលមិនល្អលើខួរក្បាលទៀត។ សាកវិធីងាយៗដើម្បីដោះស្រាយបញ្ហាតានតឹង៖
– និយាយកំប្លែងឲ្យបានច្រើន
– មើលវីដេអូ ឬអ្វីដែលជួយឲ្យអារម្មណ៍រំភើប
– លួងលោម ឬធ្វើអ្វីក៏បានឲ្យតែមានអារម្មណ៍សើចសប្បាយ
បែបនេះភាពសោកសៅនឹងរលាយបន្តិចម្តងៗ ជំនួសមកវិញដោយស្នាមញញឹម និងក្តីសង្ឃឹម ធ្វើឲ្យជីវិតកាន់តែរីករាយ ល្អទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
៣- បង្កើនភាពស្និទ្ធស្នាល
ទំនាក់ទំនងរបស់យើង និងនរណាម្នាក់កាន់តែស្និទ្ធស្នាល បើលេងសើចជាមួយគ្នាច្រើន អាចជាវិធីសាស្ត្របន្តិចបន្តួច សម្រាប់ប្តីប្រពន្ធបង្កើនភាពស្និទ្ធស្នាលតាមរយៈការសើចក្អាកក្អាយ ជាមួយគ្នា។ សើចជាផ្នែកមួយសម្រាប់បំពេញជីវិតយើង កែប្រែភាពអួអាប់ទៅភ្លឺថ្លា ហើយពេលណាសុខភាពផ្លូវចិត្តយើងល្អ សុខភាពផ្លូវកាយក៏ល្អដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សើចច្រើនចម្រើនអាយុ ពិតកម្រិតណា?
ចុចអាន៖ កុំកំណាញ់! ឧស្សាហ៍ញញឹមផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់អ្នក
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត