Connect with us

KPT+

អាយុ​គ្រាន់​តែ​ជា​តួលេខ​ មិនមែន​ជា​កត្តា​កំណត់​ជោគជ័យ​ឬ​បរាជ័យ​បាន​ឡើយ

បានផុស

នៅ

សង្គម​ខ្លះ និយម​កំណត់​លទ្ធផល​មនុស្ស​ដោយ​និយាយ​អំពី​អាយុ​និង​វ័យ។​ សង្គម​ខ្មែរ​យើង​ក៏​មាន​មនុស្ស​ចាស់​ខ្លះ ​និយាយ​ការ​ធ្វើ​ជា​អ្នកដឹកនាំ​គេ​តាម​រយៈ​វ័យ ។ អ្នក​ខ្លះ​និយម​មើលងាយ​អ្នកដឹកនាំ​ក្មេងៗ​ដោយ​ប្រើ​ពាក្យ​ថា​ស្ទើរ​បទពិសោធន៍។

ខាងក្រោម​នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន ​នៃ​មូលហេតុ​ដែល​អ្នក​មិន​គួរ​គិត​ពី​អាយុ​ នៅ​ពេល​និយាយ​ពី​ហេតុផល​ដែល​ើងចង់​ក្លាយ​ជា​អ្នក​មាន​ និង​ជោគជ័យ។

ក្មេង​ពេក​ក្នុង​ការ​បង្កើត​អ្វីមួយ​ឡើង​មក?

មនុស្ស​ជា​ច្រើន​មាន​ទំនោរ​មើល​ងាយ​យុវជន​ ដែល​មាន​គំនិត​ល្អៗ ។ ពួកគេ​សន្មត​ថា ​បើ​គ្មាន​បទពិសោធន៍​ គឺ​មិន​អាច​បង្កើត​អ្វី​ដែល​អាច​យក​ទៅ​ផ្លាស់ប្ដូរ​ពិភពលោក​បាន​ទេ។ ទោះ​យ៉ាងណា​ក៏​ដោយ​ មនុស្ស​បាន​ជម្នះ​​ពាក្យ​មុសា​នេះ​ ហើយ​​ឆ្លង​កាត់​ទៅ​រក​ភាព​ជោគជ័យ​រហ័ស​ជាង​ជំនាន់​មុន​បាន។

១. លោកស្រី Sophia Amoruso

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Sophia Amoruso អាយុ ២២ ឆ្នាំ​​ បាន​ចាប់ផ្ដើម​គម្រោង​លក់​សំលៀកបំពាក់​ទាន់​សម័យ​ នៅ​លើ eBay ខណៈ​ពេល​ដែល​គាត់​ធ្វើការ ១៣ ដុល្លារ​ក្នុង​មួយ​ម៉ោង។  បច្ចុប្បន្ន​នេះ Sophia Amoruso មាន​ទ្រព្យសម្បត្តិ ២៨០ លាន​ដុល្លារ​ ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​សមាជិក​ក្មេង​ជាងគេ​ក្នុង​ចំណោម​ក្លឹប ​ដែល​គាំទ្រ​ដោយ​ស្ត្រី​មាន​ជាងគេ​បំផុត។

២. Justin Bieber

អ្នក​គ្រប់គ្រង​បច្ចុប្បន្ន​របស់ Justin គឺ​លោក Scooter Braun បាន​រក​ឃើញ Justin នៅ​អាយុ ១៤ ឆ្នាំ។ គាត់​បាន​សាប​ព្រោះ​គ្រាប់​ពូជ​ នៃ​ជំនឿ​លើ​ខ្លួនឯង​ ហើយ​ឥឡូវ  Justin មានតម្លៃ ២៦៥ លាន​ដុល្លារ​ ដោយ​ផ្អែក​ទៅ​លើ​រឿង​មួយ​ដែល Justin គឺ​ជា​តារា​ដែល​ច្រៀង​ពីរោះ។

ចាស់​ពេក​ដើម្បី​បង្កើត​វា?

សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ជ្រេ ភាគច្រើន​ត្រូវ​បាន​គេ​មើលងាយ​ និង​តែងតែ​ព្យាយាម​ដើម្បី​ទទួល​បាន​ជោគជ័យ​ ទោះបី​ជា​មាន​ការ​បរាជ័យ​ច្រើន​ដង ​នៅ​អាយុ​ដែល​មនុស្ស​ជាច្រើន​និយាយ​ថា ​មិន​សក្ដិសមក៏​ដោយ។

ជា​រឿង​មិន​ងាយស្រួល​ទេ ​ក្នុង​ការ​ដើរ​តាម​ផ្លូវ​ខ្លួនឯង​ នៅ​ពេល​ដែល​មាន​សំឡេង​រាប់​ពាន់​ជុំ​វិញ​អ្នក​ ជំទាស់​នឹង​អាយុ​មិន​សម​នឹង​ប្រកួតប្រជែង​បន្ត​ទៀត។

៣. Ray Kroc

Ray បាន​ឈាន​ដល់​អាយុ ៥០ ឆ្នាំ​ លោក​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​សម្រាប់ ភោជនីយដ្ឋាន McDonald ដំបូង​គេ។ ​ខណៈ​ពេល​ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន McDonald​ មាន​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ១០៤,៤២ ពាន់​លាន​ដុល្លារ​ ហើយ​បាន​ក្លាយ​ជា​ម៉ាក​ល្បីៗ ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៧ ។

សរុប​សេចក្ដី​មក​ មនុស្ស​ទាំង​អស់​ខាង​លើ​នេះ​ គឺ​ជា​បុគ្គល​ដែល​មាន​កម្លាំង​ចិត្ត​ខ្លាំង ​ដែល​ចង់​ធ្វើ​ឲ្យ​វា​ធំ​ ដោយ​មិន​គិត​ពី​អ្វី​ដែល​ត្រូវ​ធ្វើ។

មនុស្ស​តែង​គិត​ថា ​អ្នក​ដែល​ទទួល​បាន​ជោគជ័យ ​ច្រើន​តែ​មាន​ទុន​ស្រាប់ ​ឬ​មាន​ឱកាស​ច្រើន​ក្នុង​ការ​ធ្វើ។  នៅ​ក្នុង​ពិភពលោក​នេះ ​ការ​ពិត​ដែល​យើង​គួរ​រៀន ​គឺ​ថា​មនុស្ស​គ្រប់គ្នា​មាន​ឱកាស​ស្មើគ្នា​ ដើម្បី​ទទួល​បាន​ជោគជ័យ។

ទោះបី​វា​អាច​ជា​ពេល​វេលា​ខុស​គ្នា​ នៅ​ក្នុង​ជីវិត​របស់​យើង​ក៏​ដោយ ​យើង​ទំនង​ជា​ទទួល​ជោគជ័យ​ដូច​មនុស្ស​ជោគជ័យ​ណាមួយ​ ក្នុង​ចំណោម​មនុស្ស​ជោគជ័យ​ទាំង​នេះ។

រឿង​តែ​មួយ​គត់​ដែល​យើង​ត្រូវ​ធ្វើ ​ដូច​ដែល​ពួកគេ​បាន​ធ្វើ ​គឺ​ត្រូវ​ខិតខំ​ប្រឹងប្រែង មាន​កម្លាំង​ជំរុញ​ចិត្ត ​​ជំនឿ​លើ​ខ្លួនឯង ការ​អត់ធ្មត់​ និង​ភាព​បត់បែន ​​ដើម្បី​សម្រេច​កិច្ចការ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកណា​នៅ​ពី​ក្រោយ​សកម្មភាព​ សប្បុរសធម៌​នៃ​មហាសេដ្ឋី BILL GATES?

ចុចអាន៖WARREN BUFFETT ៖​ ចូរ​ទិញ​អ្វី​យើង​នឹង​ចំណេញ​ សូម្បី​ទីផ្សារត្រូវបានបិទដល់ទៅ១០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម