KPT+
ការប្រជែងហួសហេតុ នឹងបំផ្លាញខ្លួនឯង
ការវាស់វែងភាពជោគជ័យសម្រាប់សង្គមសព្វថ្ងៃនេះ គឺទ្រព្យសម្បត្តិ កិត្តិនាម ឬអំណាច។ យ៉ាងណាមិញ មនុស្សជាច្រើនក្នុងចំណោមនោះ ចេះធ្វើចិត្តគេឲ្យមានសុភមង្គល តាមរយៈការគិតផ្សេង។ ពួកគេមិនមែនចង់បានខ្លួនឯងថា ជាលេខមួយនៅក្នុងជំនាញ ព្រោះគំនិតលេខមួយនឹងបំផ្លាញយើង ហើយគ្មានអ្នកណាលេខមួយជានិច្ចទេ ក្នុងលោកនេះ ឯវាក៏មិនចាំបាច់ពេកដែរ។

យើងត្រូវមានវិន័យ តែមិនមេនយកមកបង្ខំខ្លួនឯងទេ គឺរំងាប់ចិត្តលោភរបស់ខ្លួនឯង។
មេរៀនសំខាន់ដែលទស្សនវិទូនានាបានបង្រៀនយ៉ាងល្អគឺថា អ្វីគ្រប់យ៉ាងដែលយើងទទួលបាន ក្នុងនាមជាមនុស្សម្នាក់រស់បានល្អ ឬតាមរយៈអាជីពជោគជ័យ ត្រូវបានបង្កើតរង្វាស់ខុសៗគ្នា។
« ភាពជោគជ័យរបស់ខ្ញុំ មិនមែនសម្រាប់អ្នកដទៃមើលឃើញវាយតម្លៃទេ តែវាក្នុងកណ្តាប់ដៃខ្ញុំ ខ្ញុំសម្រេចថាដូចម្តេចដែលជាជោគជ័យពិតរបស់ខ្ញុំ!» ក្នុងសៀវភៅទម្រាំក្លាយជាអ្នកនិពន្ធ។
“ អ្វីដែលយើងគ្រប់គ្នានឹងបន្សល់ទុកពេលស្លាប់ មិនមែនជាអលង្ការឬអ្វីៗប្រេនៗទេ ប៉ុន្តែជាអ្វីមួយដែលមានអាយុកាលវែងជាងយើង បើអាចភ្ជាប់ទៅជួយនឹងបំភ្លឺដល់ជីវិតរបស់អ្នកដទៃកាន់តែប្រសើរ។ ” ម៉ីសនសុធារី
រកចម្លើយឲ្យសំណួរនេះ«តើជោគជ័យមានន័យយ៉ាងណាចំពោះយើងខ្លួនឯង?!»
ជាការពិត យើងមិនអាចដឹងថា តើបានទទួលជោគជ័យ ឬមិនបានកំណត់រង្វាស់នៃភាពជោគជ័យជាមុនទេ។
ជោគជ័យមិនមែនគ្រាន់តែជាលេខជាចំនួនទេ វាជាគុណតម្លៃ។ គ្រប់គ្នាមិនមានកាតព្វកិច្ចដើម្បីតែឈ្នះទេ តែមានកាតព្វកិច្ចព្យាយាមបន្តទៀត ធ្វើឲ្យអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ។
និយមន័យនៃភាពជោគជ័យ គឺមិនមែនរឿងឲ្យគេយកទៅលេងសើចឡកលើយឡើយ។
ចុចមើលវីដេអូដែល អ្នកនិពន្ធ ម៉ីសន សុធារី និយាយអំពីជោគជ័យ
«ខ្ញុំមិននិយាយថា បុគ្គលជោគជ័យអាក្រក់ទេ ប៉ុន្តែការគិតអំពីលេខ១ ឬអស្ចារ្យ កំពុងតែបង្កើតការបែងចែកប្រកបដោយគ្រោះថ្នាក់ចំពោះយុវវ័យ។ វាជាដើមចមនៃឌីប្រេស្សិនផងដែរ។
អ្នកនិពន្ធប្រាប់ថា ព្រឹត្តិការណ៍ជីវិតដែលពឹងផ្អែកលើសមត្ថភាពនៃការគ្រប់គ្រងចិត្ត។ បើយើងសម្ភាសន៍ការងារហើយធ្លាក់ ទុកជាមេរៀនវិញ កុំទៅអន់ចិត្ត ដល់ថ្នាក់ទៅប្រកាន់គុំខឹងចំពោះអ្នកធ្វើសម្ភាន៍ ឬខឹងអ្នកដែលគេជាប់។ មិនគួរមានអារម្មណ៍មិនល្អទេ ប្រសិនបើមិនទទួលបានការងារថ្មីភ្លាមៗ កុំធៀប កុំប្រដូចកុំបន្ទោស។ ក្នុងជីវិត ការបានជួបរឿងខកបំណងជារឿងធម្មតា។ សូម្បីកីឡាករជើងឯក នៅតែបរាជ័យបាន។
និយមន័យនៃភាពជោគជ័យ មិនត្រឹមតែធ្វើឲ្យគ្រោះថ្នាក់ដល់ផ្លូវចិត្តមនុស្សភាគច្រើន ដែលទុកថាចាំបាច់ត្រូវតែឈ្នះប៉ុណ្ណោះទេ វារារាំងជោគជ័យផង។
ការរំពឹងទុកហួសហេតុរបស់ឪពុកម្តាយ ដើម្បីឲ្យកូនមានការប្រកួតប្រជែង ដែលគេជឿថានិងទទួលបានលទ្ធផលចំពោះអនាគតក្មេង តាមពិតបើប្រើហួសហេតុ នឹងបង្កើតជាយុវវ័យមានបញ្ហាម្នាក់ទៅអនាគត។

ការនិយាយបន្ទោស ឬប្រៀបធៀបទៅនឹងសមិទ្ធផលរបស់មិត្តភក្ដិពួកគេ នឹងធ្វើឲ្យអ្វីៗកាន់តែអាក្រក់ឡើងៗ។ មាននិស្សិតជាច្រើនដែលមានបញ្ហាសុខភាពផ្លូវចិត្ត តាំងពីមុនចូលរៀននៅមហាវិទ្យាល័យ។
ប្រព័ន្ធអប់រំប្រទេសស៊ីវិល័យជាច្រើន ឥឡូវនេះបានងាកចេញពីការបង្រៀនប្រដូចសមត្ថភាពនិងពិសោធន៍កម្រិតពិន្ទុល្អ មធ្យម ខ្សោយអីទៀតហើយ ។ ដូចចិត្តវិទូខាងការអភិវឌ្ឍន៍លោក Peter Gray ពន្យល់ថា” ប្រព័ន្ធនេះត្រូវបានរៀបចំ ស្ទើរតែបង្កើតការថប់បារម្ភ និងការធ្លាក់ទឹកចិត្តតាំងពីវ័យដំបូងរបស់មនុស្សយើង” ៕
អត្ថបទ៖ហុង
ចុចអាន៖សើចរាល់ថ្ងៃ ជួយសម្រួលផ្លូវអារម្មណ៍យ៉ាងច្រើន ពិសេសផ្លូវចិត្តកាន់តែប្រសើរ
ចុចអាន៖ភាពរឹងមាំមិនមែនទាក់ទងនឹងការប្រើកម្លាំងទេ តែជាការស៊ូទ្រាំបាន ក្នុងការដោះស្រាយបញ្ហានានា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?