KPT+
រូបមន្តឈ្នះចិត្តម្ដាយក្មេក ឱ្យស្រឡាញ់អ្នកដូចកូនបង្កើត
លើលោកនេះមិនមែនរូបមន្តទិព្វពីឋានលើឯណានោះទេ តែរូបមន្តនោះគឺស្ថិតនៅលើសណ្ដានចិត្ត និងសកម្មភាពល្អៗនេះឯង។ មនុស្សមិនល្អយ៉ាងណា ក៏គង់ចាញ់ក្រោមទង្វើល្អ ស្មោះត្រង់ និងទឹកចិត្តប្រពៃ។ ម្ដាយក្មេកចិត្តរឹង ក៏គង់ងាកមកស្រឡាញ់អ្នកដូចកូនបង្កើត បើសិនអ្នកអាចធ្វើបានប៉ុន្មានចំណុចនេះ។
១. ចាត់ទុកគាត់ដូចម្ដាយខ្លួន

ជាម្ដាយរបស់ស្វាមី ប្រៀបបីដូចម្ដាយខ្លួនដែរ គួរចេះគោរពស្រឡាញ់ និងប្រណិប័ត ស្មើព្រះកន្លោង។ បើអ្នកហៅគាត់ថា ម្ដាយប្ដី ឬ ម្ដាយបងឯង មិនខុសអីដែលអ្នកចាត់ទុកគាត់ជាម្ដាយអ្នកដទៃអ៊ីចឹងដែរ។
ដូច្នេះ កុំមានការបែងចែក គួរតែចេះគោរព និងយកចិត្តទុកដាក់ចំពោះម្តាយក្មេកដូចម្តាយបង្កើត ទើបធ្វើឲ្យគាត់រំភើបចិត្ត ហើយស្រឡាញ់អ្នកខ្លាំង។
២. ជួយយកអាសារ

ជួយយកអាសារជារូបមន្តឈ្នះចិត្តមនុស្សស្ទើរគ្រប់សណ្ឋាន។ មិនមានកូនប្រសាឯណាឱ្យម្ដាយក្មេក ដាំស្ល បម្រើនោះទេ។ ទោះចេះ ឬមិនចេះ គួរជួយកិច្ចការតាមដែលអាចធ្វើបាន និងរៀនសូត្រពីគាត់ឱ្យបានច្រើន។ កុំធ្វើជាមនុស្សសម័យថ្មីដែលអត់ចិត្ត សូម្បីលាងចានឆ្នាំងក៏ធ្វើមិនកើត។ នៅផ្ទះខ្លួនឯងក៏ដោយ នៅខាងប្ដីក៏ដោយ រៀនធ្វើការងារផ្ទះ កុំនៅស្ងៀម ទើបអ្នកមានក្រេឌីតខ្ពស់។
៣. មិននិយាយដើមម្ដាយក្មេក

ម្ដាយក្មេក ជាមនុស្សបែបណាក៏ដោយ ហាមនិយាយដើមដាច់ខាត ឬយករឿងគាត់ទៅនិយាយប្រាប់អ្នកដទៃ ព្រោះអាចធ្វើឲ្យគាត់មិនសប្បាយចិត្ត ឬខឹងសម្បារទៀតផង។ បើគាត់មិនល្អ ត្រូវចេះខ្ទប់មាត់ តែបើគាត់ជាម្ដាយក្មេកល្អ ត្រូវចេះជំនួសដោយពាក្យសរសើរ។
៤. ជូនអំណោយខ្លះ

ជូនអំណោយមិនមែនជូនសំណូកទេ ត្រូវយល់ត្រង់ណេះ។ គ្មាននរណាមិនសប្បាយចិត្តនឹងអំណោយនោះទេ ទោះតិចតួចក៏ដោយ វាបញ្ជាក់ពីការមានចិត្តមានថ្លើម។ អ្នកខ្លះយល់ថា ជូនអំណោយ គឺអែបអប តែខុសស្រឡះហើយ ព្រោះវាជាទឹកចិត្តទៅវិញទេ។ អំណោយជាវត្ថុក្ដី ថវិកាក្ដី ក្នុងឱកាសពិសេសនានា មិនគួរអាក់ខាននោះទេ បែបនេះទើបម្ដាយក្មេកទទួលអារម្មណ៍ថា អ្នកយកចិត្តទុកដាក់ជាមួយមនុស្សចាស់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បានម្តាយក្មេកដែលមាន៥ ចំណុចនេះកូនប្រសាជាមនុស្សមានសំណាងបំផុត

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?