KPT+
អាថ៌កំបាំងនៃភាពជាស្ត្រី ដែលបុរសដកចិត្តមិនរួច
ពេលខ្លះយើងឆ្ងល់ថា ម្ដេចនារីរូបមិនស្អាតហើយរាងមិនស្រលូន មិនស មិនមានមុខ V Shape បែរជាមានសុភមង្គលជាងនារីស្គមស្ដើងរាង Gold ស្លៀកពាក់អាឡេហ្គិនទៅវិញ?
ព្រោះពេលខ្លះ មនុស្សដែលគិតគូរតែសម្បកក្រៅ មិនសាងផ្នែកខាងក្នុងបេះដូង បានជាមិនស្គាល់សុភមង្គលពេញមួយជីវិតខ្លួន។
សុភមង្គលបានមកពីសកម្មភាពផ្ទាល់ខ្លួនរបស់មនុស្សស្រីម្នាក់ៗហើយខាងក្រោមនេះជាវិធីខ្លះដែលស្ត្រីឆ្លាតៗ និយមធ្វើ ដើម្បីទទួលបានសុភមង្គល និងការពេញចិត្តក្នុងជីវិតរស់នៅ៖
១ បង្កើតគោលបំណងក្នុងជីវិតជាក់លាក់
ជាញឹកញយយើងចាប់បានការងាររបស់យើងរាល់ថ្ងៃ ហើយទាំងនោះជាហេតុផលដែលជំរុញឲ្យយើងរស់។ មនុស្សត្រូវធ្វើការ មិនអាចគេងដល់ម៉ោង១១ទើបក្រោក ហើយឆ្លុះកញ្ចក់រង់ចាំមនុស្សប្រុសមកផ្ដល់សុភមង្គលឲ្យនោះទេ។ គួរក្លាយជាមនុស្សស្រីមានតម្លៃម្នាក់ ដែលរវល់ខ្លាំងជាងការទៅដើរតត្រុកតាមដានមនុស្សប្រុស។ មនុស្សស្រីពេញដោយសុភមង្គល គេគ្មានពេលដើរតាមមនុស្សប្រុសទេ។ ការងារប្រចាំថ្ងៃនិងសមិទ្ធផលរបស់គេ ក៏មិនចាញ់មនុស្សប្រុសដែរ។
២ ប្រកួតប្រជែងនឹងខ្លួនឯង
ការប្រកួតប្រជែងខ្លួនឯង គឺជាវិធីមួយដើម្បីបង្កើនភាពសិចស៊ី។ កុំជឿគេថា មនុស្សស្រីរឹងមាំអភ័ព្វស្នេហ៍ មិនពិតទេ ព្រោះពេលខ្លះពួកគេអាចរស់ដោយមិនបាច់មានមនុស្សប្រុសផង ឬមានក៏បានមិនមានក៏មិនអី។
ឥឡូវមនុស្សប្រុសតែងប្រជែងគ្នា ស្វែងរកមនុស្សស្រីប្រភេទនេះ មកឈរក្បែរគេក្នុងសង្គម។ ត្រូវដឹងថា មនុស្សប្រុសពេលខ្លះទន់ខ្សោយបំផុតក្នុងឧបសគ្គជីវិត គេត្រូវការមនុស្សស្រីម្នាក់រឹងមាំមកឆ្លងកាត់ជាមួយគ្នា ពុំមែនកូនក្មេងស្អាតម្នាក់ ដែលដួលរេលជាមួយគេទេ។ តណ្ហា ខុសពីជីវភាពគ្រួសារ។

៣ អភិវឌ្ឍរង្វង់សង្គម(បណ្ដាញទំនាក់ទំនង)
ការមានបណ្ដាញសង្គមរឹងមាំ គឺជាគន្លឹះងាយស្រួលក្នុងការធ្វើអ្វីៗច្រើនទៀតមិនថាអាជីពការរកស៊ី។ កុំរៀបការហើយកាលណា ទាត់មិត្តចោល ឬសំងំក្នុងផ្ទះ ដើរតាមតែប្ដី មនុស្សជាច្រើនបានខូចសុភមង្គលព្រោះការគិតថាគ្រួសារ១០០ភាគរយក្រោយរៀបការ។ ស្រមៃមើលពេលប្ដីកំពុងទៅប្រជុំ ឬទៅសិក្ខាសាលានៅបរទេស យើងគ្មានការធ្វើ ហើយដើរតាមតត្រុកពីក្រោយទាំងគ្មានភារកិច្ច ចំណែកស្ត្រីផ្សេងគេទៅ ព្រោះមានភារកិច្ចមានតួនាទី មានកៅអីមួយរង់ចាំ។

ត្រូវបង្ហាញថាអ្នកក៏មានកៅអីរបស់អ្នក ដែលចាំបាច់ត្រូវទៅ ទុកឲ្យប្ដីប្រចណ្ឌខ្លះ កុំឲ្យថ្ងៃណាមួយគេគិតថា ក្រៅពីគេ ជីវិតយើងគ្មានអ្វីទាំងអស់។ មនុស្សខ្លះមិនថាស្រីប្រុសនិងអស់តម្លៃពេលដែលរៀបការហើយ ចោលអាជីពទាំងស្រុងទៅចាប់យក ការដើរបណ្ដើរគ្នាត្រសងជាមួយប្ដីឬប្រពន្ធ បោះបង់រង្វង់សង្គមនិងបណ្ដាញរបស់ខ្លួន មិនដែលបែកគ្នាមួយជំហានសោះ បានអីទៅញាំកាហ្វេជាមួយមិត្តភ័ក្ដិ? ជជែកគ្នារឿងសង្គមការងារ អ្វីកើត? ហើយអ្នកណាចង់ជជែកជាមួយយើង បើមួយជំហានណាក៏ឃើញ ប្រពន្ធដើរតាមស្អិត?
៤ ស្មោះត្រង់នឹងប្ដី
ភាពស្មោះត្រង់ ពិបាករកណាស់ពិតមែន។ បុរសណាម្នាក់ដែលមានសំណាងបានភរិយាស្រលាញ់ស្មោះលើញាតិទាំងសងខាង បានសុខនឹងគ្នា គេខ្លាចបំផុតពេលបាត់បង់នាង ព្រោះនារីដែលគិតគូរគេ និងគ្រួសារខាងគេ កម្ររកបំផុតក្នុងលោកនេះ។

សង្គមខ្មែរយើងដែលមានទំនោរទៅរកខាងម្ដាយ បើម្ដាយនិយាយមិនល្អអំពីញាតិខាងឪពុកក៏គង់កូនៗចៅក្រោយមក មិនចូលចិត្តញាតិខាងប្ដីដូចគ្នា។ ដូច្នេះការរើសមនុស្សស្រីមកជាម្តាយកូនៗខ្លួន ជារឿងស្ត្រេសមួយសម្រាប់មនុស្សប្រុស។ មនុស្សជាច្រើនលែងលះភរិយាស្រស់ស្អាតរបស់ខ្លួន ព្រោះនៅនឹងគ្នាមិនកើត ដោយសាររឿងតឹងទ្រូងអស់ទាំងនេះ។
តើបងប្អូននារីមានប៉ុន្មានចំណុចដែរ?
ប្រែសម្រួល៖ហាណា
ចុចអាន៖ខ្សែជីវិតនារីវ័យក្មេងម្នាក់កើតចេញពីគ្រួសារក្រីក្រនៅជាយដែន ត្រូវបានលាតត្រដាងក្នុងកូនសៀវភៅថ្មី
ចុចអាន៖អំណោយពិសេស ល្អបំផុតដែលកូនប្រសាស្រីចង់ថ្លែងអំណរគុណដល់ម្ដាយក្មេក

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា