Connect with us

KPT+

ប្រភេទក្លិន​ទឹកអប់​ដែល​បុរស​គួរ​ប្រើ​ ​ដើម្បី​ទាក់ទាញ​​​​ការ​ចាប់​អារម្មណ៍​ពីមនុស្សស្រី

បានផុស

នៅ

ក្លិន​គឺ​ជា​អថេរ​​ដែល​មាន​អនុភាព​ ទាក់ទាញ​គ្រប់​ភេទ​ផ្ទុយ។ ក្លិន​ខ្លះ​អាច​ជា​ឧបករណ៍​ចិត្តសាស្ត្រ​ដ៏​មាន​ឥទ្ធិពល​ ធ្វើ​ឲ្យ​ស្ត្រី​មាន​អារម្មណ៍​ចង់​នៅ​ក្បែរ។ បុរស​ៗ​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា​ តើ​ក្លិន​ក្រអូប​អ្វី​ដែល​អាច​ទាក់ទាញ​ស្ត្រី​បាន?

វា​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ​ចំពោះ​អ្វី​ដែល​ស្ត្រី​ចូលចិត្ត។ មនុស្ស​ស្រីខ្លះ​ចូលចិត្ត​ក្លិន​ក្រអូប​ធម្មជាតិ​របស់​ដៃគូ​ ចំណែក​ឯ​អ្នក​ផ្សេង​ទៀត​ ចូលចិត្ត​ក្លិន​ក្រអូប​ពី​ទឹកអប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​មិនថា​ជា​ក្លិន​អ្វី​ ខាងក្រោម​នេះ​នឹង​បកស្រាយ​ពី​ក្លិន​មួយ​ចំនួន​ដែល​បុរស​អាច​ទាក់ទាញ​ស្ត្រី​
បាន ៖

១. ផ្លែឈើ

បុរស​ដែល​ញ៉ាំ​ផ្លែឈើ​និង​បន្លែ​ច្រើន​ បង្កើត​ញើស​ដែល​មាន​ក្លិន​ល្អ​សម្រាប់​ស្ត្រី។  នៅ​ក្នុង​ការ​សិក្សា​ឆ្នាំ ២០១៦ បាន​រក​ឃើញ​ថា ​អ្នក​ដែល​ទទួលទាន​ជាតិ​ខាតាណូទីន​ច្រើន (ដែល​មាន​នៅ​ក្នុង​ផ្លែឈើ​និង​បន្លែ​ដែល​មាន​ពណ៌​ទឹកក្រូច​លឿង​ឬ​ក្រហម) មាន​ក្លិន​ខ្លួន​គួរ​ឲ្យ​ទាក់ទាញ​ជាង​មុន។ អាហារ​ដែល​មាន​ផ្ទុក​ការ៉ូណូទីន ​រួម​មាន​ក្រូច​ថ្លុង​ ផ្លែ​ស្វាយ​ ការ៉ុត ​ផ្លែ​ក្រូច​ ម្ទេស​និង​មើម​ជាដើម។

២. ក្លិន Musk

Musk គឺ​ជា​ក្លិន​ក្រអូប​ដែល​ធ្វើ​ឲ្យ​​មនុស្ស​ប្រុស​មើល​ទៅ​កាន់​តែ​ទាក់ទាញ។ គ្រប់គ្នា​ប្រហែល​ជា​បាន​ឃើញ​វា​នៅ​ក្នុង​ទឹកអប់​ឬ​សាប៊ូ​ដុំ​ផ្សេងៗ។ ក្លិន​នេះ​កើត​ចេញ​ពី​ក្រពេញ​សត្វ​ ហើយ​វា​ក៏​រំលឹក​មនុស្ស​ពី​ការ​រួមរស់​ជាមួយ​គ្នា​ ឬ​ផ្លូវ​ភេទ​ជាដើម។

យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បញ្ហា​សង្គម SIRC នៅ​ចក្រភពអង់គ្លេស​ ស្ត្រី​មាន​ទំនោរ​ទៅ​រក​ភាព​ទន់ភ្លន់​ជាង​បុរស។

៣. វ៉ានីឡា

វ៉ានីឡា​គឺ​ជា​ក្លិន​ក្រអូប​ដែល​មនុស្ស​យល់​ថា ​ជា​ការ​រីករាយ​និង​បន្ថយ​កម្រិត​ស្ត្រេស​ក៏​ដូចជា​ការ​ថប់បារម្ភ។ ដោយ​យល់​ពី​ថា​សម​ហេតុ​ផល ​ធាតុ​នៃ​វ៉ានីឡា​បាន​មាន​វត្តមាន​នៅ​ក្នុង​ទឹក​អប់​និង​កូឡាជែន​ជា​ច្រើន ​ដែល​មនុស្ស​អាច​ប្រើប្រាស់​ដើម្បី​ទាក់ទាញ​ដៃគូ​ស្នេហា។

៤. ជី​អង្កាម

ជី​អង្កាម​មាន​ក្លិន​ឈ្ងុយ​ដែល​អាច​ទាក់ទាញ​ដល់​មនុស្ស​គ្រប់រូប។ ក្លិន​ជី​អង្កាម​ស្រស់​អាច​ជួយ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ​របស់​មនុស្ស​​កាន់តែ​ស្អិត​រមួត។

ដូច្នេះ​បុរស​ត្រូវ​ថែរក្សា​ខ្លួនឯង​និង​ត្រូវ​ដុសធ្មេញ​ មុន​ពេល​ចេញ​ក្រៅ​ណាត់​ជួប​ជាមួយ​នារី​ណា​ម្នាក់។

៥. ក្លិន​ស្បែក

ស្រដៀងនឹង musk ក្លិន​ក្រអូប​នៃ​ស្បែក​មាន​លក្ខណៈ​ម៉្យាង​ ដែល​បុរស​អាច​បង្ក​ភាព​ទាក់ទាញ​ដល់​ស្ត្រី។ នៅ​ពេល​ស្វែងរក​ទឹកអប់​ត្រូវ​រក​មើល​ក្លិន​ក្រអូប​ដែល​មាន​ការ​ណែនាំ​ពី​ស្បែក​នៅ​ក្នុង​គ្រឿង​ផ្សំ​ទាំងនោះ។
ចាំ​ថា​ក្លិន​ក្រអូប​ខាង​ក្រៅ ​ផ្ដល់​នូវ​ភាព​សិច​ស៊ី​និង​ភាព​ទាក់ទាញ​រាងកាយ​ដល់​ភេទ​ផ្ទុយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖regain

ចុចអាន៖៩សញ្ញាបង្ហាញ​ថា​គេ​លួច​ស្រលាញ់​អ្នក​ តែ​ខំ​​លាក់មិន​ឲ្យ​ដឹង

ចុចអាន៖បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម