KPT+
៣ ចំណុចខ្លឹម អាចជួយសិស្សៗឱ្យចងចាំមេរៀនបានល្អ
ការចងចាំមេរៀន ជាបញ្ហាលំបាកមួយសម្រាប់សិស្សានុសិស្សទាំងឡាយ ព្រោះថាវាតម្រូវនូវការតស៊ូស្វិតស្វាញ ជាមួយនឹងការធ្វើលំហាត់ ក៏ដូចជាទន្ទេញមេរៀនជាច្រើនទំព័រ។ មិនថាមេរៀនផ្នែកវិទ្យាសាស្ត្រពិត ឬវិទ្យាសាស្ត្រសង្គមឡើយ សុទ្ធសឹងមានតិចនិកក្នុងការរៀន ទើបអាចចងចាំបានល្អ និងមិនងាយភ្លេច។
សិស្សខ្លះ ក្រៅតែពីទន្ទេញ ពួកគេមិនមានវិធីសាស្ត្រក្នុងការចងចាំនោះទេ។ ដូច្នេះហើយទើប KTP Plus សូមលើកយកតិចនិកតូចៗចំនួន៣ តែខ្លឹមល្អ ដើម្បីជួយសិស្សៗចងចាំមេរៀនល្អជាងមុន។
១. កុំព្យាយាមទន្ទេញ

ការទន្ទេញ ពិតជាវិធីសាស្ត្រល្អមែន ព្រោះធ្វើឱ្យចងចាំលឿន តែវាក៏ងាយនឹងភ្លេចទៅវិញ ក្នុងរយៈពេលដ៏ខ្លី។ ក្រៅតែពីព្យាយាមសូត្រយ៉ាងរត់មាត់ហើយ យើងក៏ត្រូវដឹងដែរថា មេរៀនអត់នៅជាប់ខួរក្បាលយើងយូរទេ។ ដូច្នេះហើយដើម្បីចងចាំបានល្អ គួរព្យាយាមយល់ពីមេរៀននោះ ហើយបកស្រាយតាមអ្វីដែលយើងយល់ឃើញ រួចនិយាយវាចេញពីការយល់ដឹងរបស់យើង នោះមេរៀនដែលរៀនបានមកមិនងាយបាត់ទៅណាឡើយ។
២. ទាញទំនាក់ទំនងនៃមេរៀន
ព្យាយាមទាញមេរៀនចាស់និងថ្មី ឱ្យមានទំនាក់ទំនងគ្នា ឬព្យាយាមរកឱ្យឃើញនូវភាពទាក់គ្នាមួយចំនួន ដើម្បីឱ្យមេរៀនទាំងនោះមានភាពងាយស្រួល ជាពិសេសអាចចងចាំទាំងអាចាស់ផង និងអាថ្មីផង។ ក្រៅពីនោះ យើងទាញមេរៀនយើងឱ្យភ្ជាប់ទៅអ្វីៗដែលនៅជុំវិញ ឬស្ថានភាពរស់នៅ។ល។ នោះទើបអាចជួយយើងកាន់តែច្រើនឱ្យចងចាំបានល្អ។
៣. ព្យាយាមឆ្លុះបញ្ចាំងមេរៀន
ក្រោយពីរៀនចប់ ជាពិសេសមេរៀនផ្នែកវិទ្យាសាស្ត្រសង្គម គួរកុំភ្លេចបង្ហាញ ឬបញ្ចេញយោបល់ពីអ្វីដែលយើងយល់ឃើញ និងអ្វីដែលបានរៀនរួចហើយទៅកាន់លោកគ្រូអ្នកគ្រូ ក៏ដូចជាមិត្តរួមថ្នាក់ ឬអ្នកផ្ទះជាដើម។ ពេលណាយើងឧស្សាហ៍ធ្វើបែបនេះ នោះខួរក្បាលនឹងរឹតតែមានការយល់ដឹងបន្ថែម ព្រមទាំងដំណើរការបានល្អទៀតផង។ ដោយសារយើងតែងតែបញ្ចេញយោបល់ញឹកញាប់ទៅលើអ្វីដែលយើងបានសិក្សា ដូច្នេះមេរៀនទាំងនោះនឹងដក់ជាប់ មិនងាយភ្លេចនោះទេ។
យ៉ាងណាមិញ គន្លឹះទាំងនេះ មិនមានន័យថា អាចផ្ដល់ប្រសិទ្ធភាព ១០០ភាគរយឡើយ។ ក្រៅពីនោះ យើងគួរព្យាយាមធ្វើលំហាត់ឱ្យបានច្រើន ដើម្បីបង្វឹកការយល់ដឹង ព្រមទាំងបន្ថែមការចង់ចាំទ្វេឡើង។ មួយវិញទៀត មេរៀនខ្លះមិនអាចឆ្លុះបញ្ចាំទាំងអស់នោះទេដូចជា រូមន្តគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងរូបមន្តវេយ្យាករណ៍ជាដើម។ ទាំងនេះសុទ្ធសឹងត្រូវឱ្យទន្ទេញ និងរំឭកជាប្រចាំ ទើបវាមិនងាយភ្លេច៕
អត្ថបទ៖ សន្យា
ចុចអាន៖ ៦ វេបសាយអាចជួយស្វែងរកព័ត៌មានអាហារូបករណ៍ក្នុងនិងក្រៅប្រទេស

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់