KPT+
មនុស្សយើងតែងតែមានជម្រើស ប្រសិនយើងហ៊ានសម្រេចចិត្ត
មិនថា សាវតាគ្រួសារ ឬឥទ្ធិពលពីឪពុកម្តាយ កំពុងធ្វើឲ្យជីវិតរបស់យើង ដំណើរការដោយបង្ខំ ដោយយើងមិនពេញចិត្ត មិនចូលចិត្តខ្លួនឯង និងពេលខ្លះថប់បារម្ភ តូចចិត្តតែផ្លាស់ប្តូរអាចទៅរួចបាន។

ធ្វើបែបណានឹងកំណត់បានថា តើយើងចង់បានអ្វីនិងចង់ក្លាយជានរណា?
តើបទពិសោធន៍ ប្រវត្តិអប់រំ និងលទ្ធផលការងារកន្លងមកក្នុងជីវិតនេះជារបៀបដែល “វៃឆ្លាត”ក្នុងជីវិតដែរឬនៅទេ? តើវាអាចជាហ្សែន លក្ខណៈរាងកាយ ឬគ្រាន់តែជាបញ្ហាដ្រាម៉ាដែលយើងតែងតែសម្គាល់ថា ខ្លួនឯងសប្បាយចិត្តក្លែងក្លាយ?
ពិតណាស់កត្តាជាច្រើនទាំងនេះមានឥទ្ធិពលលើជីវិតយើងគ្រប់គ្នា។
បើគ្មានសំណួរខាងលើ យើងមិនដឹងអំពីសារៈសំខាន់ ក៏ដូចជាទិសដៅពិតនៃជីវិតទេ !
ទោះយ៉ាងណាក៏ដោយ ជីវិតយើងមិនមែនកើតឡើងបានកំប្លេនូវគ្រប់យ៉ាងដេលយើងចង់បានទេ។ ដំណើរជីវិតរបស់យើងត្រូវការមានសេចក្តីកំណត់គោលដៅ ហើយជម្រើសដែលយើងជ្រើសរើសយក។
ជម្រើសទាំងនេះខ្លះជារបស់យើង ហើយជម្រើសខ្លះត្រូវបានធ្វើឡើងដោយមនុស្សផ្សេងទៀត ហើយយើងគ្រាន់តែព្រម ឬបង្ខំចិត្តទទួលយកការសម្រេចចិត្តទាំងនោះហើយធ្វើតាមក្នុងកាលៈទេសៈខ្លះ។

«ជារឿងសំខាន់ណាស់ ដែលត្រូវយល់ថា យើងទាំងអស់គ្នាចង់មិនចង់ត្រូវតែឆ្លងកាត់ បទពិសោធន៍នៃការសម្រេចចិត្ត ឬការជ្រើសរើសគ្រប់ពេលវេលា គ្រប់រឿងរ៉ាវ សូម្បីតែពេលដែលយើងមិនចង់ធ្វើការជ្រើសរើសឬមិនជ្រើសរើស ក៏យើងនៅតែត្រូវធ្វើការជ្រើសរើសដដែល។ ជម្រើសរបស់យើងដែលកំណត់បទពិសោធន៍ជីវិតរបស់យើង។ ជម្រើសមានត្រូវមានខុស ដែលយើងកំពុងធ្វើនៅថ្ងៃនេះ ឬកាលពីមុនជាមេរៀនធំៗនៃជីវិតយើង ហើយវានឹងជួយជាបទពិសោធន៍នៃការសម្រេចថ្មីៗទៀត សម្រាប់យើងនាពេលអនាគត៕»
អត្ថបទ៖H.daneth

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត