KPT+
បុគ្គលិកលក្ខណៈសាមញ្ញៗរបស់បុរសដែលនារីជាច្រើនចង់បានជាគូអនាគត
និយមន័យរបស់បុរសល្អមានខុសគ្នាពីនារីម្នាក់ទៅម្នាក់ ប៉ុន្តែមានគុណសម្បត្តិស្រដៀងគ្នាមួយចំនួនដែលស្ត្រីភាគច្រើនចង់បានបំផុតក្នុងទំនាក់ទំនងស្នេហា។ បុរសក្នុងក្ដីប្រាថ្នារបស់ស្រ្តីជាច្រើនអាចជាបុរសមានស្មាទូលាយ រាងខ្ពស់ និងមានអារម្មណ៍ល្អពេលនៅជិតជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត នារីៗប្រាថ្នាចង់បាននរណាម្នាក់ដែលអាចទុកចិត្តបាន និងមានភាពស្មោះត្រង់ក្នុងទំនាក់ទំនងនោះ។ ទីនេះ KPT Plus សូមលើកយកលក្ខណៈសម្បត្តិមួយចំនួនរបស់បុរសល្អដែលនារីៗប្រាថ្នាចង់បានបំផុតក្នុងរឿងស្នេហា៖
កម្ពស់ខ្ពស់៖ ស្ត្រីភាគច្រើនស្រឡាញ់បុរសខ្ពស់ ទោះមុខមាត់មិនសូវបាន ក៏មើលទៅឃើញសង្ហារដែរ។ ជាពិសេសមនុស្សប្រុសខ្ពស់ ស្លៀកពាក់អ្វីក៏សមសួន គួរឲ្យទាក់ភ្នែក។

ស្មោះត្រង់៖ គ្មានមនុស្សស្រីឯណា ប្រាថ្នាព្រាននារីជាគូនោះទេ។ ភាពស្មោះត្រង់ ហើយមិនចេះបោកប្រាស់ យកនារីជាល្បែង ជាក្ដីបំណងរបស់មនុស្សស្រីគ្រប់រូប។
វៃឆ្លាត៖ មានស្រីប៉ុន្មាននាក់លើលោកដែលស្រឡាញ់មនុស្សប្រុសមើកៗ? មនុស្សស្រីទូទៅចង់បានបុរសដែលអាចដឹកនាំនាងបាន មិនចាំឲ្យនាងដឹកមុខវិញឡើយ។ បុរសឆ្លាត រមែងយល់កាលៈទេសៈ ធ្វើអ្វីក៏ទំនង ប៉ុន្តែមិនចេះអួតក្អេងក្អាងឡើយ។

ចេះភាពអៀនប្រៀន តែក្លាហាន៖ បុរសរូបណាពូកែចេះចែចង់នារីពេក គេថាប្រុសព្រាន ឬបានតែសម្ដី។ ទោះជាប្រុសក្ដី កាលណាចេះខ្មាស់អៀនខ្លះ ធ្វើឲ្យស្រីៗ ចង់លលេងជាមួយ និងក្នក់ខ្នាញ់។ ត្បិតអៀនតិចតួចមែន តែភាពក្លាហានរបស់មនុស្សប្រុស ជាអាវុធសម្លាប់បេះដូងនារីឲ្យចុះចាញ់ កោតសរសើរ និងនៅចង់នៅជិត។
គោរពពេលវេលា៖ បុរសដែលរគោរពពេលវេលាច្បាស់លាស់ នឹងទទួលបានការគោរពពីមនុស្សជុំវិញ ឯស្រីៗក៏ស្ងើចក្នុងចិត្តជាទីបំផុត។ ស្ត្រីលង់នឹងបុរសដែលហ្មត់ចត់ ច្បាស់លាស់ និងមិនចំណូលឲ្យស្រីៗ រង់ចាំគេតែងខ្លួន។

សណ្ដានចិត្តល្អ៖ តើមានស្រីប៉ុន្មាននាក់មិនបាក់ចិត្តស្រឡាញ់ប្រុសពូកែយល់ចិត្ត ថ្នាក់ថ្នម ស្គាល់ពីនាង ស្ទើរតែមិននិយាយអ្វី ក៏ដឹងដែរនោះ? ជាពិសេសទឹកចិត្តចេះជួយធុរៈ មិនងាយប្រកាន់ខឹង ចិត្តធ្ងន់ មានបេះដូងស្មើឪពុកឬបងប្រុសនាង នាងពិបាកថាទប់ចិត្តមិនលង់ខ្លាំងណាស់។ បុរសបែបនេះ មាននៅឯណា មានការប្រាថ្នាពីស្រីៗនៅទីនោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ភាពលេចធ្លោរបស់មនុស្សស្រីរឹងមាំដែលបុរសជាច្រើនកំពុងស្វែងរកជាគូ
ចុចអាន៖ សង្សារក៏ដោយ ប្ដីប្រពន្ធក៏ដោយ អាចបែកគ្នា បើធ្វើរឿង ៨យ៉ាងនេះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ