KPT+
ចូលចិត្តទំនិញចុះថ្លៃ ១ ថែម ១ ប្រយ័ត្នកើតជំងឺធាត់
គ្នាយើងចូលចិត្តដើរផ្សារ ជាពិសេសទិញអាហារ ចុះថ្លៃ (Discount ) ឬទិញ ១ ថែម ១ អាចប្រឈមនឹងការកើតជំងឺធាត់ខ្លាំង។ នេះបើតាមការស្រាវជ្រាវថ្មីមួយរបស់អង់គ្លេស។
មជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក ចក្រភពអង់គ្លេស រកឃើញថា អ្នកចូលចិត្តញ៉ាំអាហារ បែបទិញចុះថ្លៃ មាន ៥០% ជួបហានិភ័យជំងឺធាត់ខ្លាំង បើធៀបទៅនឹងអ្នកពុំសូវមានចំណូលទិញតាមវិធីនេះ។
ការសិក្សា ផ្អែកលើទិន្នន័យ ១៦.០០០គ្រួសារ នៅអង់គ្លេស បានបង្ហាញថា ក្នុងមួយគ្រួសារយ៉ាងតិចមានអាហារជាទំនិញចុះថ្លៃ ១ ពេលក្នុងចំណោមអាហារទាំងបីពេល ហើយអាហារទាំងនោះ ភាគច្រើនជាទំនិញដាក់លក់ចុះថ្លៃមកពីផ្សារទំនើប។

ចំពោះអាហារដាក់លក់ចុះថ្លៃ សុទ្ធសឹងតែផ្តល់ផលមិនល្អដល់សុខភាព តួយ៉ាងដូចជា អាហារបំពង ពោតលីង សូកូឡា និងអាហារហឹរជាដើម។ សម្រាប់អ្នកចូលចិត្តទិញទំនិញខាងលើចន្លោះ ៤០-៨០ ភាគរយ មានហានិភ័យខ្ពស់ដល់ទៅ ៥៤% អាចកើតជំងឺធាត់ បើធៀបនឹងអ្នកទិញទំនិញចុះថ្លៃត្រឹម ២០ ភាគរយ។
ការសិក្សាខាងលើ គឺបានធ្វើឡើងទៅតាមមតិយោបល់ពីរដ្ឋាភិបាលអង់គ្លេស បានស្នើសុំឲ្យមានការបិទ កម្មវិធីទិញ ១ ថែម ១ ទៅលើអាហារគ្មានប្រយោជន៍ចំពោះសុខភាព ដែលជាយុទ្ធសាស្រ្តប្រឆាំងកំណើនជំងឺធាត់ ជាពិសេសលើក្មេងៗ។
បើតាមលោក Alison Cox នាយកផ្នែកស្រាវជ្រាវប្រឆាំងជំងឺមហារីក នៃមូលនិធិមជ្ឈមណ្ឌលស្រាវជ្រា វជំងឺមហារីក ចក្រភពអង់គ្លេស បាននិយាយថា “រដ្ឋាភិបាល បានស្នើសុំឲ្យបិទការដាក់លក់ចុះថ្លៃលើអាហារគ្មានប្រយោជន៍សម្រាប់សុខភាពត្រឹមម៉ោង ៩ យប់។ នេះជាជំហានមួយឆ្ពោះកាន់ការប្រឆាំងនឹងជំងឺធាត់។ សម្រាប់ពេលនេះ ពួកយើងចង់ឃើញបម្រាមទៅលើការដាក់ស្លាកលក់ចុះថ្លៃលើអាហារគ្មានប្រយោជន៍សម្រាប់សុខភាព ក៏ដូចជាភេសជ្ជៈមួយចំនួនផងដែរ ជាពិសេសក្បែរកន្លែងគិតលុយ។ ហើយការធ្វើបែបនេះអាចជួយឲ្យគ្រួសារទាំងមូលជ្រើសរើសជម្រើសល្អសម្រាប់សុខភាពវិញ”។

នៅអង់គ្លេស ក្មេងម្នាក់ក្នុងចំណោម ៥នាក់ មានបញ្ហាឡើងទំងន់ ឬធាត់ខ្លាំង ពេលពួកគេរៀនបឋមសិក្សា ហើយចំនួននេះកើនឡើងត្រីគុណ នៅពេលគេចប់បឋមសិក្សា។
ការសិក្សារកឃើញដែរ ភាពធាត់ខ្លាំង ឬជំងឺធាត់ខ្លាំងអាចបង្កើនហានិភ័យជំងឺមហារីកប្រមាណ ១៣ ប្រភេទផ្សេងៗគ្នា រួមទាំងជំងឺមហារីកពោះវៀន និងមហារីកសុដន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់
ចុចអាន៖ អាហារមិនល្អ ស្ថិតក្នុងចំណោមករណីធ្វើឲ្យមនុស្សស្លាប់ច្រើនបំផុតលើពិភពលោក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ