KPT+
៦ ចំណុចអំពីប្ដីប្រពន្ធឬសង្សារ កុំពិភាក្សាជាមួយអ្នកដទៃដាច់ខាត
មនុស្សកើតទុក្ខតប់ប្រមល់ តែងចង់រកគ្នានិយាយលេង រំសាយកង្វល់។ ប៉ុន្តែមិនមែនគ្រប់រឿង គ្រប់បញ្ហា សុទ្ធតែគួរពិភាក្សាជាមួយអ្នកផ្សេងឡើយ ជាពិសេសរឿងជីវិតគូ។

១. អាថ៌កំបាំងអ្នកទាំងពីរ
ពេលខ្លះយើងអាចនឹងចង់អួតប្រាប់គេពីការសម្ងាត់នៃភាពផ្អែមល្ហែមរបស់យើងទាំងពីរ ដើម្បីឱ្យគេសរសើរ ឬស្ញប់ស្ញែង។ មិនថាខាងប្រុសឬខាងស្រីឡើយ អ្វីដែលអ្នកទាំងពីរនិយាយគ្នា ឬធ្វើជាមួយគ្នា បើមិនមានការយល់ព្រមពីម្ខាងទៀត ការដែលឱ្យអ្នកដទៃដឹងឮ គឺជាកំហុសឆ្គង មិនគួរបញ្ចេញជាដាច់ខាត។ អ្វីដែលយើងយល់ថាមិនអី មិនប្រាកដថា ដៃគូយើង គ្មានបញ្ហានោះទេ។
២. ជម្លោះរបស់អ្នកទាំងពីរ

ពេលឈ្លោះប្រកែកគ្នា ពេលមិនល្អនឹងគ្នា ដើរនិយាយប្រាប់មិត្តភក្តិ ញាតិផៅ ឱ្យដឹងឮ ឱ្យគេបញ្ចេញមតិ ដល់ពេលត្រូវរ៉ូវគ្នា អ្នកដឹងឮជាអ្នកខុសទៅវិញ។ ស្នេហាជាការយោគយល់ អភ័យទោស និងនៅជាកណ្ដាលជានិច្ច មិនថាឈ្លោះគ្នាប៉ុនណាទេ កុំនាំរឿងឱ្យអ្នកផ្សេងខឹងសម្បារជាមួយ គេមិនដឹងរឿងពិតយើងឡើយ។
៣. ភាពឯកជនរបស់ដៃគូ
បញ្ហាឯកជនរួមមាន រូបរាងកាយ សុខភាពផ្លូវចិត្ត សុខភាពបន្តពូជជាដើម មិនគួរចែករំលែកជាមួយអ្នកដទៃនោះទេ។ ទាំងនេះជារឿងរបស់យើងទាំងពីរ ហេតុអីត្រូវកកាយ ខណៈគេបានត្រឹមតែស្ករប៉ុណ្ណោះ។ មិនពេញចិត្តអ្វី និយាយគ្នាឯង កុំនាំអ្នកផ្សេងឈឺឆ្អាល ព្រោះគេមានរឿងរបស់គេត្រូវដោះស្រាយដែរ ម្យ៉ាងការហែកកេរ្តិ៍គ្នាបែបនេះ នាំឱ្យដៃគូខ្មាស់អៀន ឬខ្វះទំនុកចិត្តជាមួយយើង។
៤. បង្ហាញរឿងលើគ្រែ

មិនថាយើងជាប្ដីប្រពន្ធ ឬជាគូសង្សារក្ដី ធ្លាប់មានអីៗនឹងគ្នាប៉ុន្មានដង ឬអារម្មណ៍បែបណា គួររក្សាជាការសម្ងាត់ជារៀងរហូតសម្រាប់តែអ្នកទាំងពីរបានហើយ។ បើចង់និយាយពីសុខភាពផ្លូវភេទ ឬមានបញ្ហានេះជាមួយគូស្នេហ៍ គួរពិភាក្សាជាមួយគ្រូពេទ្យ ព្រោះពេទ្យនឹងរក្សាអាថ៌កំបាំងឱ្យយើង ជាជាងប្រាប់ញាតិមិត្ត ដែលថ្ងៃណាមួយអាចនឹងបែកធ្លាយនូវអ្វីដែលយើងមិនចង់ឮក៏ថាបាន។
៥. បញ្ហាហិរញ្ញវត្ថុ
ស្ថានភាពហិរញ្ញវត្ថុ និងប្រាក់ចំណូលខ្ពស់ឬទាប មិនគួរពិភាក្សាជាមួយអ្នកដទៃ សូម្បីតែសាច់ញាតិជិតស្និទ្ធក៏ដោយ។ ថវិកាគ្រួសារឬចំណូលដៃគូ គឺជារឿងផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។ មានក្រ ប្រឹងរកខ្លួនឯង ប្រឹងដោះស្រាយខ្លួនឯង ជាជាងត្អូញត្អែរប្រាប់គេ នាំឱ្យគេវាយតម្លៃ។ ជាពិសេសលើកទឹកចិត្តគ្នា ឱ្យខំធ្វើការ សន្សំទ្រព្យ ទើបអាចបន្ថែមសុភមង្គលឱ្យជីវិតគូបាន។
៦. ចំណុចខ្សោយរបស់ដៃគូ

គ្មាននរណាលើលោកនេះ ល្អឥតខ្ចោះ គ្រប់ដប់ គ្មានចំណុចអវិជ្ជមានឡើយ ដែលនេះយើងត្រូវទទួលស្គាល់ និងចេះលើកទឹកចិត្តគ្នាទៅវិញទៅមក។ ផ្ទុយទៅវិញ បើយើងយកចំណុចខ្សោយរបស់សង្សារឬប្ដីប្រពន្ធ ទម្លាយប្រាប់ពិភពលោក មិនខុសអីពីបង្ហាញកេរ្តិ៍ខ្មាស់គ្នាអ៊ីចឹងដែរ។
សូម្បីដៃគូយើងខ្លាចអ្វី ក៏ពុំគួរយកទៅនិយាយកំប្លែងលេង នាំភាពអាម៉ាស់ដែ។ មនុស្សយើងមានរឿងភ័យខ្លាចរៀងខ្លួន ហើយគេជ្រើសយើងជាដៃគូ គេសង្ឃឹមថា យើងអាចជួយគាំទ្រ ផ្ដល់ភាពកក់ក្ដៅ មិនមែនចំអែចំអន់ បង្កើតសំណើចខ្លួនឯងនោះទេ។ បែបនេះគេហៅថា និយាយមិនចេះគិត ឬ គ្មានសីលធម៌៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ មិនចង់ឱ្យអ្នកចាស់មាក់ងាយ ក្រោយពេលបែកគ្នា បញ្ឈប់ទង្វើឆោតល្ងង់ទាំងនេះ
ចុចអាន៖ បុគ្គលិកលក្ខណៈសាមញ្ញៗរបស់បុរសដែលនារីជាច្រើនចង់បានជាគូអនាគត

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ