KPT+
ដើរលេង កុំឲ្យមូសខាំផ្ដេសផ្ដាស ត្រូវចេះតិចនិកទាំងនេះ
មូសខាំមិនគ្រាន់តែរមាស់ និងគួរឲ្យរំខានប៉ុណ្ណោះទេ តែវាក៏អាចគំរាមកំហែងអាយុជីវិតផងដែរ។ គ្រាន់តែការខាំតូចមួយអាចផ្តល់ឲ្យយើងនូវវីរុស ដែលអាចនឹងធ្វើឲ្យខ្លួនយើងឈឺខ្លាំងបាន។ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ សូមតាមដានព័ត៌មានពីជំងឺដែលឆ្លងតាមសត្វមូសដែលឧស្សាហ៍ប្រទះបំផុត និងពីរបៀបជៀសវាងឆ្លងជំងឺទាំងនោះ។

១- ត្រៀមសម្រាប់ការធ្វើដំណើរទៅកាន់តំបន់ដែលគេស្គាល់ថាមានជំងឺឆ្លងតាមមូស
- យកប្រអប់សង្គ្រោះបឋមសម្រាប់ការធ្វើដំណើរ។ កុំភ្លេចរៀបចំថ្នាំដេញសត្វល្អិតឲ្យបានច្រើន ហើយប្រើប្រាស់វាឲ្យបានទៀងទាត់ជាប្រចាំដើម្បីបង្ការមូសខាំ។
- រៀនអំពីហានិភ័យសុខភាពមួយណាដែលមានវត្តមាននៅគោលដៅយើងទៅ ហើយស្វែងយល់ថាអ្វីដែលអាចធ្វើបានដើម្បីចៀសវាងហានិភ័យអស់ទាំងនោះ។
២- បង្ការមូសខាំក្នុងពេលធ្វើដំណើរ
ប្រភេទមូសជាច្រើនអាចមានអាយុរហូតដល់ ៣ ខែ។ ពួកវាសឹងទាំងអស់ងាប់ ឬរស់នៅជាជីវិតក្រាំងពេលដែលសីតុណ្ហភាពធ្លាក់ក្រោម ១០ អង្សារសេ។ នៅប្រទេសមានអាកាសធាតុក្តៅ សត្វមូសសកម្មនៅគ្រប់ពេលវេលាទាំងអស់។
វិធីតែមួយគត់ដើម្បីបង្ការជំងឺឆ្លងតាមសត្វមូសគឺត្រូវចៀសវាងមូសខាំ។ យើងនឹងត្រូវប្រើថ្នាំដេញសត្វល្អិតឲ្យបានទៀងទាត់ជាប្រចាំដើម្បីចៀសវាងមូសខាំ។ វាល្អបំផុតដែលជ្រើសរើសប្រភេទថ្នាំណាដែលមានប្រសិទ្ធភាពល្អ និងមានអារម្មណ៍មានផាសុកភាពនៅលើស្បែកយើង។
ថ្នាំដេញសត្វល្អិតដែលត្រូវបានចុះបញ្ជិកាជាមួយភ្នាក់ងារការពារបរិស្ថាន (EPA) មានសុវត្ថិភាព និងប្រសិទ្ធភាព ប្រសិនបើត្រូវបានប្រើដូចការណែនាំ សូម្បីតែសម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនក៏ដោយ។ ហេតុនេះ ពេលយើងដើរហាងទិញថ្នាំដេញសត្វល្អិត សូមជ្រើសរើសថ្នាំដេញសត្វល្អិតទាំងឡាយណាដែលត្រូវបានចុះឈ្មោះដោយ EPA។ ថ្នាំដេញសត្វល្អិតគួរលាបនៅលើស្បែកទទេ។ សូមរកមើលធាតុផ្សំ៖
- DEET
- Picaridin ដែលត្រូវបានស្គាល់ផងដែរថាជា KBR 3023 Bayrepel និង icaridin
- ប្រេងក្រូចឆ្មារ និងដើមប្រេងខ្យល់ (OLE) ឬ para-menthane-diol (PMD)
- IR 3535
- 2-undecanone
ទោះយើងបានប៉ាតលាបថ្នាំដេញសត្វល្អិតក៏ដោយ យើងត្រូវគ្របស្បែកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយពាក់អាវដៃវែង និងស្លៀកខោវែង។ សម្លៀកបំពាក់ដែលមានពណ៌ស្រស់ឆើត គឺមិនសូវទាក់ទាញសត្វមូសឡើយហេតុនេះយើងកាន់តែមានសុវត្ថិភាពឡើងជាមួយនឹងសម្លៀកបំពាក់ប្រភេទនេះ។

ពេលជ្រើសរើសទីកន្លែងដើម្បីស្នាក់នៅ តម្រង់រកកន្លែងមានម៉ាស៊ីនត្រជាក់ ឬសំណាញ់បង្អួច និងទ្វារ ហេតុនេះសត្វមូសមិនអាចចូលខាំបានឡើយ។ ចៀសវាង កន្លែងដែលមានទឹកដក់ ឬកន្លែងដែលមានប្រហោង ឬវត្ថុដែលទឹកអាចប្រមូលផ្តុំបាន។ ទាំងនោះគឺជាបរិស្ថានបង្កាត់ពូជប្រពៃសម្រាប់សត្វមូស។ បើយើងមិនអាចរក្សាសត្វមូសឲ្យនៅខាងក្រៅទីកន្លែងបានទេ សូមគេងក្នុងមុងជានិច្ច។ បើអាច ព្យាយាមនៅក្នុងមុងឲ្យបានច្រើនតាមដែលអាចធ្វើបាន។
៣- អ្វីដែលត្រូវចងចាំបន្ទាប់ពីការធ្វើដំណើរ
យកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន បើយើងមានគ្រុនក្តៅឈឺក្បាល ឬមានកើតចេញកន្ទួលរោលស្បែក និងឈឺសាច់ដុំ ឬសន្លាក់។ បើមានអាការៈទាំងនេះ សូមទៅពេទ្យភ្លាម។ ប្រាប់ពេទ្យពីការធ្វើដំណើររបស់យើង និងឲ្យពេទ្យដឹងពីហានិភ័យសុខភាពដែលជាប់ទាក់ទងជាមួយទីកន្លែងគោលដៅ៕
ចុចអាន៖បង្កើនសុភមង្គលគ្រួសារ នៅពេលមានដំណើរកម្សាន្តជាមួយគ្នា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?