KPT+
ជំងឺផ្លូវចិត្ត ៣ប្រភេទ កើតចំពោះមនុស្សគ្រប់វ័យ និងអាចបន្តរ៉ាំរ៉ៃពេញមួយជីវិត
ជំងឺផ្លូវចិត្ត ជាឃាតកសម្ងាត់ ធ្លាប់សម្លាប់មនុស្សអស់ជាច្រើននាក់មកហើយ។ ដោយសារវាកើតឡើងពីក្នុងចិត្ត និងបន្តរ៉ាំរ៉ៃតែក្នុងខ្លួន ក៏ដូចជាលេចចេញមកក្រៅតិចតួច ទើបទាំងអ្នកជំងឺខ្លួនឯង ទាំងអ្នកជុំវិញ មិនសូវចាប់អារម្មណ៍ ធ្វេសប្រហែស រហូតនាំឱ្យមានគ្រោះថ្នាក់ដល់ទំនាក់ទំនងបុគ្គល ទំនាក់ទំនងសង្គម ឬឈានដល់ការផ្ដាច់ចេញពីពិភពខាងក្រៅទាំងស្រុងតែម្ដង។
ដូច្នេះដើម្បីបង្ការគ្រោះថ្នាក់នេះ គួរយល់ដឹងអំពីជំងឺផ្លូវចិត្ត ៣ប្រភេទខាងក្រោម ហើយត្រូវយកចិត្តទុកដាក់តាមដាន និងស្វែងរកការព្យាបាលឱ្យទាន់ពេលវេលា។
១. ជំងឺបាយប៉ូឡា (Bipolar disorder)
ជំងឺ Bipolar គេអាចហៅម្យ៉ាងទៀតថា manic depression គឺជាស្ថានភាពជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលបណ្តាលឲ្យអ្នកជំងឺប្រែប្រួលអារម្មណ៍យ៉ាងខ្លាំង។ អ្នកជំងឺអាចផ្លាស់ប្តូរពីអារម្មណ៍សប្បាយខ្លាំង (mania) ទៅជាពិបាកចិត្តខ្លាំង (depression) ។ នៅពេលអារម្មណ៍ធ្លាក់ចុះ អ្នកជំងឺនឹងពិបាកចិត្ត បាក់ទឹកចិត្ត អស់សង្ឃឹម និងលែងចង់ធ្វើសកម្មភាពប្រចាំថ្ងៃអ្វីទាំងអស់ ។ តែនៅពេលសប្បាយវិញ អ្នកជំងឺមានអារម្មណ៍រំភើបខ្លាំង និងមានថាមពលពេញខ្លួនតែម្តង។ ការប្រែប្រួលអារម្មណ៍បែបនេះកើតឡើងពីរទៅបីដងក្នុងមួយឆ្នាំ ឬក៏២ទៅ៣ដងក្នុងមួយសប្តាហ៍ ចំពោះករណីធ្ងន់ធ្ងរខ្លាំង។ សញ្ញារបស់ជំងឺ bipolar អាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងអ្នកជំងឺជាមួយអ្នកដទៃ ពិបាកដល់ការងារ ការរៀនសូត្រ និងថែមទាំងអាចឈានដល់ការសម្លាប់ខ្លួនទៀតផង។
ការព្យាបាល
ការព្យាបាលជំងឺនេះ មិនអាចជាសះស្បើយនោះទេ តែវាអាចធ្វើឲ្យអារម្មណ៍អ្នកជំងឺនឹងនរបាន។ ការព្យាបាលនឹងត្រូវបានកំណត់ដោយគ្រូពេទ្យឯកទេសផ្លូវចិត្ត អាស្រ័យលើស្ថានភាពនៃជំងឺ ដែលរួមមាន ការព្យាបាលដោយប្រើថ្នាំពេទ្យ ការពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្លូវចិត្ត និងអាចឈានដល់ការសម្រាកក្នុងមន្ទីរពេទ្យ ប្រសិនក្នុងករណីធ្ងន់ធ្ងរ។
២. ជំងឺវិកលចរិត (Schizophrenia)
ជំងឺវិកលចរិត គឺជាជំងឺផ្លូវចិត្តរ៉ាំរ៉ៃធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់ការគិត។ អ្នកមានជំងឺនេះនាំឲ្យមិនអាចបែកចែកបានថាអ្វីជាការពិត ឬមិនពិត។ ការគិតរបស់អ្នកជំងឺអាចប្រែទៅជាលឿន ឬក៏យឺតជាងមុន ឬក៏គាំងតែម្តង ជាហេតុនាំឲ្យល្បឿននៃការនិយាយស្តីរបស់អ្នកជំងឺក៏ប្រែប្រួលទៅតាមហ្នឹងផងដែរ។ មិនតែប៉ុណ្ណោះ សមត្ថភាពនៃការគិតពិចារណា ការចងចាំ ឬក៏ការដោះស្រាយបញ្ហាអ្វីមួយរបស់អ្នកទាំងនោះអាចនឹងធ្លាក់ចុះ ឬក៏បាត់បង់ទាំងស្រុងតែម្ដង។
អ្នកជំងឺវិកលចរិត អាចនឹងមានអាកប្បកិរិយាប្លែកៗខុសពីគេដោយសារតែពួកគេអាចស្តាប់ឮនូវអ្វីដែលមិនពិត មើលឃើញនូវអ្វីដែលអ្នកដទៃមើលមិនឃើញ បកស្រាយព័ត៌មានដែលទទួលបានខុសពីការពិត ប្រយ័ត្នប្រយែងហួសហេតុ និងមានអារម្មណ៍ឆេវឆាវអាចឈានទៅដល់ការប្រើហិង្សាទៀតផង។
ការព្យាបាល
ដោយសារតែជំងឺវិកលចរិតនេះជាប្រភេទជំងឺផ្លូវចិត្តរ៉ាំរ៉ៃ វាតម្រូវឲ្យធ្វើការព្យាបាលមួយជីវិត។គេមិនអាចព្យាបាលជំងឺនេះឲ្យជាដាច់នោះទេ ក៏ប៉ុន្តែគេអាចព្យាបាលរោគសញ្ញារបស់ជំងឺនេះដោយការប្រើថ្នាំ និងការព្យាបាលតាមបែបពុទ្ធិអាកប្បកិរិយា។
ការព្យាបាលតាមបែបពុទ្ធិអាកប្បកិរិយា ជាវិធីព្យាបាលដែលធ្វើឡើងតាមរយៈការជួយអ្នកជំងឺឲ្យគិតក្នុងផ្លូវត្រឹមត្រូវ ដើម្បីស្វែងរកទម្លាប់មិនល្អណាមួយដែលជំងឺបង្កឲ្យមានជំងឺនេះ។
គ្រូពេទ្យក៏អាចនឹងតម្រូវឲ្យអ្នកជំងឺប្រើពពួកថ្នាំប្រឆាំងនឹងជំងឺសរសៃប្រសាទប្រចាំថ្ងៃផងដែរ ដើម្បីចៀសវាងការកើតមានរោគសញ្ញាផ្សេងៗទៀតដូចជា ការមានជំនឿ និងការគិតខុសពីការពិតជាដើម។ លើសពីនេះ គ្រូពេទ្យអាចនឹងបន្ថែមការព្យាបាលបែបចិត្តសាស្ត្រសង្គមដល់អ្នកជំងឺ ដើម្បីប្រាកដថាអាចប្រាស្រ័យទាក់ទងល្អជាមួយនឹងអ្នកនៅជុំវិញខ្លួនផងដែរ។
៣. ជំងឺ OCD (Obsessive compulsive disorder)
ជំងឺ OCD គឺជាជំងឺម្យ៉ាងប៉ះពាល់ទាំងរាងកាយ និងផ្លូវចិត្ដរបស់អ្នកជួបបញ្ហានេះ។ ជំងឺមួយនេះ គេឲ្យនិយមន័យតាមពាក្យរបស់វាថា គឺអ្នកជំងឺព្យាយាមធ្វើរឿងដដែលៗ តែងតែមិនអស់ចិត្ដជាមួយរឿងដែលខ្លួនធ្វើរួច។ វាជាជំងឺថប់បារម្ភ វាមិនមែនជាជំងឺសរសៃប្រសាទទេ។ សញ្ញាជាក់លាក់ជុំវិញជំងឺមួយនេះ មានភាពទូលំទូលាយពេក ដែលធ្វើឲ្យមនុស្សទូទៅពិបាកយល់ពីវា អាចថាអ្នកជំងឺខ្លួនឯងមិនអាចដឹងថាខ្លួនមានជំងឺ OCD ផង នៅពេលខ្លះ។
ជំងឺនេះអាចមានលក្ខណៈឈឺចាប់ និងងងឹតសូន្យសម្រាប់អ្នកជំងឺមួយចំនួន។ មនុស្សកើត OCD មិនបានផ្ដាច់ទំនាក់ទំនងជាមួយសង្គមពិតខាងក្រៅទេ។ ពួកគេគ្រាន់តែភ័យខ្លាចខ្លាំង និងខ្លាចមានអ្វីកើតឡើងមិនល្អលើខ្លួន ដែលធ្វើឲ្យអ្នកផ្សេងគិតថា គេឆ្កួត ឬមានសតិមិនប្រក្រតី។ អ្នកមានជំងឺនេះក៏ដឹងដែរថា ភាពភ័យខ្លាចរបស់ខ្លួន វាមិនសមហេតុផល តែគេមិនអាចបញ្ឈប់វាបានទេ។
មិនថាក្មេង មិនថាមនុស្សធំទេ សុទ្ធតែអាចកើត OCD បានទាំងអស់។ ភាគច្រើនអ្នកកើតជំងឺនេះ មិនបានចាប់អារម្មណ៍ពីអ្នកជុំវិញខ្លួនទេ ដោយទៅគិតរឿងផ្លូវងងឹត ឬទុកគ្នាចោល ព្រោះយល់ថា វាមិនមែនជាបញ្ហាអីធ្ងន់ធ្ងរ។
ការព្យាបាល
OCD ជាប្រភេទជំងឺផ្លូវចិត្ដ។ ទោះបីជាមានការព្យាបាលយកចិត្ដទុកដាក់ខ្លាំងយ៉ាងណាក្ដី ក៏ជំងឺនេះនៅតែពិបាកក្នុងការគ្រប់គ្រងដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ឃាតកផ្លូវចិត្ត ៣ ប្រភេទ សម្លាប់មនុស្សមិនរើសមុខ គេឯងតែងយល់ច្រឡំថា ជាជំងឺប្រចាំកាយ
ចុចអាន៖ ជំងឺផ្លូវចិត្ត ៣ ប្រភេទដែលយើងច្រើនតែយល់ច្រឡំថាជាចរិតពីកំណើត
ចុចអាន៖ ជំងឺផ្លូវចិត្ត ៧ប្រភេទយើងមិនធ្លាប់ដឹង និងឧស្សាហ៍ច្រឡំគ្នា
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង