KPT+
រៀនរស់ក្នុងវិបត្តិ ត្រូវការកម្លាំងបីយ៉ាងធំៗ
វិបត្តិ គឺជាបទពិសោធន៍ដែលបង្កើតជីវិតមនុស្សយើង ឲ្យមានចំណេះដឹងពីរបៀបរស់នៅ របៀបប្រឈម របៀបការពារខ្លួននិងរបៀបស្វែងរកជោគជ័យក្នុងកាលៈទេសៈតឹងតែង។
ជួនកាលវិបត្តិខ្លះ លេចចេញមក ដោយដកហូតយកបាត់ទៅភ្លាមៗនូវអ្វីគ្រប់យ៉ាងដែលយើងធ្លាប់មាន ហើយបង្វិលជីវិតឲ្យដំណើរការផ្សេងពីទម្លាប់ដែលយើងធ្លាប់មាននិងធ្លាប់ធ្វើ ឧទាហរណ៍ ការបាត់បង់ញាតិមិត្ត ស្នេហា ទ្រព្យ កម្មសិទ្ធិ ឬសុខភាព។ល។

ពេលនេះទៀតសោត វីរុសតូចមួយនៅរីករាលដាលទូទាំងពិភពលោក ដែលមានឥទ្ធិពលអាក្រក់អាចប្តូរសង្គមទាំំងមូល បញ្ឈប់លំហូរទំនិញ រារាំងសេដ្ឋកិច្ចនិងបណ្តាលឱ្យម្នាក់ៗមានបញ្ហាហិរញ្ញវត្ថុ។ សម្រាប់មនុស្សយើង ភាគច្រើនអ្វីដែលយើងធ្វើគឺយើងស្វែងរកអ្នកដឹកនាំណាម្នាក់ដែលអាចមកជួយ មកណែនាំយើងឱ្យចេះរស់នៅជាមួយស្ថានភាពតឹងតែងទាំងនេះ។ ប៉ុន្ដែចុះបើគ្រប់គ្នាសុទ្ធតែកំពុងពិបាក?អ្នកដទៃដែលយើងកំពុងស្វែងរក នោះក៏យ៉ាប់ដូចយើងដែរ?
ត្រូវណាស់! វាជាពេលដែលយើងត្រូវចាំអំពីសេចក្តីណែនាំរបស់សន្តិសុខក្រុមហ៊ុនអាកាសចរណ៍នានា ពេលជិះយន្តហោះម្តងៗ «ដាក់អុកស៊ីហ្សែនខ្លួនឯងជាមុនសិន!»។
ការប្រើប្រាស់វិធីសាស្ត្រ STOP គឺជាមធ្យោបាយដ៏មានឥទ្ធិពលមួយ ដើម្បីធ្វើឲ្យខ្លួនយើងមានកម្លាំងឡើងវិញ អាចមកទប់ទល់នឹងវិបត្តិ ហើយក្នុងពេលតែមួយក៏អាចកសាងអនាគតប្រកបដោយនិរន្តរភាព។ ជាធម្មតា វិបត្តិតែងធ្វើឲ្យយើងតានតឹងក្នុងអារម្មណ៍ បំពេញការងារឬរស់នៅដោយមានភាពភ័យខ្លាច មានកំហឹង មានការភាន់ច្រឡំ បាក់ទឹកចិត្ត។
អ្វីដែលយើងអាចអនុវត្តិដើម្បីជួយខ្លួនឯងគឺ៖
«ឈប់»
រឿងដំបូងដែលត្រូវធ្វើ គឺបញ្ឈប់ខួរក្បាលកុំឲ្យវិលច្របល់។ ផ្នែកខាងក្នុងនៃខួរក្បាលមនុស្ស ត្រូវបានរចនានិងបណ្តុះបណ្តាល ដើម្បីការពារពីគ្រោះថ្នាក់ហើយធ្វើឲ្យមនុស្សមានប្រតិកម្មស្ត្រេសភ្លាមៗបានដូចជា គិតច្រើនតែងតែងពេក ឬឈឺចាប់ពេក។ តោះឈប់គិតសិន! ដកដង្ហើមជ្រៅៗ វែងៗ ធ្វើតែមួយពែងក្រអូបឈ្ងុយ ហើយដើរយឺតៗចុះឡើង សម្រួលរាងកាយ។ ធ្វើបែបនេះ នេះជួយឲ្យរាងកាយយល់ថា នេះមិនមែនជាវិបត្តិដែលយើងត្រូវការរត់ចេញទេ តែយើងនឹងឆ្លងកាត់វាបាន។

«គិត»
ក្រោយពីបានធ្វើឲ្យខួរក្បាលស្ងប់ហើយ យើងអាចទទួលបានសមត្ថភាពខួរក្បាលពេញលេញមកវិញ ហៅថា «ភ្លឺស្វាង»។ ពេលនេះហើយ ជាពេលល្អជាងគេ សម្រាប់មកតម្រង់ទិសខ្លួនឯងប្រើធនធានដែលមាន ដើម្បីទទួលបានរូបភាពទូទៅនៃស្ថានភាពមកវាយតម្លៃ។
តើគ្រោះថ្នាក់អ្វីខ្លះដែលយើងត្រូវការគ្រប់គ្រង? តើផលប៉ះពាល់រយៈពេលវែងមានអ្វីខ្លះ?
សិក្សាពីអង្គហេតុ, រក្សាសកម្មភាពនឹងគោលដៅណា ដែលយើងនៅអាចធ្វើបាន, ស្តាប់ចំណេះដឹងថ្មីពីមនុស្សម្នា តាមដានព័ត៌មាន អ្នកជំនាញ ថាតើពួកគេនិយាយអ្វី? ប៉ុន្តែត្រូវប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងប្រភព ចងចាំថា យើងមិនមែនកំពុងស្វែងអ្នកត្រូវចិត្តទេ យើងត្រូវការការពិត។
«ផែនការ»
ផែនការយើងទាំងអស់នឹងផ្លាស់ប្តូរហើយព័ត៌មានលម្អិតនឹងនាំទៅរកការផ្លាស់ប្តូរត្រូវច្រើនជាងខុស។ ការមានមូលដ្ឋានគ្រឹះនិងគោលដៅនឹងជួយយើងឲ្យឆ្លងកាត់បាន។ ផែនការគោលរបស់យើងម្នាក់ៗ គឺដូចជាផ្លូវដែកវែងមួយ។
ដើម្បីរក្សាលំនឹងនឹងទៅមុខជានិច្ចបាន មិនថាគោលដៅដ៏ធំ វែងឆ្ងាយយើងត្រូវការដឹងថា នឹងមានការគំរាមកំហែងអ្វីខ្លះនៅតាមបណ្តោយផ្លូវ ហើយបើយើងជាផ្លូវដែកក៏នឹងគ្មានអ្វីដែលអាចមកបញ្ឈប់ដំណើររបស់យើងបាននោះដែរ៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ មកមើលចំណុចខ្សោយតារានិករទាំង១២ ហេតុអ្វីពួកគេឧស្សាហ៍កើតទុក្

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?