KPT+
ដោះស្រាយជាមួយមនុស្សពូកែត្អូញត្អែរ តាមអ្នកឯកទេសចិត្តសាស្រ្ត
ក្នុងជីវិត យើងតែងពើបប្រទះនឹងមនុសុ្សគ្រប់ប្រភេទ។ មនុស្សខ្លះនាំភាពចំរុងចម្រើន មនុស្សខ្លះនាំភាពអន់ថយ ហើយមានមនុស្សខ្លះនាំភាពស្មុគស្មាញ។ ប្រភេទមនុស្សនាំភាពស្មុគស្មាញ បានកាត់បន្ថយកម្លាំងធ្វើការរបស់យើង ថែមទាំងបន្ថែមសម្ពាធ សឹងថាពិបាកដោះស្រាយជីវិតខ្លួន ព្រោះរវល់ជាមួយគេខ្លាំង។

ជឿថា មួយឆាកជីវិតយើង មិនខ្វះទេជួបមនុស្សបែបហ្នឹង គឺមនុស្សដែលចូលចិត្តយកបញ្ហារបស់ខ្លួន មកដាក់បន្ទុកជីវិតយើង ឬហៅម្យ៉ាងទៀតថា មនុស្សតម្អូញ។ ដូច្នេះបើជួបពួកគេ តើគួរដោះស្រាយបែបណា ទើបល្អ មិនប៉ះពាល់ដល់ទំនាក់ទំនងយើងនិងគេ ឬមិនធ្វើឱ្យគេអន់ចិត្ត ឬខឹងសម្បារ?
១. កុំព្យាយាមរកដំណោះស្រាយឱ្យគេ

មនុស្សតម្អូញ រមែងចង់បានការដោះស្រាយ និងការជ្រោមជ្រែងពីយើង តាមគ្រប់វិធីដែលអាចធ្វើទៅបាន។ ប៉ុន្តែចំពោះយើងដែលជាអ្នកស្ដាប់ ពុំចាំបាច់ព្យាយាមដោះស្រាយបញ្ហា ឬព្យាបាលរោគត្អូញត្អែរឱ្យពួកគេនោះទេ។ អ្វីដែលយើងអាចធ្វើបាន គឺគ្រាន់តែស្ដាប់ទៅបានហើយ។ បញ្ហារបស់គេ ជាការទទួលខុសត្រូវរបស់គេផ្ទាល់ ឱ្យគេសម្រេចចិត្តដោយខ្លួនឯង ព្រោះគេដឹងច្បាស់នូវអ្វីដែលល្អបំផុតសម្រាប់ខ្លួនគេ។
២. ណែនាំឱ្យគេទទួលជំនួយពីអ្នកឯកទេសផ្លូវចិត្ត

ប្រសិនម្ដងជាពីរដង មនុស្សម្នាក់នោះនៅតែបន្តត្អូញត្អែរអំពីជីវិត អំពីបញ្ហាការងារ ឬអំពីអ្វីដែលធ្វើឱ្យគេមិនសប្បាយចិត្តជាប្រចាំ ប្រហែលវាអាចជាសញ្ញាបង្ហាញថា គេត្រូវការជំនួយខាងផ្លូវចិត្ត។ ដូច្នេះយើងដែលមិនមែនជាអ្នកឯកទេសផ្លូវចិត្ត ចៀសវាងផ្ដល់ដំបូន្មានផ្សេងៗ នាំខុសឥតអំពើ តែគួរគាំទ្រ និងណែនាំពួកគេឱ្យទៅជួបអ្នកជំនាញផ្លួវចិត្ត ទើបបញ្ហាឆាប់បានដោះស្រាយ។
៣. រក្សាគម្លាតទំនាក់ទំនងជាមួយគ្នា

ព្យាយាមប្រើពេលវេលាដែលយើងតែងចំណាយជាមួយមនុស្សតម្អូញឱ្យមានកំណត់។ ពេលខ្លះពុំចាំបាច់ជួបផ្ទាល់រាល់ការណាត់ មិនលើកទូរសព្ទខ្លះ មិនឆ្លើយសារខ្លះ ជាពិសេសពេលព្រលឹមមិនទាន់ ពេលយប់កណ្ដាលអាធ្រាត្រ ឬពេលចុងសប្តាហ៍ជាដើម។ សកម្មភាពនេះនឹងមិនធ្វើឱ្យយើងក្លាយជាមនុស្សអាក្រក់នោះទេ ព្រោះយើងក៏ត្រូវការពេលវេលាសម្រាប់ខ្លួនឯង និងមនុស្សពិសេសរបស់យើងដែរ។ រឿងនេះគេនឹងយល់ ប្រសិនយើងអាចកំណត់ព្រំដែនសកម្មភាពជាមួយគេបានច្បាស់លាស់។
៤. ផ្ដាច់ខ្លួនចេញខ្លះ

យើងមិនចាំបាច់ឆ្លើយឆ្លងរាល់សកម្មភាព ឬពាក្យសម្ដី គ្រប់ពេលទាំងអស់ជាមួយគេនោះទេ។ ពេលខ្លះធ្វើហីៗ ពេលខ្លះប្រាប់គេថារវល់ ពេលខ្លះសម្ដែងដូចធុញទ្រាន់ យូរៗទៅ គេមុខតែដឹងខ្លួនថា គេរំខានយើង ហើយយើងមិនមែនជាមនុស្សដែលពួកគេចង់បានឡើយ។ ចេះផ្ដាច់ខ្លួនពីមនុស្សតប់ប្រមល់មិនឈប់ ឬមនុស្សចូលចិត្តរៀបរាប់ត្អូញត្អែរ យើងអាចសន្សំថាមពលផ្លូវកាយ និងផ្លូវចិត្តបានច្រើន ដើម្បីធ្វើការងារផ្សេងទៀតប្រកបដោយប្រសិទ្ធភាព៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ មនុស្ស ៤ ប្រភេទ ចាស់ៗផ្ដាំដាច់ខាត បើយកខ្លួនបៀតនាំជីវិតជួបរឿងស៊យ និងគិតអវិជ្ជមានដូចពួកគេ
ចុចអាន៖ យកឈ្នះមនុស្សពូកែចាក់រុកលាបពណ៌យើង ដោយគិតតាមធម៌ព្រះអប់រំចិត្ត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង