KPT+
“ថប់បារម្ភ” ជាជំងឺគួរឲ្យខ្លាច មិនចាញ់ជំងឺ “បាក់ទឹកចិត្ត”
ជំងឺបាក់ទឹកចិត្ត គ្នាយើងអាចដឹងឮច្រើន តែភាគតិចណាស់ស្គាល់ជំងឺផ្លូវចិត្តម្យ៉ាងទៀត គួរឲ្យខ្លាចដូច ជំងឺបាក់ទឹកចិត្ត ដែរ គេហៅថា ជំងឺថប់បារម្ភ (Anxiety Disorder) ដែលកំពុងកើតមានលើមនុស្សជាច្រើនជុំវិញពិភពលោក។
១- អ្វីជាជំងឺថប់បារម្ភ?

មានអ្វីកើតឡើង បើខ្ញុំធ្លាក់ចេញពីឆាក? មានអ្វីកើតឡើង បើខ្ញុំនិយាយអ្វីដែលឆោតល្ងង់? ចុះបើខ្ញុំប្រឡងគណិតធ្លាក់ គិតម៉េចទៅ? សំណួរទាំងនេះ យើងអាចជួបប្រទះរាល់ថ្ងៃ សុទ្ធសឹងជាកត្តាជំរុញអារម្មណ៍យើងកាន់តែតានតឹង។ ថប់បារម្ភ ជាអារម្មណ៍ធម្មតារបស់យើងគ្រប់គ្នា កើតឡើងគ្រប់ពេលយើងគិតដល់ស្ថានភាពគំរាមកំហែងណាមួយ អាចកើតមាននៅពេលអនាគត។
យើងអាចនឹងព្រួយបារម្ភខ្លាំង មុនការប្រឡងមកដល់ ការធ្វើបទបង្ហាញ ឬចូលរួមព្រឹត្តិការណ៍សង្គមនានា។ ជាការឆ្លើយតបបែបធម្មជាតិ អាចជួយយើងមានការប្រុងប្រយ័ត្ន ផ្តោតអារម្មណ៍ និងត្រៀមខ្លួនធ្វើឲ្យបានល្អបំផុត។ ប៉ុន្ដែ ការខ្វល់ខ្វាយទាំងនេះ អាចជាឧបសគ្គដ៏លំបាក នាំឲ្យរារាំងជីវិតយើង នៅពេលក្តីបារម្ភច្រើនឡើងហួសប្រមាណ។ ករណីមានការថប់បារម្ភខ្លាំង ហើយយើងមានអារម្មណ៍បែបនេះទាំងគ្មានមូលហេតុ អាចបញ្ជាក់ថា យើងកំពុងមានជំងឺថប់បារម្ភហើយ។
យើងមានជំងឺថប់បារម្ភ ប្រឈមនឹងអារម្មណ៍ឆេវឆាវ គិតច្របូកច្របល់ ព្រួយបារម្ភច្រើន មានការប្រែប្រួលលើរាងកាយ ដូចជា ចង្វាក់បេះដូងលោតលឿន និងសម្ពាធឈាមខ្ពស់។ មានជំងឺថប់បារម្ភ ត្រូវចៀសវាងនៅក្នុងស្ថានភាពជាក់លាក់ណាមួយ ដែលអាចធ្វើឲ្យយើងភ័យខ្លាច ឬព្រួយបារម្ភខ្លាំង (ស្រមើស្រមៃកើតលើខ្លួនឯង)។
២- ប្រភេទជំងឺថប់បារម្ភ

ជំងឺថប់បារម្ភ ត្រូវចែកចេញជា ៦ ប្រភេទសំខាន់ៗផ្សេងពីគ្នា មានជំងឺថប់បារម្ភទូទៅ (GAD) ជំងឺស្លន់ស្លោ ថប់បារម្ភដោយសារស្ថានភាពសង្គម ភ័យខ្លាចគ្មានមូលហេតុ គិត និងធ្វើអ្វីដដែលៗ (OCD) និងជំងឺតានតឹងក្រោយរងការប៉ះទង្គិច (PTSD) ។ ជំងឺថប់បារម្ភទូទៅ ជាជំងឺសាមញ្ញក្នុងចំណោមជំងឺថប់បារម្ភទាំង ៦ កើតឡើងក្រោយយើងតស៊ូជាមួយការថប់អារម្មណ៍ច្រើនពេក មានការព្រួយបារម្ភយូរអង្វែង ពិសេសបញ្ហាជីវិតមិនជាក់លាក់ និងស្ថានភាពផ្សេងៗ។
ការព្រួយបារម្ភ អាចមានកាន់តែខ្លាំងឡើង ក្រោយរងការវាយប្រហារផ្លូវចិត្តយ៉ាងស្រួចស្រាវ។ ការវាយប្រហារពីជំងឺថប់បារម្ភ យើងនឹងមានអារម្មណ៍ស្រដៀងគ្នាទៅនឹងអាការៈជំងឺថប់បារម្ភ។ កើតឡើងភ្លាមៗ ក្រោយលេចចេញរោគសញ្ញាប្រមាណ ២-៣ នាទី ឬពេលខ្លះអាចមានរោគសញ្ញាដល់ទៅរាប់ម៉ោង។ ចំណុចកំពូលនៃអាការៈថប់បារម្ភ អាចឡើងដល់ ១០នាទី ហើយនឹងធូរស្រាលវិញជាបន្តបន្ទាប់។ មនុស្សម្នាក់ៗប្រហែលជាអស់កម្លាំង មានអារម្មណ៍ល្ហិតល្ហៃ បន្ទាប់ពីរងការវាយប្រហារពីជំងឺ។
ករណីថប់បារម្ភជាបន្តបន្ទាប់ ក៏អាចធ្វើឲ្យប៉ះពាល់ដល់រាងកាយយើង ដែលគ្នាយើងភាគច្រើនមិនចាប់អារម្មណ៍។ ករណីនេះ ជាប់ពាក់ព័ន្ធនឹងការប្រែប្រួលលើប្រព័ន្ធរំលាយអាហារ ហានិភ័យឆ្លងមេរោគ និងការផ្លាស់ប្តូរប្រព័ន្ធសរសៃឈាមបេះដូង ប្រព័ន្ធទឹកនោម និង សូម្បីតែប្រព័ន្ធដកដង្ហើមក៏ប្រែប្រួលដែរ។
៣- ព្យាបាលជំងឺថប់បារម្ភ

ជំងឺថប់បារម្ភ ក៏ដូចជាជំងឺដទៃទៀតដែរ ទាមទារឲ្យយើងចេះគ្រប់គ្រងស្ថានភាពជំងឺ តស៊ូជម្នះតាមរយៈជំនួយ និងការគាំទ្រដ៏ត្រឹមត្រូវ។ ជំងឺនេះ គឺអាស្រ័យលើយើងខ្លួនឯងតែម្តង។ ផ្តល់ឲ្យខ្លួនឯងទទួលបានជំនួយយើងត្រូវការ ហើយពិភាក្សាជាមួយនរណាម្នាក់ ពីបញ្ហាកំពុងកើតមាន ស្វែងរកជំនួយពីអ្នកជំនាញ។
“មានរូបមានទុក្ខ” ជាពាក្យត្រឹមត្រូវ ប៉ុន្តែយើងខ្លួនឯងត្រូវចេះរៀនគ្រប់គ្រង រៀបចំ និងសម្របខ្លួនទៅតាមលំនាំ និងរបៀបគិតដែលមានប្រយោជន៍ និងវិជ្ជមាន។
បើទោះគ្នាយើងកើតជំងឺនេះ ដូចជាបាត់បង់ក្តីសង្ឈឹមក្នុងជីវិតក៏ពិតមែន ប៉ុន្តែយើងនៅតែអាចគ្រប់គ្រងស្ថានភាពជំងឺថប់បារម្ភបាន តាមរយៈជម្រើសព្យាបាលមួយចំនួន។ ជម្រើសព្យាបាលមួយ អាចធ្វើទៅបានដើម្បីដោះស្រាយជំងឺថប់បារម្ភ គឺធ្វើឡើងតាមរយៈវិធីព្យាបាលលើឥរិយាបថ និងការយល់ដឹង (CBT) ។ វិធីនេះ អាចជួយយើងធ្វើការគិតគូរឡើងវិញពីគំនិតអវិជ្ជមានធ្លាប់មាន ព្យាយាមជម្នះចិត្តដោយជឿជាក់ថា យើងអាចព្យាបាលខ្លួនឯងគេចផុតពីជំងឺនេះបាន។
ជំនួយបន្ទាប់បន្សំសម្រាប់ជួយយើង និងមិត្តភ័ក្តិកំពុងគាំទ្រយើង អាចជាការអានសៀវភៅ ឬអ្វីមួយបង្កើតទស្សនវិជ្ជមានបាន។ ទោះជារោគសញ្ញាធ្ងន់ធ្ងរក្តី ការប្រើប្រាស់ថ្នាំ ធ្វើសមាធិ និងលំហាត់ដកដង្ហើមវែងៗ ការសម្រាក ក៏ជាការពិធីព្យាបាលពិសេស ដើម្បីកម្ចាត់រោគសញ្ញាដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជំងឺផ្លូវចិត្ត ៣ប្រភេទ កើតចំពោះមនុស្សគ្រប់វ័យ និងអាចបន្តរ៉ាំរ៉ៃពេញមួយជីវិត
ចុចអាន៖ សមាធិជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ