Connect with us

KPT+

កំហុសធំៗ៦ ដែលយើងតែងធ្វើហួស កាលនៅវ័យក្រោម​៣០ឆ្នាំ

បានផុស

នៅ

កំហុសអ្វីខ្លះ?

១ ផ្តោតលើលទ្ធផល​ប្រឡង ជំនួសឱ្យការរៀនសូត្រយកចេះពិតប្រាកដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលាគួរតែជាការរៀបចំល្អមួយសម្រាប់ជីវិត! ជាអកុសលមនុស្សវ័យក្មេងមិនដឹងពីរបៀបចាប់យក ពីព្រោះពួកគេនៅក្មេងនិងចូលចិត្ត​សប្បាយ។​ យើងអ៊ីចឹង​ដែរអត់? កុំគិតថា​សាលាមិនបានការ​ឱ្យសោះ គិតខុស! ជំនាញសំខាន់បំផុតដែលគ្រប់គ្នាអាចយកចេញពីសាលាបាន គឺរបៀបរៀន វិធីសាស្ត្រត្រូវក្នុងការ​រៀន មិនមែន​រៀនប៉ាតណាប៉ាតណី​តាមចិត្តនឹកឃើញទេ​!

២ មនុស្សវ័យក្រោម​៣០ គិតថាIQឬទេពកោសល្យគឺគ្រប់គ្រាន់ដើម្បីទទួលជោគជ័យអាជីព

ជាការពិត ការ​ខិតខំប្រឹងប្រែងរមែង​អាច​យកឈ្នះលើទេពកោសល្យបាន នៅពេលណា​ដែលទេពកោសល្យមិនមាន​វិន័យ​និង​មិនខិតខំបែរជាធ្វើលេងៗ ។ IQក៏​ដូចគ្នា មានមនុស្សដែលមានបញ្ញាវាងវៃខ្ពស់ មិនមាន​ចិត្តទូលាយទទួលយកអ្នកដទៃ​ ​ហើយឯកោគឺបរាជ័យ។

៣ ក្រោមវ័យ​៣០​ រមែងចិត្តក្មេង​គំនិតក្មេង

វ័យនេះ​ ចូលចិត្តបះបោរប្រឆាំងនឹងឪពុកម្តាយ ទោះក្នុងរូបភាពណាក្តី គេចង់តែ​ធ្វើតាមគំនិត​ខ្លួនឯង ​ដែលជាទូទៅនាំទៅរក​ចុង​បញ្ចប់ពោរពេញ​ដោយ​ការសោកស្តាយ ។

បញ្ហាកើតឡើងនៅពេលពួកគេ កំពុងស្វែងរកអ្វីដែលប្លែក ឬលើសពីអ្វីដែលឪពុកម្គាយពួកគេ​ធ្លាប់ឆ្លងកាត់ គេគិតថា ពួកគាត់មិនបានការ តែតាមការពិត គ្រួសារតែងតែជាទីដែលយើងអាចទុកចិត្ត​បានជាងគេ និងជាក្រុមមនុស្ស​ដែលតែង​រង់ចាំ​លើកទឹកចិត្ត​​និងអភ័យ​ទោសឱ្យយើង លើសពីទីផ្សេងៗណា​ទំាងអស់។

៤  កំហុសដែលងាយ​ជាប់​បំណុល

ការសម្រេចចិត្តផ្នែក​ហិរញ្ញវត្ថុដ៏អាក្រក់បំផុតមួយដែលអាចកើតឡើងងាយ គឺក្នុងវ័យ​​ក្មេងព្រោះ​យើង​គិតមិនដល់ទេ​ថា នៅពេលដែលយើង​ខ្ចីលុយពីអនាគត គឺ​ពេលវេលារបស់យើង​លែងជារបស់យើង​ទៀតហើយ។ នរណាម្នាក់ដែលមានលុយឱ្យ​យើងខ្ចីនោះ គឺ​ជា​ម្ចាស់ពេលវេលារបស់យើង​ ហើយ​រាល់​ការខិតខំររបស់យើង គឺដើម្បីរកប្រាក់សងគេទំាងការនិងដើម។

៥ ពួកគេទុកសុភមង្គលស្មើ នឹងទឹកលុយ

នេះគឺជាកំហុសទូទៅមួយ ដែល​យើងងាយនឹង​គិតថា លុយដោះស្រាយបញ្ហាទាំងអស់បាន​ប្រសិនបើយើងមានវាច្រើន។ ការពិតប្រាក់នឹងដោះស្រាយបញ្ហាជីវិតបានខ្លះ ប៉ុន្តែបញ្ហានានា​ដែល​មនុស្សយើងជួប តែងតែង មានច្រើនជាងភាពតានតឹងដែលបណ្តាលមកពីបញ្ហាខាងសម្ភារៈ។ នោះហើយជាមូលហេតុដែលយើងឃើញមាន​ការ​ធ្លាក់ទឹកចិត្ត និងសម្លាប់ខ្លួន ក្នុងចំណោមអ្នកមាន​និងមនុស្ស​ល្បីឈ្មោះ។

៦  ពួកគេយកពេលទៅ​គិតពីអ្នកដទៃលើសការវិនិយោគ​អនាគតខ្លួន​ឯង​

មនុស្សក្រោមវ័យ​៣០ឆ្នាំ ភាគច្រើន គិតថាពួកគេមានពេលវេលាច្រើនទៀត ហើយ​គំនិត​វិនិយោគលើខ្លួនឯង ច្រើននាំ​ឱ្យឮកាលណា​ ឈឺក្បាលកាលហ្នឹង​។ មនុស្សវ័យក្មេង បានចំណាយពេល​ទៅ​ដោះស្រាយរឿងល្ងីល្ងើមួយចំនួនធំ ​ហើយ​រត់គេចវ៉េស​ពី​រឿងធំៗដទៃដែលសំខាន់ៗបំផុតសម្រាប់អនាគតរបស់ពួកគេទៅវិញ។ ពួកគេ​យកចិត្ត​ទុកដាក់​ពីគំនិត​និងសម្តីអ្នកផ្សេងជាជាងកសាងភាពជាខ្លួនឯង៕

អត្ថបទចម្រើន តារា

ចុចអាន៖ កំហុស​៦នេះ ដែល​មនុស្ស​ភាគ​ច្រើន​បាន​ចំណាយ​ក្នុង​ជីវិត​យុវវ័យ​របស់​គេ

ចុចអាន៖ ៤ យ៉ាង ​ត្រូវ​ចេះ​សម្រាប់​យុវជន​២០​ឆ្នាំ​ផ្លា​យ ដើម្បី​ឲ្យ​ជីវិត​ប្រសើរឡើង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម