KPT+
គួរឲ្យស្ញប់ស្ញែង! បង្ហាញមុខថ្នាក់ដឹកនាំកំពូលៗរបស់របស់ហ្វាំងឡង់ ដែលសុទ្ធជាស្ត្រីវ័យក្មេង
ក្រោយពីនាយករដ្ឋមន្ត្រីវ័យក្មេងរបស់ប្រទេសហ្វាំងឡង់ Sann Marin បានឡើងកាន់តំណែង ក្នុងវ័យ ៣៤ ឆ្នាំ កាលពីចុងឆ្នាំ ២០១៩ ធ្វើឲ្យអ្នកស្រីក្លាយជាមេដឹកនាំអាយុតិចបំផុតលើពិភពលោក។ ជាមួយនឹងសម្រស់ និងសមត្ថភាពគួរឲ្យសរសើរក្នុងវ័យក្មេង បានធ្វើឲ្យនាយករដ្ឋមន្ត្រីដែលជាអតីតរដ្ឋមន្ត្រីផ្នែកដឹកជញ្ជូនរូបនេះទទួលការសរសើរជាច្រើនពីមាហាជន។

យ៉ាងណាមិញ តាមប្រភព Helsinki បានឲ្យដឹងថា មិនមែនមានតែ Sann Marin តែម្នាក់ទេដែលក្លាយជាមេដឹកនាំស្ត្រីវ័យក្មេង នៅមានរដ្ឋមន្ត្រីផ្សេងទៀតដែលមានវ័យស្របាលឬតិចជាងនាង ពួកគេក៏សុទ្ធតែជាស្រី្តមានសមត្ថភាពផងដែរ។ ស្ត្រីទាំងនោះ បានបង្កើតជារដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសហ្វាំងឡង់ នាំឲ្យកក្រើកពិភពលោក ដោយសារតែមានថ្នាក់ដឹកកំពូលៗសុទ្ធតែជាស្ត្រីមានអាយុក្រោម ៤០ ឆ្នាំ។
ខាងក្រោមជាមេដឹកនាំស្ត្រីទាំង៤រូប៖
១. នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់ Sann Marin អាយុ ៣៥ ឆ្នាំ

២. រដ្ឋមន្រ្តីក្រសួងអប់រំប្រទេសហ្វាំងឡង់ Li Andersson អាយុ ៣៣ ឆ្នាំ

៣. រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Katri Kulmuni អាយុ ៣៣ ឆ្នាំ

៤. រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Maria Ohisal អាយុ ៣៥ ឆ្នាំ

ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ បង្ហាញមុខមហាសេដ្ឋីដែលក្លាយជាអ្នកមានផ្នែកវេជ្ជសាស្ត្រប្រចាំឆ្នាំ ២០២០
ចុចអាន៖ រឿងខ្លះដែលភរិយាលោក DONALD TRUMP ធ្វើតាមបេះដូងប្រឆាំងនឹងស្វាមី

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?